ព័ត៌មានផ្សេងៗទៀត
នៅរសៀលម៉ោង២ នៅថ្ងៃដដែល គណៈប្រតិភូកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Luke Hartsuyker PM រដ្ឋមន្រ្តីស្តីទីនៃក្រសួងកសិកម្ម និងធនធានទឹក អូស្រ្តាលី នៅវិមានរដ្ឋសភាជាតិ។ ការពិភាក្សាបានផ្តោតទៅលើ ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើការអភិវឌ្ឍវិស័យកសិកម្ម ការវិនិយោគ និងការបើករបាំងនៃការនាំផលិតផលកសិកម្ម ទៅក្នុងតំបន់ និងទ្វេភាគី ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ ប្រកបដោយមិត្តភាព សហប្រតិបត្តិការ និងយោគយល់គ្នាខ្ពស់។