Other News
ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមគោរពអញ្ជើញបងប្អូនចូលរួមទស្សនា វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) ដែលប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ! លោកអ្នកនឹងបានស្វែងយល់ពីកសិផលខ្មែរ គ្រឿងយន្តកសិកម្ម បច្ចេកវិទ្យាដ្រូន បច្ចេកវិទ្យាឌីជីថល និងដំណោះស្រាយកសិកម្មទំនើប ព្រមទាំងទទួលបានចំណេះដឹងថ្មីៗ បទពិសោធន៍ល្អៗ និងឱកាសបង្កើតបណ្តាញទំនាក់ទំនងអាជីវកម្មជាមួយអ្នកជំនាញ និងដៃគូពាក់ព័ន្ធ៕