ពូជស្រូវ​ផ្កា​ផ្កា​រមៀត និង​ផ្កា​រំដេង​បាន​សាយភាយ​ដល់​តំបន់​ដាច់ស្រយាល

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4380

កាលពី​ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០១២ ឯកឧត្ដម​រដ្ឋមន្ដ្រី​រួម​ដំណើរ​ជាមួយ​ឯកឧត្តម​អភិបាលខេត្ត ទីប្រឹក្សា​ក្រសួង និង​មន្ដ្រី​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ជំនាញ​មួយចំនួន​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ប្រព័ន្ធ​ប្រពលវប្បកម្ម​ដំណាំ​ស្រូវ​តាម​គោលការណ៍​ធម្មជាតិ (បវ​ស) របស់​កសិករ សយ ឡៃ នៅ​ភូមិ​ស្រែ​ចូ​ង ឃុំ​អ ៤ ស្រុក​កោះ​ញែក។ បន្ទាប់មក​លោក​ប្រធាន​មន្ទីរ​បាន​រាយការណ៍​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ជ្រាប​ពី​សកម្មភាព​បង្កបង្កើនផល​ទូទាំង​ខេត្ត​ជារួម និង​ដោយ​ឡែ​ង​ស្រុក​កោះ​ញែក។

ឃើញជាក់ស្តែង​ពី​ទិន្នផល​ស្រូវ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​កោដសរសើរ​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក សយ ឡៃ ដែល​បាន​យកចិត្ត​ទុក​ទាក់​លើ​ការងារ​បង្កបង្កើនផល ពិសេស​ចាប់យក​ប្រព័ន្ធ​ប្រពលវប្បកម្ម​ដំណាំ​ស្រូវ ​តាម​គោលការណ៍​ធម្មជាតិ (បវ​ស) ដោយ​ប្រើ​ពូជស្រូវ​ផ្តា​រមៀត និង​ផ្កា​រំដេង របស់​ក្រសួង​ទៀតផង។ សកម្មភាព​នេះ​បានបញ្ជាក់​ពី​ការប្តូរ​ពូជស្រូវ​ដែល​បាន​សំរិតសំរាំង​ដោយ​ក្រសួងកសិកម្ម​ជា​ពូជស្រូវ​សុទ្ធ ផ្តល់​ទិន្នផល​ខ្ពស់ ជាក់ស្តែង​ដូច​យើង​កំពុង​ពិនិត្យ​នាពេលនេះ។

ការប្តូរ​ពូជស្រូវ​នេះ​បាននិងកំពុង​ជួយ​បង្កើន​ទិន្នផល​ស្រូវ បង្កើន​កម្រិតជីវភាព​ឲ្យ​បាន​ប្រសើរឡើង ឈានទៅ​រំដោះខ្លួន​ចេញពី​ភាពក្រីក្រ ដែល​កន្លងមក​ធ្វើបាន​ត្រឹម ១ ទៅ ២ តោន/ហ​ត ហូប​មិន​គ្រប់គ្រាន់។ នេះ​គឺជា​ឆ្នាំ​ដំបូង​របស់​បងប្រុស បើទោះបី​មិនទាន់​ត្រឹមត្រូវ​តាម​ប​ច្ចក​ទេស តែ​អាច​ទទួលយកបាន​ទិន្នផល​អាច​ទទួលបាន ៣,៥ តោន/ហ​ត មិនទាន់​ទុំ​ត្រឹមត្រូវ​ផង​មាន​គេ​មក​ចាប់ចង​ទិញ​ទុក​ធ្វើ​ពូជ។ អគ្គនាយកដ្ឋាន​កសិក​ម្ម នាយកដ្ឋាន​ផ្សព្វផ្សាយ សហការ​ជាមួយ​មន្ទីរ​កសិកម្ម ត្រូវ​ចុះមក​ផ្សព្វផ្សាយ​ពូជស្រូវ​ឲ្យ​បាន​ដល់​ប្រជាកសិករ ទោះ​ជិត ឬ​ឆ្ងាយ បច្ចេកទេស​ក៏ត្រូវ​មក​ព្រម​គ្នា ធ្វើយ៉ាងណា​ឲ្យ​ទិន្នផល​ស្រូវ​មានការ​កើន​ឡើងជា​លំដាប់។ មន្ទីរ​ត្រូវ​ជ្រើសរើស​គាត់​ជា​កសិករ​គំរូ​នៅក្នុង​ឃុំ​នេះ ហើយ​សុំ​ឲ្យ​គាត់​ជួយ​ពន្យល់ ណែនាំ​ដល់​អ្នកជិតខាង​ពី បវ​ស ផង ជាពិសេស​ការប្តូរ​ពូជ។

ស្រូវ​ធ្វើ​បានល្អ​ហើយ ដើម្បី​កែប្រែ​ជីវភាព កុំ​ភ្លេច​ដាំ​ដំណាំ​រួមផ្សំ ចិញ្ចឹមសត្វ ចិញ្ចឹម​ត្រី ធ្វើយ៉ាងណា​កុំ​ឲ្យ​ខ្វះខាត និង​ជួយ​កាត់បន្ថយ​ចំណាយ។ ចូរ​យើង​ទ​ទួ​ក​យក​បច្ចេកវិទ្យា​កសិកម្ម ដូចជា​ការប្តូរ​ពូជ ការ​ពង្រាបដី ការ​សាប ស្ទូង ការថែទាំ។ បើ​យើង​អនុវត្តបាន​បច្ចេកទេស​ទាំងអស់នេះ​គឺជា​ការចាប់ផ្តើម​ប្តូរ​ទម្លាប់​ពី​ការធ្វើ​ស្រែ​ពឹង​លើ​ធម្មជាតិ​ទៅ​ការ​ធ្វើស្រែ​តាម​បច្ចេកទេស​ទទួលផល​បាន​ខ្ពស់​ដែល ជាហេតុ​ធ្វើ​ឲ្យ​ជីវភាព​មានការ​ប្រែប្រួល ពី​ការ​ធ្វើស្រែ​ដើម្បី​ផ្គត់ផ្គង់​តែ​ក្នុង​គ្រួសារ ទៅជា​ការធ្វើ​ស្រែ​ដើម្បី​ធ្វើ​អាជីវកម្ម និង​ឈានទៅ​ផលិត​ដើម្បី​នាំចេញ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ផ្សព្វផ្សាយ​ពូជស្រូវ​ទាំង ១០ ដែល​រាជរដ្ឋាភិបាល​បានអនុម័ត​ឲ្យ​ប្រើប្រាស់ ពិសេស​ពូជស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ។ ដូច្នេះ​ដើម្បី​រួមចំណែក​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក៏ដូចជា​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងការ​បង្កើន​រដូវ​ដាំ​ដុះ ក៏ដូចជា​បង្កើន​ទិន្នផល​លើ​ផ្ទៃដី​ដដែល ដើម្បី​ឈានទៅ​ធានា​សន្តិសុខ​ស្បៀង និង​ឈានទៅរក​ការប្រកួតប្រជែង ហើយ​កាលណា​មានការ​ប្រកួតប្រជែង​នោះ​ទាំង​បរិមាណ គុណភាព និង​តម្លៃ​ស្រូវ អង្ករ​ច្បាស់​ជា​ត្រូវបាន​ធានា​ទាំង​ទីផ្សារ​ក្នង​ស្រុក និង​ក្រៅ​ស្រុក ជាពិសេស​នឹង​ឈានទៅ​សម្រេច​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​នាំចេញ​អង្ករ​ឲ្យ​បាន ១ លាន​តោន​ក្នុង​មួយឆ្នាំ​នា​ឆ្នាំ ២០១៥ អគ្គនាយកដ្ឋាន​កសិក​ម្ម មន្ទីរ​កសិកម្ម​ខេត្ត​ត្រូវ​បន្ត​ផ្សព្វផ្សាយ​ពូជ​ទាំង ១០ មុខ​ដល់​ប្រជាកសិករ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 201

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញជាអធិបតីភាព ក្នុងកិច្ច​ប្រជុំ​បូកសរុបលទ្ធផល និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី រដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជា​អធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 204

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ASEAN Business Council)

នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ASEAN...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 192

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះ​ពិនិត្យ​ការ​ប្រមូលផលមៀនប៉ៃលិន និងស្វាយកែវល្មៀត នៅក្រុង​ប៉ៃលិន ខេត្តប៉ៃលិន

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ​បច្ចេកទេស ដែលមានការចូលរួមពី ឯកឧត្តម សុខ...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 248

លោក យឿន សារិទ្ធ ជាមន្រ្តីកសិកម្មសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបរាប់ពីសក្តានុពល និងបញ្ហាប្រឈមវិស័យកសិកម្មក្នុងសង្កាត់វត្តគរ

លោក យឿន សារិទ្ធ ជាមន្រ្តីកសិកម្មសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបរាប់ពីសក្តានុពល និងបញ្ហាប្រឈមវិស័យកសិកម្មក្នុងសង្កាត់វត្តគរ ដែលខ្លួនទទួលបន្ទុកការងារសព្វថ្ងៃ៕...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 240

តើការបង្កើត «សួនបន្លែ» នៅតាមមណ្ឌលសុវត្ថិភាពមានសារៈសំខាន់យ៉ាងណាខ្លះ?

តើការបង្កើត «សួនបន្លែ» នៅតាមមណ្ឌលសុវត្ថិភាពមានសារៈសំខាន់យ៉ាងណាខ្លះ? ហើយមន្ទីរកសិកម្មបានដើរតួនាទីយ៉ាងដូចម្តេចក្នុងការជ្រោមជ្រែងក្នុងការដាំដុះបន្លែទាំងនោះ?...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 258

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំអង្គភាពជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យបូកសរុបលទ្ធផលប្រចាំឆ្នាំ នៃកាអនុវត្តកម្មវិធីទី១ (ការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មកសិកម្ម)

នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលនៃការអនុវត្តកម្មវិធីទី១...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 265

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យការប្រមូល​ផល​មៀនប៉ៃលិន និងស្វាយចន្ទី នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ ដែលមានការចូលរួមពីឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ៣ មីនា ២០២៦ 320

អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦

អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 333

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាកសិកម្មកម្ពុជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងអ្នកជំនាញកសិកម្ម

នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាកសិកម្មកម្ពុជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ...
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 423

ចម្ការកូនឈើប្រណិតនៅ ភ្នំតាម៉ៅ កំពុងបង្ហាញពីវឌ្ឍនភាពជាក់ស្តែង

ចម្ការកូនឈើប្រណិតនៅ ភ្នំតាម៉ៅ កំពុងបង្ហាញពីវឌ្ឍនភាពជាក់ស្តែង 🌱 ផ្ទុយពីការយល់ច្រលំ និងការអះអាងមិនពិត វិធីសាស្ត្រកសិ-រុក្ខកម្ម ដាំស្មៅក្រោមកូនឈើ បានជួយពង្រឹងការលូតលាស់...
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 433

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារ​ជំនាញ ចុះពិនិត្យការប្រើឧបករណ៍នេសាទ ក្នុងរដូវបើកនេសាទ ស្ថិត​ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញ​ចុះត្រួតពិនិត្យការនេសាទ...
ចេញ​ផ្សាយ​ ២៨ កុម្ភៈ ២០២៦ 576

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតី​ភាព ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្មវៃឆ្លាតគិតគូរពីអាហារូបត្ថម្ភ និងរបបអាហារសុខភាព» នៅខេត្តកំពត

នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការហេលែខេលល័រអន្តរជាតិ គាំទ្រ​ដល់គម្រោង INAS បានបើកវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្ម​វៃឆ្លាតគិតគូរពីអាហារូបត្ថម្ភ និងរបបអាហារសុខភាព»...