ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារ ដែលមានលោក ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃអគ្គនាយកដ្ឋានជលផល និងសហការី ចុះទស្សនកិច្ចសិក្សាទៅកាន់កសិដ្ឋានវារីវប្បកម្ម របស់អង្គការតុកកែញញឹម (Smiling Gecko Cambodia) នៅក្នុងខេត្តកំពង់ឆ្នាំង។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណង ចូលរួមលើកទឹកចិត្ត និងគាំទ្រដល់កសិដ្ឋានវារីវប្បកម្ម របស់អង្គការតុកកែញញឹម ដើម្បីលើកកម្ពស់សមត្ថភាព នៃការនាំចេញផលិតផលជលផលទៅកាន់សហភាពអឺរ៉ុប៕