មុខងារនិងរចនាសម្ព័ន្ធ

ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​បំពេញ​មុខ​ងារ​ដូចខាងក្រោម​៖

១- ដឹកនាំនិងគ្រប់គ្រងលើវិស័យកសិកម្មនៃព្រះរាជាណាចក្រកម្ពុជា រួមមាន៖

   ១.១- ដាក់ចេញនូវវិធានការសេដ្ឋកិច្ច ដើម្បីសម្របសម្រួលបង្កើត គាំទ្រ និងតម្រង់ទិសសហគមន៍ កសិកម្មទំនើប។

   ១.២- ផ្ដល់បច្ចេកទេសផលិតកម្មកសិកម្មនិងការប្រមូលផល។

   ១.៣- តម្រង់ទិសខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្មនិងរក្សាលំនឹងថ្លៃកសិផល។

   ១.៤- ស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យា បច្ចេកទេសផលិតកម្មកសិកម្ម វិស្វកម្មកសិកម្ម និងធាតុចូល កសិកម្ម។

   ១.៥- គ្រប់គ្រងធាតុចូលកសិកម្ម។

   ១.៦- គ្រប់គ្រងអនាម័យនិងភូតគាមអនាម័យ។

   ១.៧- ផ្តល់សេវាពិសោធន៍វិភាគផល ផលិតផល និងធាតុចូលកសិកម្ម។

   ១.៨- ផ្ដល់បច្ចេកទេសកែច្នៃផលនិងកសិផល។

   ១.៩- គ្រប់គ្រងធនធានធម្មជាតិកសិកម្ម គ្រប់គ្រងសាយតេស បង្ការ និងបង្ក្រាបបទល្មើស។

   ១.១០- ស្រាវជ្រាវ បណ្តុះបណ្តាល អភិវឌ្ឍសមត្ថភាព ជំនាញវិជ្ជាជីវៈកសិកម្ម និងផ្សព្វផ្សាយកសិកម្ម។

   ១.១១- គ្រប់គ្រងផលិតកម្មកសិកម្មតាមរយៈដៃគូជាមួយវិស័យឯកជន។

   ១.១២- សម្របសម្រួល អនុវត្ត និងផ្តល់យោបល់លើគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការ វិនិយោគ ច្បាប់និងលិខិតបទដ្ឋានគតិយុត្ត។

   ១.១៣- គ្រប់គ្រងការងាររដ្ឋបាល ធនធានមនុស្ស ហិរញ្ញវត្ថុ ផែនការនិងស្ថិតិ សវនកម្ម អធិការកិច្ច នីតិកម្ម សហប្រតិបត្តិការ និងបរិវត្តកម្មឌីជីថល។

   ១.១៤- ចូលរួមកម្មវិធីកែទម្រង់ក្នុងក្របខ័ណ្ឌក្រសួងនិងកម្មវិធីកែទម្រង់នានា។

   ១.១៥- ធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាពការងារតាមកាលកំណត់ជូនរាជរដ្ឋាភិបាល។

២- អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល។