ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីការបូកសរុបលទ្ធផលបញ្ចប់គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច

ចេញ​ផ្សាយ​ ៧ មីនា ២០១៨ 4097

នៅព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវជាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញជាអធិបតី ភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីការបូកសរុបលទ្ធផលបញ្ចប់គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច នៅតំបន់ទន្លេសាប (TSSD) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ រាជធានីភ្នំពេញ។ យោងតាមការរាយការណ៍របស់លោកបណ្ឌិត សំ ឆោមសង្ហា អគ្គលេខារងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកប្រតិបត្តិការគម្រោង (TSSD) បានឲ្យដឹងថា គម្រោងនេះត្រូវបានរៀបចំឡើងដើម្បីបង្កើនផលិតភាពកសិកម្ម និងកែលម្អលទ្ធភាពទីផ្សារលក់ផលិតផលរបស់កសិករតាមឃុំសង្កាត់គោលដៅ ចំនួន១៩៦ ក្នុង ២៨ស្រុក ក្នុងខេត្តបន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម និងត្បូងឃ្មុំ ក្រោមជំនួយហិរញ្ញប្បទានកម្ចីពីដៃគូអភិវឌ្ឍន៍ដែលមានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍកសិកម្ម (IFAD) ដោយមានថវិកាសរុប ៥០,៨៥ លានដុល្លាសហរដ្ឋអាមេរិក បានចាប់ផ្តើមអនុវត្តពីខែមីនា ឆ្នាំ២០១០ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០១៧ នេះផងដែរ។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៧ គម្រោងបានចំណាយ ពេលអនុវត្តអស់ ៩៨% នៃពេលវេលាសរុប ហើយសម្រេចបានវឌ្ឍនភាពជារូមប្រមាណជា៩៩%។

ម្យ៉ាងទៀត គម្រោងបានចំណាយថវិកាអស់ ៤៧,៣៤ លានដុល្លាសហរដ្ឋអាមេរិក ពោលគឺ៩៣,១% នៃថវិកាគ្រោងសរុប។ ទន្ទឹមនឹងនេះ គម្រោងបានអនុវត្តសកម្មភាពជាមួយគ្រសារកសិករខ្នាតតូច សរុបប្រមាណជាង ៦ម៉ឺនគ្រួសារ ក្នុងនោះមានគ្រួសារក្រីក្រជិត ៣ម៉ឺនគ្រួសារ ដោយផ្តល់ទុនបង្វិលដល់ កសិករក្រីក្រខ្នាតតូចជាង ១,២០០ក្រុម ដែលក្រុមនីមួយៗមានសមាជិក ២០-២៥នាក់។ កសាងឬស្តារហេដ្ឋារចនា សម្ព័ន្ធជនបទគាំទ្រផលិតភាពកសិកម្ម ៦៨៥ អនុគម្រោងផ្សព្វផ្សាយបច្ចេកទេសកសិកម្មចំនួន ៦,១៤២ វគ្គ ព្រមទាំងផ្សព្វផ្សាយ បច្ចេកទេសពីកសិករទៅកសិករចំនួន ៣,២៦៧ ដង។ កសាងពង្រឹងសមត្ថភាពបច្ចេកទេសស្ថានីយ កសិកម្មចំនួន ២ និងក្រុមកសិករផលិតពូជស្រូវចំនួន ៣៥ ក្រុមដែលមានសមាជិក ៨៦៨នាក់ និងស្រី ៣៩២នាក់ឲ្យផលិតចែកចាយពូជស្រូវមានគុណភាពសរុបប្រមាណ ៤,០៧០ តោន។

បង្កើនសមត្ថភាពមន្ត្រី និងកសិករផ្នែកបច្ចេកទេសកសិកម្ម គ្រប់គ្រងគម្រោង និងប្រព័ន្ធព័ត៌មានវិទ្យាតាមរយះផលិត ផ្សព្វផ្សាយ និងចែកចាយឯកសារបច្ចេកទេសដល់មន្ត្រីកសិកម្ម អ្នកផ្សព្វផ្សាយ និងផ្សព្វផ្សាយជាសាធារណៈ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះវឌ្ឍនភាពរបស់គម្រោង ព្រមទាំងមន្ត្រីក្រុមការងារអនុវត្តគម្រោងទាំងអស់ដែលបានខិតខំប្រឹងប្រែងសម្រេចបាននូវសមិទ្ធិផលជាផ្លែផ្កាគួរជាទីមោទនៈ ហើយឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍ និងម្ចាស់ហិរញ្ញប្បទានទាំងអស់ដែលបានចូលរួមចំណែកគាំទ្រដល់ការវិនិយោគ និងអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍មួយចំនួន ដល់ថ្នាក់ដឹកនាំក្រសួង មន្រ្តីបច្ចេកទេសក្រសួង ជាពិសេស មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានពិនិត្យលទ្ធភាពក្នុងការជំរុញឲ្យប្រជាជនរស់នៅតាមតំបន់ជុំវិញបឹងទន្លេសាបធ្វើការវិនិយោគលើវារីវប្បកម្ម ដើម្បីកាត់បន្ថយការបំផ្លិចបំផ្លាញធនធានធម្មជាតិ ការប៉ះពាល់ដល់បរិស្ថាន និងការបង្កើនកម្រិតជីវភាពផងដែរ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឲ្យមន្រ្តីបច្ចេកទេសផ្សព្វផ្សាយកសិកម្មបង្កើន និងជម្រុញការផ្សព្វផ្សាយអោយប្រជាកសិករធ្វើពិពិធកម្មកសិកម្មដោយកែប្រែពីដាំដុះស្រូវទៅជាការដាំដំ ណាំដែលមានសក្តានុពល ធន់នឹងការប្រែប្រួល អាកាសធាតុ និងមានសក្តានុពលទីផ្សារ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ីបោះទុនវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជា ប្រព័ន្ធធារាសាស្ដ្រដែលមានភាពប្រទាក់ក្រឡាទៅស្ថានភាពនៃការដាំដុះតាមតំបន់ ហើយការសាងសង់ឃ្លាំងស្តុកនិងសម្ងួត គួរពិនិត្យពិចារណាក្នុងការសាងសង់ឃ្លាំងខ្នាតតូច និងមធ្យមនៅតាមតំបន់ដែលមានការដាំដុះស្រូវច្រើនហើយបញ្ជូលនូវបច្ចេកវិទ្យាទំនើប មានស្តង់ដារ និងជៀសវាងការប្រើប្រាស់ គ្រឿងចក្រដែលបង្កហានិភ័យខ្ពស់ដល់ការបន្សាយជាតិពុល។ ជាងនេះទៅទៀត គម្រោងជំហានបន្ទាប់ត្រូវ ជម្រុញការធ្វើកសិកម្មជម្រុះ និងមានយន្តការច្បាស់លាស់ ក្នុងការបង្កើតក្រុមធ្វើឲ្យប្រសើរ ឡើងនៃទីផ្សារកសិផលដោយរៀបចំចងក្រងកសិកម្មតាមកិច្ចសន្យារវាងសហគមន៍កសិកម្មជាមួយវិស័យឯកជនឲ្យបានកាន់តែច្រើនឡើង។

Other News
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 30

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 40

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 67

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 71

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 68

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 236

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 227

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 238

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 272

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 296

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 311

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 405

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...