នាព្រឹកថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើការងារធាតុចូលសម្ភារកសិកម្មនីតិកម្ម

ចេញ​ផ្សាយ​ ២១ មិថុនា ២០១៨ 3679

នៅសណ្ឋាគារអប្សារាផាឡេសខេត្តសៀមរាប នាព្រឹកថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើការងារធាតុចូលសម្ភារកសិកម្មនីតិកម្ម។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាមន្រ្តីរាជការក្រោមឱវាទសរុបចំនួន ១០០នាក់។ ក្នុងនាមក្រសួង និងខ្លួនលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណនិងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់សមាជិក សមាជិកានៃអង្គពិធីទាំងមូលដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនាថ្ងៃនេះ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃនាយកដ្ឋាននីតិកម្មកសិកម្ម ដែលបានរៀបចំកិច្ចប្រជុំនេះក្នុងបំណងដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើការធ្វើអាជីវកម្ម ការប្រើប្រាស់ធាតុចូលសម្ភារកសិកម្ម បញ្ហាប្រឈម និងលើកកម្ពស់អភិបាលកិច្ចក្នុងការបំពេញតួនាទី និងភារកិច្ចរបស់មន្ត្រីជំនាញ ដើម្បីពង្រឹងសមត្ថភាពត្រួតពិនិត្យការធ្វើអាជីវកម្មខុសច្បាស់ ការប្រើប្រាស់ ការថែរក្សាទុកដាក់ខុសបច្ចេកទេស ដែលនាំឲ្យប៉ះពាល់ដល់គុណភាពកសិផល គុណភាពដី ទឹក សុខភាពអ្នកប្រើប្រាស់ និងអ្នកបរិភោគ។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជូនអង្គពិធីជ្រាបថា បច្ចុប្បន្នតម្រូវការនៃការប្រើប្រាស់ជីនិងថ្នាំកសិកម្មមានកំណើនគួរឲ្យកត់សម្គាល់ ស្របពេលដែលដំណាំកសិឧស្សាហកម្មដូចជាដំឡូងមី ម្រេច កៅស៊ូ ស្រូវ ពោត សណ្តែក ស្វាយចន្ទី។ល។កំពុងមានការរីកចម្រើនក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ស្ថិតក្នុងស្ថានភាពនេះ នាយកដ្ឋាននីតិកម្មកសិកម្មបានខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ជាក់ស្តែងក្នុងឆ្នាំកន្លងមកបានអភិវឌ្ឍបទដ្ឋានគតិយុត្តក្រោមច្បាប់១ស្តីពីការគ្រប់គ្រងថ្នាំនិងជីកសិកម្ម លិខិតបទដ្ឋានគតិយុត្ត ដំណើរការគ្រប់គ្រង និងការបម្រើសេវាសាធារណៈនៅក្នុងប្រតិបត្តិការអាជីវកម្មថ្នាំនិងជីកសិកម្ម ការអនុវត្តច្បាប់ ព្រមទាំងបានចុះតាមដានត្រួតពិនិត្យលើរាល់ប្រតិបត្តិការអាជីវកម្ម ផ្គត់ផ្គង់ចែកចាយ លក់ដុំលក់រាយថ្នាំនិងជីកសិកម្ម។ ដោយឡែក ការជំរុញឲ្យអនុវត្តកម្មវិធីផ្សព្វផ្សាយអប់រំលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈប្រយោជន៍ និងហានិភ័យនៃធាតុចូលកសិកម្ម ការគ្រប់គ្រងថ្នាំនិងជីកសិកម្ម ដល់ពាណិជ្ជករ និងអ្នកប្រើប្រាស់នៅតាមរាជធានី-ខេត្តក៏ត្រូវបានពង្រឹងផងដែរ។ ទោះជាយ៉ាងណា ការគ្រប់គ្រងការធ្វើអាជីវកម្មថ្នាំនិងជីកសិកម្ម (នាំចូល លាយផ្សំ វេចខ្ចប់ លក់ចែកចាយ) និងការប្រើប្រាស់នៅតែជួបបញ្ហាប្រឈមមួយចំនួនជាអាទិ៍៖ ១-ការនាំចូលថ្នាំនិងជីកសិកម្មខុសច្បាប់ ចរាចរលើទីផ្សារដោយគ្មានការធានាបរិមាណ គុណភាព ហើយស្លាកសញ្ញាព័ត៌មានជាភាសាបរទេស ២- ជីកសិកម្មមួយចំនួនត្រូវបានក្លែងបន្លំគុណភាព ក្លែងសំបកវេចខ្ចប់ ហួសសុពលភាព ៣-ការបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ ការថែរក្សាទុកដាក់ ការការពារសុវត្ថិភាពផ្ទាល់ខ្លួន ការយល់ដឹងពីឥទ្ធិពលរបស់ថ្នាំនិងជីកសិកម្ម ហានីភ័យ គុណភាព និងប្រសិទ្ធភាពនៃធាតុចូលទាំងនោះទៅតាមប្រភេទដី ប្រភេទដំណាំ ដំណាក់កាលលូតលាស់របស់ដំណាំនៅមានកម្រិត។
ជាមួយនឹងសមិទ្ធផលដែលទទួលបានពីការគ្រប់គ្រងធាតុចូលកសិកម្ម ជាពិសេសការដោះស្រាយបញ្ហាប្រឈម ក៏ដូចជាការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំនិងជីកសិកម្ម ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពសាធារណៈ ឯកឧត្តមរដ្ឋមន្រ្តីបានផ្ដល់នូវអនុសាសន៍មួយចំនួនដល់អង្គពិធី ពិសេសមន្រ្តីអធិការកិច្ចនីតិកម្មកសិកម្ម យកទៅសិក្សាស្វែងយល់ កែលម្អនូវរាល់ចំណុចខ្វះខាតទាំងទ្រឹស្តីនិងការអនុវត្ត ដើម្បីពង្រឹងនិងពង្រីកការអនុវត្តច្បាប់ និងបច្ចេកទេសឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ដែលអនុសាសន៍ទាំងនោះមានដូចខាងក្រោម៖
ទី១- បន្តខិតខំរៀបចំបទដ្ឋានគតិយុត្តក្រោមច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ត្រូវសហការ សម្របសម្រួលជា មួយអង្គភាពនានាដើម្បីរៀបចំពិនិត្យ កែសម្រួល និងធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀតឲ្យបានសមស្រប តាមសភាពការណ៍វិវឌ្ឍជាក់ស្តែងនៅកម្ពុជា។ ទី២- បន្តជំរុញការធ្វើអធិការកិច្ច និងពង្រឹងការអនុវត្ដច្បាប់លើការធ្វើអាជីវ-កម្មគ្រប់រូបភាព ត្រួតពិនិត្យលើបមាណីយគុណភាពផលិតផល ស្លាកសញ្ញាព័ត៌មាន និងប្រភពដើមស្របច្បាប់នៃផលិតផលនាំចូលនិងចរាចរលើទីផ្សារ។ ត្រូវបន្ដពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ជីនិងថ្នាំកសិកម្មដើម្បីធានាគុណភាព ផលិតផលពិត គ្មានការក្លែងបន្លំគុណភាព និងមានប្រសិទ្ធភាពក្នុងការប្រើប្រាស់តាមបញ្ជិកាស្នើសុំ។ ទី៣- អង្គភាពពាក់ព័ន្ធ ជាពិសេសមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត ត្រូវបន្ដធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ពាណិជ្ជករ អាជីវករ និងកសិករ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបទដ្ឋានគតិយុត្ត ការចូលរួមអនុវត្តច្បាប់ នីតិវិធី និងវិធានបច្ចេកទេសក្នុងការគ្រប់គ្រងការធ្វើអាជីវកម្មថ្នាំនិងជីកសិកម្ម ហានិភ័យដែលបង្កឡើងដោយការប្រើប្រាស់មិនបានត្រឹមត្រូវតាមវិធានបច្ចេកទេស ជាពិសេសថ្នាំកសិកម្ម។ ទន្ទឹមនឹងនេះ ត្រូវបន្តអនុវត្តឱ្យខ្ជាប់ខ្ជូននូវស្មារតីនៃសេចក្តីជូនដំណឹងលេខ៥០៨៦ សជណ.កសក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលថ្មីៗនេះ។ ទី៤- ត្រូវណែនាំដល់កសិករឲ្យចេះសន្សំ និងប្រើជីធម្មជាតិ ជីសរីរាង្គឲ្យអស់លទ្ធភាពដើម្បីកាត់បន្ថយថ្លៃដើមផលិត តាមរយៈការចំណាយលើជីគីមី ម៉្យាងទៀតដើម្បីរក្សាគុណភាពដី គុណភាព សុវត្ថិភាពផលិតផល និងជាពិសេសចូលរួមកាត់បន្ថយឱនភាពដីកសិកម្ម។ ទី៥- ត្រូវលើកកម្ពស់អភិបាលកិច្ចល្អក្នុងការបម្រើសេវាសាធារណៈ ត្រូវពង្រឹងឆន្ទៈការងារ និងវិន័យថ្លៃថ្នូរក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនដោយផ្អែកតាមគោលការណ៍ការងារ និងនីតិវិធីពាក់ព័ន្ធជាធរមាន។ ត្រូវខិតខំរៀនសូត្របន្ថែមទៀតអំពីច្បាប់ នីតិវិធី និងវិធានបច្ចេកទេសពាក់ព័ន្ធក្នុងការគ្រប់គ្រងជីនិងថ្នាំកសិកម្ម ដើម្បីឲ្យស័ក្ដិសមជាមន្រ្តីនគរបាលយុត្តិធម៌មានសមត្ថកិច្ចដែលក្រសួងបានផ្ដល់ទំនុកចិត្ត។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 474

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 596

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 597

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 510

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 758

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 758

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 689

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 720

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 728

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 743

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្កា»

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 757

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...