Other News
លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម ១០០ នាក់ជុំវិញពិភពលោក ប្រចាំឆ្នាំ២០២៦» ។ លោកស្រី សែត ហាច គឺជាសក្ខីភាពបង្ហាញថា ការតស៊ូ ការតាំងចិត្ត និងឆន្ទៈក្នុងការរៀនសូត្រ។ តាមរយៈការដឹកនាំសហគមន៍ ការជំរុញវិស័យកសិកម្ម និងការជួយស្ត្រីជនបទ លោកស្រីបានបង្ហាញថា ស្ត្រីមិនត្រឹមតែជាអ្នកផលិតស្បៀងប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងចលករនៃការអភិវឌ្ឍសង្គម គ្រួសារ និងសហគមន៍។ ជោគជ័យមួយនេះ ជាកម្លាំងចិត្តដល់ស្ត្រីកម្ពុជាគ្រប់រូប ឱ្យបន្តជឿជាក់លើសមត្ថភាពរបស់ខ្លួន និងរួមគ្នាកសាងអនាគតកសិកម្មកាន់តែប្រសើរ៕