នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញទទួលអំណោយជាអង្ករ និងវីតាមីន (Orasel) សម្រាប់ចែកជូនពុកម៉ែបងប្អូនដែលបានភៀសខ្លួនមកទីតាំងសុវត្ថិភាពក្នុងខេត្តបន្ទាយមានជ័យ។
ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ អង្គការភី អេស អាយ កម្ពុជា ក្រុមហ៊ុន វីយ៉ាហែល រោងម៉ាស៊ីនកិនស្រូវ កៅ ង៉ែត និងរោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ សម្រាប់ទឹកចិត្តដល់ថ្លៃថ្លាផ្ដល់ជំនួយសម្រាប់ចែកជូនពុកម៉ែបងប្អូនជនភៀសសឹកក្នុងគ្រាដែលលំបាកបែបនេះ៕