ក្រុមការងារនៃនាយកដ្ឋានអភិវឌ្ឍន៍ដំណាំស្រូវ បានចុះអន្តរាគមន៍សម្របសម្រួលលក់ស្រូវជូនកសិករដែលរងផលប៉ះពាល់ពីទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ
ចេញផ្សាយ ២៨ កញ្ញា ២០២៦
522
ក្រុមការងារនៃនាយកដ្ឋានអភិវឌ្ឍន៍ដំណាំស្រូវ បានចុះអន្តរាគមន៍សម្របសម្រួលលក់ស្រូវជូនកសិករដែលរងផលប៉ះពាល់ពីទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ។
ក្រោមស្មារតីសហការ និងការទទួលខុសត្រូវខ្ពស់ តំណាងរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបន្ទាយមានជ័យ បានស្ម័គ្រចិត្តចូលរួមទទួលទិញស្រូវទាំងនោះក្នុងតម្លៃសមរម្យ ព្រមទាំងបានជួយសម្រួលមធ្យោបាយដឹកជញ្ជូនបន្ថែមទៀតផងដែរ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរស និងកិច្ចសហការពីសំណាក់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ។ ការរួមដៃគ្នានៅពេលនេះ គឺជាការចែករំលែកទុក្ខលំបាកដ៏មានតម្លៃ និងជាកម្លាំងចិត្តយ៉ាងសំខាន់សម្រាប់កសិករយើង៕