ព័ត៌មានផ្សេងៗទៀត
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការចូលរួមរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងសន្និសីទលើកទី២ស្តីពី “យន្តការសុវត្ថិភាពចំណីអាហារនាំចេញ និងនាំចូលសម្រាប់ប្រទេសជាសមាជិកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ” នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។
លទ្ធផលទាំងនេះគឺជាជំហ៊ានដ៏សំខាន់មួយទៀតក្នុងការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្ម និងបើកឱកាសទីផ្សារនាំចេញកសិផលរបស់កសិករកម្ពុជាឱ្យកាន់តែរលូន និងមានប្រសិទ្ធភាព។
ក្រសួងសូមយកឱកាសនេះថ្លែងអំណរគុណដល់អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះការយកចិត្តទុកដាក់ និងកិច្ចសហប្រតិបត្តិការល្អក្នុងការជំរុញអនុវត្តនីតិវិធីពាក់ព័ន្ធ ដើម្បីបង្កើនឱកាសនាំចេញសម្រាប់កសិផលរបស់កម្ពុជាក្នុងពេលកន្លងមកនេះ៕