ពិធីសំណេះសំណាលលេីការងារដឹកនាំគ្រប់គ្រងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី

ចេញ​ផ្សាយ​ ០៩ មិថុនា ២០២០ 17835

ថ្ងៃចន្ទ  ៣រោច  ខែជេស្ឋ  ឆ្នាំជូត  ទោស័ក  ព.ស. ២៥៦៤  ត្រូវនឹងថ្ងៃទី៨  ខែមិថុនា  ឆ្នាំ២០២០  បានរៀបចំពិធីសំណេះសំណាលលេីការងារដឹកនាំគ្រប់គ្រងមន្ទីរកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទខេត្តរតនគិរី  ក្រោមអធិបតីភាពឯកឧត្តម  នុត  ច័ន្ទសុខា  រដ្ឋលេខាធិការប្រចាំការ  ក្រសួងកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ  ដោយមានការអញ្ជេីញចូលរួមផងដែរពី ឯកឧត្តម  គង់  វ៉ាញ  អគ្គាធិការ  នៃអគ្គាធិការដ្ឋាន  លោក  ទី  ចាន់ណា  ប្រធាននាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស  លោក  សយ  សូណា  ប្រធានមន្ទីរកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទខេត្តរតនគិរី   និងមន្ត្រីរាជការក្រោមឱវាទសរុបចំនួន៣៥  រូប។

ព័ត៌មានផ្សេងៗទៀត
slide 5 to 7 of 12