រៀបចំផែនការជំរុញផលិតកម្មស្រូវ និងការនាំចេញ

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 5354

ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ ​បានរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដីពី ”ផែនការ​សកម្មភាព​ ដើម្បី​អនុវត្ដ​ឯកសារ​គោលនយោបាយ​ ស្ដីពី​ការជំរុញ​ផលិតកម្ម​ស្រូវ ​និង​ការនាំចេញ​អង្ករ” ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជំរុញ​ការនាំចេញ​កសិផល។

ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន​ បាន​មាន​ប្រសា​ស​ន៏​ថា សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ​ រៀបចំឡើង ​ដើម្បី​ផ្លាស់ប្ដូរ​យោបល់​ និង​បទពិសោធ​ន៏​ទាំងឡាយ​ ពីគ្នា​ទៅវិញទៅមក ​សំដៅ​ជំរុញ​ឱ្យបាន​ខ្លាំងក្លា​ថែមទៀត​ ក្នុងការ​អភិវឌ្ឍ​ន៏​វិស័យ​កសិកម្ម ​ពិសេស​ការជំរុញ​ផលិតកម្ម​ដំណាំ​ស្រូវ ​និង​ការនាំចេញ​អង្ករ​តាមរយៈ​ការរៀបចំ​ផែនការ​សកម្មភាព​ សំរាប់​អនុវត្ដ​ឯកសារ​គោលនយោបាយ ​ស្ដីពី​ការជំរុញ​ផលិតកម្ម​ស្រូវ​ និង​ការនាំចេញ​អង្ករ​ ដែរ​នឹងត្រូវ​ដាក់ឱ្យ​ពិភាក្សា​ និង​ផ្ដល់យោបល់​នៅក្នុង​សិក្ខាសាលា។

ស្ថិតក្នុង​បរិ​ការ​ណ៏​នេះ ​ដើម្បី​ប្រែក្លាយ​អង្ករ​ឱ្យទៅជា​មា​សស កាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១០សម្ដេច​តេ​ជោ​ហ៊ុន សែន​បានប្រកាស​ ដាក់ឱ្យ​អនុវត្ដ​ឯកសារ​គោលនយោបាយ​ស្ដីពី​ការជំរុញ​ផលិតកម្ម​ស្រូវ ​និង​ការនាំចេញ​អង្ករ​ដែល​ឯកសារ​នេះ ​បាន​គូសវាស​ផ្លូវ​ដើរ​យ៉ាង​ច្បាស់លាស់​ សំរាប់​សំរេច​ឱ្យបាន​នូវ​គោលបំណង​ដ៏​ចម្បង ​តាមរយៈ​ការ​អនុវត្ដ​ន៏​វិធានការ​គោលនយោបាយធំៗ ចំនួន៤ គឺ​ទី១-វិធានការ​ពាក់ព័ន្ធ​និង​ផលិតកម្ម​ស្រូវ, ទី២-វិធានការ​ពាក់ព័ន្ធ​នឹង​ការប្រមូលទិញ​និង​ការកែច្នៃ​ស្រូវ, ទី៣-វិធានការ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​សំរួលការ​នាំចេញ​អង្ករ​និង​ទី៤-វិធា​ការស្វែងរក​ទីផ្សារ។

ឯកឧត្ដម​បណ្ឌិត​ច័ន្ទ​សារុន បាន​មាន​ប្រសា​ស​ន៏​ឱ្យដឹងទៀតថា ឯកសារ​នេះ ​គឺជា​ត្រីវិស័យ​ចង្អុល​ផ្លូវ​មួយ​ដ៏​សំខាន់​ ដើម្បី​ណែនាំ​តម្រង់ទិស​ ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​ផលិតកម្ម​និង​អាជីវកម្ម​ស្រូវ​អង្ករ​នេះ​អនុវត្ដ​ជំរុញ​ផលិតកម្ម​ស្រូវ​ និង​ការនាំចេញ​អង្ករ​ ឱ្យមាន​សន្ទុះ​លឿន​ទៅមុខ​ ស្របតាម​និន្នាការ​រីកចំរើន​នៃ​ទីផ្សារ​សកល។

យោងតាម​លិខិត​លេខ៦០១៤ កសក ​ចុះ​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១០របស់​ក្រសួងកសិកម្ម​ និង​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន​ចុះ​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១០  លើ​របាយ​ការ​ណ៏ ស្ដីពី​លទ្ធផល​នៃ​ការប្រជុំ​គណៈកម្មការ​ ជំរុញ​ការនាំចេញ​កសិផល ​និង​តាមរយៈ​សេចក្ដីជូនដំណឹង​លេខ១១៤៦សជណ​កស ចុះ​ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១០ បានសម្រេច​ឯកភាព​គាំទ្រ ​លើ​ពូជស្រូវ​ចំនួន១០ប្រភេទ​ សំរាប់​ជំរុញ​ការធ្វើ​ផលិតកម្ម​ដំណាំ​ស្រូវ ឱ្យ​កាន់តែ​ទទួលបាន​នូវ​ទិន្នផល​ខ្ពស់​ថែមទៀត​ ដែល​ពូជ​នោះ រួមមាន​ស្រូវស្រាល​មិន​ប្រកាន់​រដូវ​ចំនួន៣ពូជ​ គឺ​ពូជ​សែន​ពិដោរ  ពូជ​ជលសារ​និង​ពូជ IR66 ពូជស្រូវ​កណ្ដាល​ចំនួន៤ពូជ គឺ​ពូជ​ផ្ការំដួល ពូជ​ផ្កា​រំដេង ពូជ​ផ្កា​រមៀត និង​ពូជ​ផ្កា​ច័ន្ទ​សែន​សរ ពូជស្រូវ​ធ្ងន់​ចំនួន៣ពូជ​គឺ​ពូជ​រាំង​ជ័យ ពូជ​ខា៤និង​ពូជ​ខា៦ ។

ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន​ បាន​និយាយថា ពូជ​ទាំងនេះ​យើង​បានចាប់ផ្ដើម​អនុវត្ដ​ ចាប់ពីពេលនេះ​តទៅ ហើយ​ពូជ​មួយចំនួន​យើង​បាន​បញ្ជ្រាប​ដល់​កសិករ​រួចរាល់​ហើយ​ដែរ។ ឯកឧត្ដម​រដ្ឋមន្ដ្រី ​បាន​និយាយ​ឱ្យដឹងទៀតថា ឯកសារ​គោលនយោបាយ​ ស្ដីពី​ការជំរុញ​ផលិតកម្ម​ស្រូវ​និង​ការនាំចេញ​អង្ករ​នេះ​ យើង​ត្រូវការ​ចាំបាច់​នូវ​កំ​និ​ត​យោបល់ល្អៗ ពី​គ្រប់ភាគី​ដែល​ពាក់ព័ន្ធ ​ពិសេស​ពី​គ្រប់​ក្រសួង​ស្ថាប័ន​ជំនាញ​នានា ​សំដៅ​ធ្វើយ៉ាងណា​ ឱ្យ​ផែនការ​សកម្មភាព​នេះ​ មាន​លក្ខណៈ​ស៊ី​ជំរៅ​ និង​គ្រប់​ជ្រុងជ្រោយ​អាច​យកទៅ​អនុវត្ដ​បាន ​ដោយ​រលូន​និង​ស៊ីសង្វាក់​គ្នា ​ក្នុងន័យ​ធ្វើយ៉ាងណា​ឱ្យ​ផែនការ​សកម្មភាព​នេះ ​អាច​ទាក់​ទាញយក​ជំនួយ​ពី​ដៃគូរ​អភិវឌ្ឍ​ន៏​នានា​គួបផ្សំ​ជាមួយ​ថវិការ​ជាតិ​ ដើម្បី​រួមគ្នា​អនុវត្ដ​ឱ្យបាន​សំរេច​ជោគជ័យ​នាពេលខាងមុខ។

ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន ​បាន​បញ្ជាក់ថា" ដើម្បី​សំរេច​នូវ​មហិច្ឆតា​នេះ​តួអង្គ​ក្រសួងកសិកម្ម​តែមួយ​ពុំ​អាច​រែកពុន​តែម្នាក់ឯង​បានឡើយ ។ ដូចនេះ​តម្រូវឱ្យមាន​កិច្ចសហការ​ពី​គ្រប់​ក្រសួង​ស្ថាប័ន​ដៃគូរ​អភិវឌ្ឍ​ន៏​នានា ​អង្គការ​ជាតិ-អន្ដរជាតិ ​ពិនិត្យ​លទ្ធភាព​ដើម្បី​ជួយ​គាំទ្រ​ផ្នែក​បច្ចេកទេស​និង​ថវិការ​រួមគ្នា​អនុវត្ដ​សំរេច​ទិសដៅ​គោលនយោបាយ​ដ៏​ស៊ី​ជំរៅ​នេះ​ឱ្យ​ទទួលបាន​ជោគជ័យ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 290

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លើកទី១៤

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ សហប្រធានក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 285

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតីភាពក្នុង​វគ្គ​បណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម» ដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ នៅខេត្តចំនួន២

នៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព​ក្នុងពិធី​បើក និងបិទវគ្គបណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 302

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ទទួលជួបជាមួយ​ ​ប្រតិភូសភាពាណិជ្ជកម្មរដ្ឋ​កាលីហ្វ័រញ៉ា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារពិនិត្យលទ្ធភាពនៃការវិនិយោគក្នុងវិស័យកសិកម្ម

នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបជាមួយ​ ប្រតិភូសភាពាណិជ្ជកម្មរដ្ឋ​កាលីហ្វ័រញ៉ា​ ដឹកនាំដោយលោក...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 293

ឯកឧត្តម គង់ ច័ន្ទវាសនា ទទួលជួបពិភាក្សាការងារជាមួយ​ ឯកឧត្តមអគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ក្នុងនាមជាប្រធានក្រុមការងារ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 308

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញពិនិត្យមើលទីតាំង និងជួបពិភាក្សាការងារជាមួយប្រជាសហគមន៍នេសាទអេកូទេសចរណ៍ «បឹងរំអិល» នៅស្រុកចិត្របុរី ខេត្តក្រចេះ

នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារពិនិត្យមើលទីតាំង និងជួបពិភាក្សាការងារជាមួយប្រជាសហគមន៍នេសាទអេកូទេសចរណ៍...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 331

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសជលផលនៅភូមិ សាស្ត្រស្រុកពោធិ៍រៀង ខេត្តព្រៃវែង

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនំាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំង...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 349

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតីភាព​បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព និងសុវត្ថិភាព​ការងារ​ក្នុងវិស័យកសិកម្មសម្រាប់មន្រ្តីកសិកម្មឃុំ» មកពីតំបន់មេគង្គលើ និងទន្លេសាប

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​​​ជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់​សុខភាព...
ចេញ​ផ្សាយ​ ២៨ មករា ២០២៦ 360

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ និងឯកឧត្តមរដ្ឋលេខាធិការ រស់ សូដែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ប្រចាំឆ្នាំ២០២៥

នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ និងឯកឧត្តមរដ្ឋលេខាធិការ រស់ សូដែន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងរបាយការណ៍...
ចេញ​ផ្សាយ​ ២៨ មករា ២០២៦ 368

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ច ទទួល និងទទួលគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសឡាវ ដែលនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ចទទួល...
ចេញ​ផ្សាយ​ ២៨ មករា ២០២៦ 365

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញដឹកនាំក្រុមការងារ​ជំនាញ​ជួបសំណេះសំណាលជាមួយប្រជាកសិករ និងពិនិត្យស្ថានភាព​មមាច​ត្នោតបំផ្លាញដំណាំស្រូវប្រាំង នៅស្រុកឆ្លូង ខេត្តក្រចេះ

នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ​ជំនាញ​ជួបសំណេះសំណាលជាមួយប្រជាកសិករ...
ចេញ​ផ្សាយ​ ២៨ មករា ២០២៦ 362

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ទទួលជួបជាមួយលោក​ Chris Howe នៃអង្គការ WWF អន្តរជាតិ​ ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារក្នុងភាពជាដៃគូ

នារសៀលថ្ងៃទី​២៨​ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ទទួលជួបជាមួយលោក​ Chris Howe នាយកផ្នែកវាយតម្លៃការងារអភិរក្សប្រចាំតំបន់អាសុីអាគ្នេយ៍នៃអង្គការ...
ចេញ​ផ្សាយ​ ២៨ មករា ២០២៦ 394

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យជលផលឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ ====================== នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីក្នុងពិធីបើកនិងបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យជលផលឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានជលផល។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក លោកស្រី ថ្នាក់ដឹកនាំនៃរដ្ឋបាលជលផល ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងនាយខណ្ឌរដ្ឋបាលជលផល រាជធានី ខេត្តទាំង២៥។ នាឱកាសនោះ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានរាយការណ៍អំពីលទ្ធផលជាវិជ្ជមាននៃការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផលក្នុងឆ្នាំ២០២៥ ដោយរក្សាបាននូវកំណើនផលនេសាទ ពិសេសត្រីទឹកសាបមានការកើនឡើងប្រមាណ១០% ធៀបនឹងឆ្នាំ២០២៤។ ឯកឧត្តមប្រតិភូបានគូសបញ្ជាក់ថា ការកើនឡើងនៃផលនេសាទទឹកសាបនេះ ដោយមានការខិតខំប្រឹងប្រែងទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទពីសមត្ថកិច្ចជំនាញជលផល រួមជាមួយកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ ព្រមទាំងមានការចូលរួមផ្តល់ព័ត៌មានពីមហាជន។ ការកើនឡើងនូវផលនេសាទនេះ នាំឱ្យមហាជនមានការអបអរសាទរនិងសប្បាយរីករាយ។ ទន្ទឹមនឹងការកើនឡើងផលនេសាទ សត្វផ្សោតទន្លេមេគង្គក៏មានការកើនឡើងចំនួន៧ក្បាល គឺពី១០៤ក្បាល ដល់ ១១១ក្បាល។ ឯកឧត្តម ហាស់ សារ៉េត បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និងសម្រេចបានសមិទ្ធផលថ្មីៗគួរជាទីមោទនៈរបស់ថ្នាក់ដឹកនាំ មន្ត្រីរដ្ឋបាលជលផលគ្រប់លំដាប់ថ្នាក់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត និងខណ្ឌរដ្ឋបាលជលផល ដែលបានអនុវត្តរយៈពេល១ឆ្នាំកន្លងមក។ សម្រាប់ទិសដៅអនុវត្តបន្ត ឯកឧត្តម ហាស់ សារ៉េត បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃ រដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត និងខណ្ឌរដ្ឋបាលជលផល ត្រូវយកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗដូចជា ត្រូវពង្រឹងការការពារ និងការអភិរក្សធនធានជលផល ត្រូវចាត់វិធានការទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលឱ្យបានម៉ឺងម៉ាត់និងស្រាវជ្រាវអត្តសញ្ញាណជនសង្ស័យប្រព្រឹត្តបទល្មើស ត្រូវពង្រឹងការគ្រប់គ្រងវារិជាតិ និងការធ្វើអាជីវកម្មផល ផលិតផលជលផល ប្រកបដោយប្រសិទ្ធភាព ត្រូវជំរុញការអភិវឌ្ឍវារីវប្បកម្ម សិក្សាតម្រូវការទីផ្សារដើម្បីរៀបចំផែនការផលិតកម្មច្បាស់លាស់ និងលើកទឹកចិត្តវិស័យឯកជនក្នុងការវិនិយោគផ្នែកវារីវប្បកម្ម និងត្រូវពង្រឹងគុណភាព សុវត្ថិភាពផល ផលិតផលជលផល និងខ្សែច្រវាក់តម្លៃផលជលផល ដើម្បីលើកកម្ពស់ផលិតកម្មតាមស្តង់ដារ។ មុនបញ្ចប់កម្មវិធី ឯកឧត្តមរដ្ឋលេខាធិការនិងគណ:អធិបតី​បានអញ្ជេីញបំពាក់គ្រឿងឥស្សរិយយស ជូនដល់មន្ត្រីមានស្នាដៃឆ្នេីមជាច្រេីននាក់ផងដែរ៕

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់...