ព័ត៌មានផ្សេងៗទៀត
នៅសណ្ឋាគារអប្សារាផាឡេស ខេត្តសៀមរាប នាព្រឹកថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើការងារធាតុចូលសម្ភារកសិកម្មនីតិកម្ម ។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាមន្រ្តីរាជការ ប្រធានមន្ទី និងប្រធាន.អនុការិយាល័យនីតិកម្មកសិកម្មរាជធានី.ខេត្តសរុបចំនួនជាង ១០០នាក់ ។