ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមជាអធិបតីភាពបើកសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពយល់ដឹង អំពី «បទដ្ឋានគតិយុត្ត នីតិវិធី និងវិធានបច្ចេកទេសក្នុងការគ្រប់គ្រង និងការធ្វើអាជីវកម្មសម្ភារកសិកម្ម»

ចេញ​ផ្សាយ​ ១២ កុម្ភៈ ២០១៨ 3640

នៅព្រឹកថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីភាពបើកសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពយល់ដឹងអំពីបទដ្ឋានគតិយុត្តនិតិវិធី និង វិធានបច្ចេកទេសក្នុងការគ្រប់គ្រង និងធ្វើអាជីវកម្មសម្ភារកសិកម្ម ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការជាថ្នាក់ដឹកនាំក្រសួង ហើយនិងឯកឧត្តម អស់លោក លោកស្រី ជាប្រធានអង្គភាពជំនាញ និងមន្ទីកសិកម្មរាជធានី ខេត្ត ព្រមទាំងមន្ត្រីជំនាញជាច្រើនរូបទៀត។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ទៅកាន់អង្គសិក្ខាសាលាថា ការជួបជុំនេះ គឺជាឱកាសសម្រាប់អង្គភាពជំនាញ បមាណីយសម្ភារកសិកម្មធើ្វការត្រួតពិនិត្យ និងវាយតម្លៃពីលទ្ធផលនៃការអនុវត្តការងារកន្លងមកដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារផង និងក៏ជាការបណ្តុះបណ្តាលបង្កើនចំណេះដឹងរបស់មន្ត្រីជំនាញផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ដល់នាយកដ្ឋាននីតិកម្មកសិកម្ម និងមន្ទីកសិកម្មរាជធានី ខេត្ត ដូចខាងក្រោម៖ - បន្តជំរុញរៀបចំច្បាប់ បទដ្ឋានគតិយុត្តស្របតាមកម្មវិធីការងារ - បន្តជំរុញការផ្សព្វផ្សាយច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនិងសម្ភារកសិកម្មឲ្យបានទូលំទូលាយ ដល់គ្រប់រាជធានី ខេត្ត ក្រុង និងជ្រួតជ្រាបដល់ពាណិជ្ជករ អាជីវករសម្ភារកសិកម្ម និងកសិករជាអ្នកប្រើប្រាស់ - លើកកម្ពស់សមត្ថភាព និង ប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ដោយធ្វើអធិការកិច្ច និងត្រួតពិនិត្យឲ្យ បានម៉ត់ចត់តឹងរឹងនូវការនាំចូល ចែកចាយធ្វើអាជីវកម្ម ជី ថ្នាំកសិកម្ម ចំណីសត្វ.....ដើម្បីធានាថាធាតុចូលទាំងនេះស្របច្បាប់មានគុណភាព និងប្រសិទ្ធភាពសំរាប់ការប្រើប្រាស់ និងមិនប៉ះពាល់ដល់ជីវភាពកសិករនិងសុខភាពសាធារណៈ - បន្តពង្រឹងសមត្ថភាពជំនាញទាំងមន្ត្រីថ្នាក់កណ្តាល និងថ្នាក់រាជធានី ខេត្ត ក្រុង ការធ្វើអធិការកិច្ច ត្រួតពិនិត្យជាពិសេសតាមច្រករបៀង និង ច្រកផ្សេងៗទៀត ក៏ដូចជាសមត្ថភាពមន្ទីពិសោធន៍។ - តម្រង់ទិសពង្រឹងការទទួលខុសត្រូវនិងការចូលរួមរបស់ផ្នែកឯកជន ក្នុងការអនុវត្តច្បាប់ នីតិវិធី ចំពោះគ្រប់សកម្មភាពពាណិជ្ជកម្មដែលពាក់ព័ន្ធនឹងថ្នាំកសិកម្ម ឬជីកសិកម្ម និងលើកទឹកចិត្តអាជីវករឲ្យ ក្លាយជាស្ពានចំលងការយល់ដឹងអំពីសម្ភារកសិកម្ម(ជី ថ្នាំ ចំណីសត្វ)ដល់កសិករ។ - បង្កើនសហប្រតិបត្តិការជិតសិ្នទ្ធជាមួយអាជ្ញាធរមូលដ្ឋានផ្នែកឯកជននិង ស្ថាប័នពាក់ព័ន្ធជា ពិសេសសមត្ថកិច្ចឈរជើងតាមព្រំដែលក្នុងការអនុវត្តច្បាប់និងបង្កើនសមត្ថភាពស្ថាប័ននិងមន្រ្តីជំនាញ។ - លើកកម្ពស់អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសាធារណៈដោយប្រកាន់ខ្ជាប់នូវឆន្ទៈការងារ វិន័យ ថ្លៃថ្នូរ និងវិជ្ជាជីវៈខ្ពស់។ In the morning of 26 May 2016, at Ministry of Agriculture, Forestry and Fisheries (MAFF), H.E. Veng Sakhon, Minister of MAFF, presided over Workshop on Strengthening the Capacity on Regulations, Procedures and Technical Rules in the Agricultural Inputs Management and Businesses, with the participation of Secretaries of State, Under Secretaries of State of MAFF, the management of MAFF’s departments, and MAFF’s competent officials. H.E. Minister mentioned to the participants that today’s meeting was to give an opportunity for relevant departments of MAFF to review and assess their work performance in order to strengthen the capacity and efficiency, as well as trainings to improve the knowledge in agricultural inputs, for competent officials. Took that opportunity, H.E. Minister gave the workshop his recommendations, such as: To continue developing draft laws and regulations in accordance to the set program; To continue disseminating agricultural inputs related laws and regulations to all municipality and provinces, traders and businesses of agricultural inputs, and the users; To strengthen the officials’ capacity and efficiency of law enforcement, by carrying out strict inspection on import, distribution and trade of agricultural inputs, to ensure that the imported agricultural inputs are legal, of high quality and effectiveness for the users, and will not affect farmers’ incomes; To continue strengthening the technical capacity of officials in both national and local level, and improving laboratories capacity; To strengthen private sector‘s responsibility and involvement in implementing laws and procedures for all fertilizer and pesticide related activities, and encourage the private sector to bridge the knowledge of agricultural inputs to farmers; To increase close cooperation with local authorities, the private sector and relevant institutions, especially competent authorities stationed at the border passages, in law enforcement, and To enhance good governance in public services provision by adhering to work commitment, discipline and high professionalism.

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១០ កក្កដា ២០២៦ 640

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញចូលរួមក្នុង​ពិធីបើក «ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក» នៅផ្សារទំនើបអ៊ីអន ម៉ល រាជធានីភ្នំពេញ

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ក្នុងពិធីបើក «ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក»...
ចេញ​ផ្សាយ​ ១០ កក្កដា ២០២៦ 614

វិស័យឯកជនកម្ពុជា-បារាំង ចាប់ផ្ដើមសិក្សាគម្រោងអភិវឌ្ឍន៍ ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ

នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម នីកូឡា ហ្វ័ររីស្យេ(Nicolas FORISSIER) រដ្ឋមន្រ្តីប្រតិភូក្រសួងអឺរ៉ុប...
ចេញ​ផ្សាយ​ ១០ កក្កដា ២០២៦ 624

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសក សៅ​ វ៉ន​ ត្រូវជាឪពុកបង្កើតរបស់​ ឯកឧត្តម​ សៅ​ វណ្ណសិរីវុទ្ធ​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ

នារសៀលថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសក...
ចេញ​ផ្សាយ​ ១០ កក្កដា ២០២៦ 681

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពក្នុងពិធីសិក្ខាសាលាស្តីពី​ ការចាប់ផ្តើមអនុវត្តគម្រោង (EMPOWER)

នាព្រឹកថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសិក្ខាសាលាស្តីពី​ ការចាប់ផ្តើមអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​...
ចេញ​ផ្សាយ​ ៩ កក្កដា ២០២៦ 763

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំងកុមារ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូល និងការធានាគុណភាពទិន្នន័យកសិកម្ម»​ ដល់មន្រ្តីកសិកម្មឃុំ​ សង្កាត់​ ជាជនបង្គោល នៅខេត្តក្រចេះ

នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម​ យ៉ង​ សាំងកុមារ​ រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី​ «ការប្រមូល...
ចេញ​ផ្សាយ​ ៩ កក្កដា ២០២៦ 765

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារខណ្ឌរដ្ឋបាលជលផល​កែប

នាព្រឹកថ្ងៃទី៩​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារខណ្ឌរដ្ឋបាលជលផល​កែប​...
ចេញ​ផ្សាយ​ ៩ កក្កដា ២០២៦ 730

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យ និងគាំទ្ររោងចក្រកែច្នៃដំឡូងមី នៅខេត្តរតនគិរី

នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី...
ចេញ​ផ្សាយ​ ៩ កក្កដា ២០២៦ 774

អបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២៦

អបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២៦
ចេញ​ផ្សាយ​ ៨ កក្កដា ២០២៦ 860

ជ្រូកទឹក មួយក្បាលទៀត បានប្រទះឃើញជាថ្មីនៅតំបន់អភិរក្សនៃដែនសមុទ្រកម្ពុជា ក្នុងខេត្តកែប

តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការអភិរក្សសមុទ្រកម្ពុជា (MCC) និងរដ្ឋបាលថ្នាក់ក្រោមជាតិ...
ចេញ​ផ្សាយ​ ៨ កក្កដា ២០២៦ 828

ឯកឧត្តមរដ្ឋមន្រ្តី ឌិត​ ទីណា​ អញ្ជើញទទួលជាមួយលោក Guangzhe Chen ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នារសៀលថ្ងៃទី៨​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជាមួយលោក Guangzhe Chen និងគណៈប្រតិភូធនាគារពិភពលោក(WB)...
ចេញ​ផ្សាយ​ ៨ កក្កដា ២០២៦ 951

អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦

អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦
ចេញ​ផ្សាយ​ ៨ កក្កដា ២០២៦ 955

សេចក្តីជូនដំណឹង ស្ដីពីការចុះធ្វើជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធអង្គភាព ចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សេចក្តីជូនដំណឹង ស្ដីពីការចុះធ្វើជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធអង្គភាព ចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ