ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា​ ជួបសម្តែងការគួរសម និងពិភាក្សាការងារ​ជាមួយ​ឯកឧត្តម​បណ្ឌិត​ សនសៃ​ ស៊ីផាន់ដន( Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ

ចេញ​ផ្សាយ​ ២៣ មិថុនា ២០២៦ 2452

នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ​ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានដឹកនាំ​គណៈ​ប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម​បណ្ឌិត​ សនសៃ​ ស៊ីផាន់ដន(Sonexay Siphandone) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ។
ក្នុងជំនួបដ៏មានសារៈសំខាន់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានពាំនាំនូវការ​ផ្តាំផ្ញើសួរសុខទុក្ខដ៏កក់ក្តៅពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ។ ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងអំពីលទ្ធផលនៃកិច្ចប្រជុំទ្វេភាគីរវាងក្រសួងកសិកម្មនៃប្រទេសទាំងពីរ លើចំណុចអាទិភាពសំខាន់ៗ​ ក្នុងការបង្កើនទំហំកសិ-ពាណិជ្ជកម្ម​ ការផ្គូផ្គងវិស័យឯកជន និងកិច្ចសហប្រតិបត្តិការលើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន​ ដោយដឹកជញ្ជូនឆ្លងកាត់ប្រទេសឡាវ។
ឯកឧត្តម​បណ្ឌិត​ សនសៃ​ ស៊ីផាន់ដន( Sonexay Siphandone) បានថ្លែង​អំណរគុណ​ចំពោះ​សារសួរសុខទុក្ខ​ពី​សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា និងបានវាយតម្លៃ​ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវា​ងប្រទេសទាំងពីរ ហើយក៏បានលើកឡើងពីលទ្ធភាពក្រសួងកសិកម្មនៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងអភិរក្សរួមគ្នា​ សំដៅរក្សាបាននូវនិរន្តរភាពព្រៃឈើ​ និងសត្វព្រៃ​។
សូមជម្រាបជូនថា នេះគឺជាដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ របស់គណៈប្រតិភូកម្ពុជា ក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ​កសិកម្ម​រវាងប្រទេសទាំងពីរ ជំរុញការនាំចេញ​កសិផលសក្តានុពល​កម្ពុជា​ទៅកាន់ទីផ្សារ​អន្តរជាតិ​ កិច្ចសហប្រតិបត្តិការអភិរក្ស និងពិនិត្យលទ្ធភាពតភ្ជាប់ការផ្គត់ផ្គង់ធាតុចូលសម្រាប់​ផលិតកម្មជីកសិកម្មពីឡាវមកកម្ពុជា៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 300

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 318

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 589

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 658

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 624

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 660

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 929

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 920

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 909

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1070

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1117

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1157

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...