ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា​ អញ្ជើញដឹកនាំប្រជុំពិភាក្សាស្តីពីវិធានការទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាប

ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 2941

នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំប្រជុំពិភាក្សាស្តីពីវិធានការទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាប។
កិច្ចប្រជុំនេះមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី អាន ប៊ុនទិ មេបញ្ជាការរងយោធភូមិភាគទី៤ និងជាប្រធានក្រុមការងារបង្រ្កាបបទល្មើសប្រចាំខេត្តសៀមរាប-បាត់ដំបង លោកវរសេនីយ៍ទោ ជា ថុល តំណាងយោធភូមិភាគទី៥ លោក សោម សុវណ្ណ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប និងក្រុមការងារពាក់ព័ន្ធ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអនុរដ្ឋលេខាធិការ មានប្រសាសន៍សំណេះសំណាល និងបានពាំនាំនូវការថ្លែងអំណរគុណនិងការផ្តាំផ្ញើរសួរសុខទុក្ខរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជូនដល់កងកម្លាំងកងទ័ព ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារធនធានធម្មជាតិ។
ក្នុងកិច្ចប្រជុំនេះ ក្រុមការងារបានធ្វើការពិភាក្សាលើកិច្ចការងារទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាបដោយទទួលបានលទ្ធផលដូចខាងក្រោម៖​ ១-ការធ្វើនេសាទដោយឧបករណ៍ លបរ៉ាវ ក្រុមការងារបានសម្រេចឱ្យអ្នកនេសាទរុះរើចេញពីក្នុងកក់ឱ្យអស់ក្រោយបុណ្យចូលឆ្នាំខ្មែរ​ ត្រូវមានគម្លាត ១០០ម៉ែត្រ ចន្លោះពីរបាំងមួយទៅរបាំងមួយទៀត និងមិនអនុញ្ញាតឱ្យដាក់បន្តគ្នាដាច់ខាត។​ ២-បន្តចូលរួមជាប្រចាំក្នុងកិច្ចការពារទប់ស្កាត់នឹងបង្រ្កាបបទល្មើសជលផល ជាពិសេសការនេសាទដោយឧបករណ៍ឆក់ និងការការពារកន្លែងអភិរក្សជលផល។
មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តមអនុរដ្ឋលេខាធិការ​ បានកោតសរសេីរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារចម្រុះ​ ដែលជានិច្ចកាលតែងតែខិតខំប្រឹងប្រែងទប់ស្កាត់បទល្មើសជលផលបានយ៉ាងសកម្មដូចភ្លៀងរលឹម ជាពិសេសកងកម្លាំងប្រដាប់អាវុធ ដែលតែងតែចុះល្បាតជាប្រចាំទាំងយប់ទាំងថ្ងៃផងដែរ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៤ សីហា ២០២៦ 398

និស្សិតកសិកម្ម​ប្រកួតវោហារកោសល្យលើប្រធានបទពាក់ព័ន្ធនឹងការ​ប្រយុទ្ធនឹងជំងឺអេដស៍

នាព្រឹកថ្ងៃសុក្រទី១៤ ខែសីហា ឆ្នាំ២០២៦ ក្រុមនិស្សិតនៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្ម​ទាំង៣​ រួមមាន​ សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប...
ចេញ​ផ្សាយ​ ១៤ សីហា ២០២៦ 410

ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំសិក្ខាសាលាផ្ទៀងផ្ទាត់ផែនការសកម្មភាពសម្រាប់កែលម្អការដាំដុះ ការប្រមូល ការគ្រប់គ្រង ការកែច្នៃ និងការលក់ ទិញផលិតផលកសិកម្ម នៅខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារ

ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ ក្នុងឋានៈជានាយកគម្រោងគជ់ ឬ គម្រោង PEARL បានសហការជាមួយមន្ត្រីក្រសួងបរិស្ថាន អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ...
ចេញ​ផ្សាយ​ ១៤ សីហា ២០២៦ 442

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពី «ការអភិវឌ្ឍទីផ្សារទឹកឃ្មុំនៅកម្ពុជា​»

នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមរដ្ឋមន្រ្តី...
ចេញ​ផ្សាយ​ ១៤ សីហា ២០២៦ 457

ក្រសួងកសិកម្ម រៀបចំសិក្ខាសាលាស្តីពី «ការប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈ» ដើម្បីពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ នៅខេត្តកំពង់ស្ពឺ និងខេត្តកំពត

នៅថ្ងៃទី១១ និងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានផ្សព្វ​ផ្សាយកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ស្ពឺ ខេត្តកំពត និងអង្គការ GIZ បានរៀបចំ​សិក្ខា​សាលាស្តីពី...
ចេញ​ផ្សាយ​ ១៤ សីហា ២០២៦ 504

ក្រសួងកសិកម្ម រៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពី «ដំឡូងមី ដំណាក់​កាលទី២ ដើម្បីពង្រឹង និងអភិវឌ្ឍវិស័យដំឡូងមីកម្ពុជា»

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំពិភាក្សា​ស្តីពី «ការរៀបចំផែនការយុទ្ធសាស្ត្រជាតិ ស្តីពីដំឡូងមី...
ចេញ​ផ្សាយ​ ១៤ សីហា ២០២៦ 503

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព​ និងពិភាក្សាការអនុវត្តគម្រោងរបស់ក្រសួងកសិកម្ម​ ក្រោមការគាំទ្រហិរញ្ញប្បទានធនាគារពិភពលោក (WB)

នាព្រឹកថ្ងៃទី១៤​ ខែសីហា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព​ និងពិភាក្សាការអនុវត្តគម្រោងរបស់ក្រសួងកសិកម្ម​...
ចេញ​ផ្សាយ​ ១៣ សីហា ២០២៦ 745

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ខេត្តក្រចេះ

នាព្រឹកថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ដើម្បីតម្រង់ទិសក្នុងការអនុវត្តការងារនិងតួនាទីភារកិច្ច​...
ចេញ​ផ្សាយ​ ១៣ សីហា ២០២៦ 693

ក្នុងចំណោមផ្ទៃដីដាំដុះដំណាំស្រូវជាង ២៥ម៉ឺនហិកតា ដែលបានរងផលប៉ះពាល់ពីគ្រោះរាំងស្ងួតក្នុងពេលកន្លងមកនេះ ១២៥០០ហិកតា ត្រូវបានខូចខាតទាំងស្រុង ខណៈដែល ៩៥% ទៀត ត្រូវបានជួយសង្គ្រោះ និងស្តារឡើងវិញបានទាន់ពេលវេលា

ក្នុងចំណោមផ្ទៃដីដាំដុះដំណាំស្រូវជាង ២៥ម៉ឺនហិកតា ដែលបានរងផលប៉ះពាល់ពីគ្រោះរាំងស្ងួតក្នុងពេលកន្លងមកនេះ ១២៥០០ហិកតា ត្រូវបានខូចខាតទាំងស្រុង ខណៈដែល ៩៥% ទៀត ត្រូវបានជួយសង្គ្រោះ...
ចេញ​ផ្សាយ​ ១២ សីហា ២០២៦ 852

ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ អញ្ជើញជួបសំណេះ​សំណាលជាមួយមន្ត្រីកសិកម្មឃុំ​-សង្កាត់​ ក្នុងខេត្តស្ទឹងត្រែង

នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងគណៈប្រតិភូអមដំណើរ បាន​អញ្ជើញជួបសំណេះសំណាលតម្រង់ទិស​ និងស្តាប់សំណើសំណូមពររបស់មន្រ្តីកសិកម្ម​ឃុំ-សង្កាត់...
ចេញ​ផ្សាយ​ ១២ សីហា ២០២៦ 826

លោកជំទាវអនុរដ្ឋលេខាធិការ យ៉ើ អាស៊ីគីន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីថ្លែងការណ៍​ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មរវាង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងកសិកម្ម និងអធិបតេយ្យភាពស្បៀងអាហារ នៃសាធារណរដ្ឋបារាំង

នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីថ្លែងការណ៍​...
ចេញ​ផ្សាយ​ ១២ សីហា ២០២៦ 821

ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់មកពីប្រទេសក្នុងតំបន់ទន្លេមេគង្គ ស្ងើចសរសើរចំពោះវត្តមានផ្សោតមេគង្គកម្ពុជា នៅខេត្តក្រចេះ

ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់មកពីប្រទេសចិន ឡាវ និងមីយ៉ាន់ម៉ា បានបង្ហាញក្តីរំភើបរីករាយចំពោះវត្តមានសត្វផ្សោតទន្លេមេគង្គ របស់កម្ពុជា នៅតំបន់កាំពី នៃខេត្តក្រចេះ...
ចេញ​ផ្សាយ​ ១២ សីហា ២០២៦ 840

កម្មវិធី CERC ជំរុញកសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ ពង្រឹងការតភ្ជាប់ទីផ្សារ និងលើកកម្ពស់ជីវភាពគ្រួសារកសិករ និងគ្រួសារងាយរងគ្រោះ

នៅថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា និងជាសហ​ប្រធាន​គណៈកម្មការ​ដឹកនាំគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ...