ព័ត៌មានផ្សេងៗទៀត
លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ បានសំណូមពរដល់ប្រជាកសិករឱ្យឧស្សាហ៍ចុះទៅពិនិត្យស្រែរបស់ខ្លួន ដើម្បីចៀសវាង និងទប់ស្កាត់ការបំផ្លាញរបស់សត្វរុយស ហើយបើពិនិត្យឃើញថា មានសត្វរុយសនៅក្នុងស្រែស្រូវរបស់ខ្លួន ត្រូវរាយការណ៍ ជាបន្ទាន់ទៅកាន់អាជ្ញាធរ ឬមន្ត្រីកសិកម្មឃុំ ស្រុក ខេត្តដើម្បីចាត់វិធានការដោះស្រាយបានទាន់ពេលវេលា និងដើម្បីកុំឱ្យមានការរាលដាលបន្តទៀត។ លោកបញ្ជាក់ថា ការបំផ្លាញរបស់សត្វរុយសនេះ មានផលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំស្រូវរបស់កម្ពុជាយើង។