ឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពប្រជាពលរដ្ឋដែលប្រកបរបរដាំដំណាំបន្លែ ស្ថិតក្នុងភូមិចំការអូរ ឃុំត្រពាំងជង

ចេញ​ផ្សាយ​ ២៦ កុម្ភៈ ២០១៨ 2806

នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ ដដែលនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញបន្តចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋដែលប្រកបរបរដាំដំណាំបន្លែ ស្ថិតក្នុងភូមិចំការអូរ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រោមការគាំទ្ររបស់គម្រោងជំរុញផលិតកម្មស្បៀង។

អ្នកស្រី អ៊ែល ស្រី បានបញ្ជាក់ជូនថា អ្នកស្រីបានធ្វើការដាំបន្លែរយៈពេល ៤ឆ្នាំ ក្នុងនោះរួមមានម្រះ សណ្តែកគួរ ត្រសក់ អំពៅ និងត្រឡាច លើផ្ទៃដីប្រមាណ ២ ០០០ម៉ែតការ៉េ អាចទទួលបានចំណូលជាមធ្យមប្រមាណ ៥០ ០០០រៀល ក្នុងមួយថ្ងៃ។

ព័ត៌មានផ្សេងៗទៀត
slide 5 to 7 of 12