នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអមដំណើដោយឯកឧត្តម លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួង បានអញ្ចើញជាអធិបតី ក្នុងកម្មវិធីអនុវត្តបង្ហាញលើការប្រើប្រាស់ឧបករណ៍កសិកម្មនិងម៉ាស៊ីនកសិកម្ម ដោយនាយកដ្ឋានវិស្វកម្មកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្មនៅមជ្ឈមណ្ឌលវិស្វកម្មកសិកម្មក្បាលពោធិ៍ នៅក្នុងឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ។ ចំពោះគោលបំណងសំខាន់នែការអនុវត្តបង្ហាញនេះគឺដើម្បី ៖
១) ផ្សារភ្ជាប់ការអភិវឌ្ឍន៍ប្រទ្បាយជើងក្អែបក្រោមគំនិតផ្តើមរបស់ ឯកឧត្តមរដ្ឋមន្រ្តីជាមួយការធ្វើទំនើបកម្មកសិកម្ម
២) បង្ហាញពីបច្ចេកទេសផ្សេងៗគ្នាលើការប្រើប្រាស់ឧបករណ៍កសិកម្ម និងគ្រឿងយន្តកសិកម្មក្នុងផលិតកម្មកសិកម្មនាពេលបច្ចុប្បន្ន ដែលឆ្លើយតបកង្វះខាតកម្លាំងក្នុងផលិតកម្មកសិកម្ម ដែលអាចទទួលបានផលចំណេញច្រើន និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។
នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តមរដ្ឋមន្រ្តី និងសហការី បានអញ្ចើញចុះពិនិត្យចំការបន្លែចំរុះរបស់សហគមន៍កសិករនៅភូមិត្រពាំងចក និងភូមិគល់គាំ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការសំណេះ និងកោតសរសើរចំពោះ បងប្អួនប្រជាកសិករក្នុងសហគមន៍ និងណែនាំអោយខិតខំធ្វើការដាំដុះបន្ថែមទៀត ដើម្បីបង្កើនប្រាក់ចំណូលជួយជីវភាពគ្រួសារបានមួយកំរិតទៀត។