ព័ត៌មានផ្សេងៗទៀត
សហគមន៍កសិកម្មទំនើបស្វាយចន្ទីនៅខេត្តកំពង់ធំ ចុះកិច្ចព្រមព្រៀងទទួលហិរញ្ញប្បទានឥតសំណងចំនួន ១,១២លានដុល្លារ ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា។ ជំនួយឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា គឺជាផ្នែកមួយនៃកម្មវិធីដែលគាំទ្រថវិកាហិរញ្ញប្បទានដោយធនាគារពិភពលោក សម្រាប់ជាទុនបំពេញបន្ថែម៤០%លើការវិនិយោគរបស់សហគមន៍ជាឃ្លាំងស្តុកគ្រាប់ស្វាយចន្ទី ទីលានហាលសម្ងួត គ្រឿងម៉ាសុីន និងឧបករណ៍សម្ភារៈផលិតកម្មនានា រួមទាំងការកសាងផ្លូវលំជនបទប្រវែង១០គីឡូម៉ែត្រជូនដល់សហគមន៍ផងដែរ។ ការវិនិយោគពីសំណាក់រាជរដ្ឋាភិបាលនៅលើទីតាំងដែលមានសក្តានុពលសម្រាប់វិស័យកសិកម្ម នឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ផង និងដោយប្រយោលផង ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃសហគមន៍មូលដ្ឋាននៅក្នុងតំបន់នេះ៕