ព័ត៌មានផ្សេងៗទៀត
នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជេីញដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា ប្រធានក្រុមព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាអនុប្រធានគណៈកម្មាការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងអធិការកិច្ចនៃព្រឹទ្ធសភា ដែលបានទទួលមរណភាពនៅថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ៕