ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញទស្សនកិច្ចបណ្តុំអាជីវកម្មត្រសក់ផ្អែម ស្ថិតនៅភូមិថ្នល់ថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

ចេញ​ផ្សាយ​ ២៥ ឧសភា ២០២៣ 2973

នៅព្រឹកថ្ងៃទី​២៥​ ខែឧសភា​ ឆ្នាំ​២០២៣នេះដែរ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងថ្នាក់ដឹកនាំ បានទស្សនកិច្ចបណ្តុំអាជីវកម្មត្រសក់ផ្អែម  ស្ថិតនៅភូមិថ្នល់ថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្នុងទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសំណេះសំណាលជាមួយបងប្អូនកសិករនៃបណ្តុំអាជីវកម្មត្រសក់ផ្អែម និងបានណែនាំឱ្យមានសិក្សាបន្ថែមទាំងបច្ចេកទេស និងទីផ្សារ ដើម្បីផលិតភាពខ្ពស់ គុណភាពល្អ តម្លៃល្អ និងងាយប្រកួតប្រជែង។ ជាមួយគ្នានេះដែរ ត្រូវមានផែនការផលិតកម្មច្បាស់លាស់ ស្របតាមតម្រូវការទីផ្សារ ដោយមានការពិនិត្យ តាមដាន និងវាយតម្លៃ តាមជាក់ស្តែង ដើម្បីប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច ដោយមិនផលិតលើសតម្រូវការដែលនាំឱ្យតម្លៃធ្លាក់ចុះឡើយ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី គឺត្រូវធ្វើយ៉ាងណាឱ្យការចំណាយផលិតកម្មតិច លក់បានច្រើន កើនចំណូល មានចំណេញ។ ទាក់ទងនឹងការងារនេះ ក្រសួងនឹងជួយធ្វើឱ្យមានទីផ្សារល្អ ជំរុញការស្រាវជ្រាវបង្កើតនិងបង្កាត់ពូជត្រសក់ផ្អែមឱ្យក្លាយជាពូជក្នុងស្រុក ជារបស់ខ្មែរ ហើយមានតម្លៃពូជធូរថ្លៃ។ ដូច្នេះកសិករត្រូវយកចិត្តទុកដាក់ដាំដុះឱ្យបានល្អបំផុតតាមការអនុវត្តកសិកម្មល្អ (GAP) ដាក់ចិត្តដាក់កាយដាំដុះឱ្យចេញជាលទ្ធផលនិងផ្សព្វផ្សាយឱ្យគេស្គាល់ផលិតផល។ បច្ចុប្បន្នត្រសក់ផ្អែមមានតម្លៃ ៣.៥០០រៀល ក្នុងមួយគីឡូក្រាម ហើយឪឡឹកមានតម្លៃចន្លោះពី ៨០០-១០០០រៀល ក្នុងមួយគីឡូក្រាម៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៧ វិច្ឆិកា ២០២៦ 309

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជួបសំណេះសំណាល និងចែកស្បៀងរបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៧ វិច្ឆិកា ២០២៦ 296

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នាំយកជំនួយស្បៀងរបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់​ នៅក្រុងប៉ោយប៉ែត

នារសៀលថ្ងៃទី៧​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តម​រដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល និងនាំយកជំនួយស្បៀងរបស់រាជរដ្ឋាភិបាល...
ចេញ​ផ្សាយ​ ៧ វិច្ឆិកា ២០២៦ 318

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះតាមដាន និងពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង LASED III នៅទីតាំងដីសម្បទានសង្គមកិច្ចក្នុងខេត្តចំនួន៧

ចាប់ពីថ្ងៃទី២-៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្មនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច...
ចេញ​ផ្សាយ​ ៧ វិច្ឆិកា ២០២៦ 312

អបអរសាទរ ខួបលើកទី២៣ របាំព្រះរាជទ្រព្យ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ៧ វិច្ឆិកា ២០០៣ - ៧ វិច្ឆិកា ២០២៦

អបអរសាទរ ខួបលើកទី២៣ របាំព្រះរាជទ្រព្យ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ៧ វិច្ឆិកា ២០០៣ - ៧ វិច្ឆិកា ២០២៦
ចេញ​ផ្សាយ​ ៧ វិច្ឆិកា ២០២៦ 424

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះផ្សព្វផ្សាយគោលគំនិត និងរៀបចំផែនការសកម្មភាពសហគមន៍កសិកម្មទំនើប របស់គម្រោង EMPOWER នៅខេត្តសៀមរាប

នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំក្រុងរុនតាឯកតេជោសែន...
ចេញ​ផ្សាយ​ ៦ វិច្ឆិកា ២០២៦ 531

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបជាមួយ លោកជំទាវ សៀលខឺ រ៊ើហ្វើ (Silke Röfer) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបជាមួយ លោកជំទាវ សៀលខឺ រ៊ើហ្វើ (Silke Röfer) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ៦ វិច្ឆិកា ២០២៦ 497

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការអនុវត្តមុខងារក្នុងវិស័យកសិកម្ម ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តកណ្ដាល

នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្ដម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការនិងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ៦ វិច្ឆិកា ២០២៦ 499

ប្រជានេសាទក្នុងស្រុកសំបូរ ខេត្តក្រចេះ ស្ម័គ្រចិត្តប្រគល់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីចូលរួមអភិរក្សធនធានជលផល

ប្រជានេសាទមួយចំនួនក្នុងស្រុកសំបូរ ខេត្តក្រចេះ បានស្ម័គ្រចិត្តប្រគល់ឧបករណ៍នេសាទខុសច្បាប់ ជាពិសេសឧបករណ៍ឆក់ ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ឈប់ការនេសាទខុសច្បាប់...
ចេញ​ផ្សាយ​ ៥ វិច្ឆិកា ២០២៦ 671

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា...
ចេញ​ផ្សាយ​ ៥ វិច្ឆិកា ២០២៦ 755

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី ការពង្រឹង និងត្រួតពិនិត្យការបំពេញការងាររបស់មន្ត្រីកសិកម្មឃុំ សង្កាត់ ផ្អែកលើសូចនាករសមិទ្ធកម្មគន្លឹះ (KPIs)

នៅថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី...
ចេញ​ផ្សាយ​ ៥ វិច្ឆិកា ២០២៦ 774

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញជួបជាមួយសមាគមពាណិជ្ជករដឹកជញ្ជូនខ្សែច្រវាក់ផ្គត់ផ្គង់​ និងភ្នាក់ងារជើងសានៅកម្ពុជា​ ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នារសៀលថ្ងៃទី៤​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជួបជាមួយសមាគមពាណិជ្ជករដឹកជញ្ជូនខ្សែច្រវាក់ផ្គត់ផ្គង់​...