ឯកឧត្តមសហប្រធាន៣រូប នៃក្រុមការងារត្រី-វិស័យ អញ្ជើញជួប​សំណេះ​សំណាល និងពិនិត្យសក្តានុពលសហគមន៍កសិករប្រើប្រាស់​ទឹកប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង នៅស្រុកសន្ទុក ខេត្តកំពង់ធំ

ចេញ​ផ្សាយ​ ២១ តុលា ២០២៥ 811

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសហប្រធាន​ទាំង៣រូប នៃក្រុមការងារត្រី-វិស័យ មានឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និង​ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អមដោយមន្ត្រី​ជំនាញ​នៃក្រសួងទាំង៣ មន្ត្រីក្រុមលេខាធិការដ្ឋាន បានអញ្ជើញ​ជួបប្រជុំ​ពិភាក្សា​ជាមួយប្រធាន អនុប្រធាន សមាជិកសមាជិកាសហគមន៍​កសិករ​ប្រើ​ប្រាស់ទឹកប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង នៅក្នុងឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ថ្លែងក្នុងពិធីសំណេះសំណាល ឯកឧត្ដមសហប្រធានទាំងបី បានគូស​បញ្ជាក់​ពីគោលបំណងរួមរបស់ក្រសួងទាំងបី  ដើម្បីពិនិត្យពីសក្តានុពល និង​លទ្ធភាព ជួយបង្កើនសមត្ថភាពផលិតកម្ម បង្កើនចំណូលសេដ្ឋកិច្ច និងសុខុមាលភាព។ ក្នុងនោះនឹងពិនិត្យលក្ខណៈសម្បត្តិរបស់សហគមន៍ ដែលអាចបង្កើតសហគមន៍កសិកម្មទំនើប ជាគោលដៅក្នុងក្របខ័ណ្ឌត្រី-វិស័យ ឆ្នាំ២០២៦។ សហគមន៍នឹងទទួលបានការបង្កើនផលិតភាព​ផលិត​កម្ម​កសិកម្ម ការប្រើប្រាស់ធនធានទឹកពហុបំណងប្រកប​ដោយ​ប្រសិទ្ធភាព ការគាំទ្រលើហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ប្រព័ន្ធធារាសាស្រ្ដ ផ្លូវថ្នល់ ផ្សារសហគមន៍ជាដើម។ ឯកឧត្ដមទាំងបី បានបញ្ជាក់បន្ថែម​ទៀតថា ភាពខ្លាំងរបស់សហគមន៍ កើតចេញពីខាងក្នុងសហគមន៍ផ្ទាល់ ដោយត្រូវមានប្រធានខ្លាំង និងការចូលរួម បេ្ដជ្ញាពីសមាជិក សមាជិកា និង​ការគាំទ្រពីអាជ្ញាធរពាក់ព័ន្ធផងដែរ។
សូមបញ្ជាក់ជូនថា សហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធ​ធារាសាស្ត្រ​តាំងក្រសាំង បានចុះបញ្ជីដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ គ្របដណ្តប់មានចំនួន ០៤ឃុំ (ទីពោ តាំងក្រសាំង ឃុំជ្រាប់ និងឃុំកកោះ និងមាន១៨ភូមិ មានផ្ទៃដីសរុបដីស្រែចំនួន ១០.៩៦១ ហិកតា ក្នុងនោះមានផ្ទៃដីស្រូវប្រាំងមានចំនួន ៤.៧៧៨ហិកតា សមាជិក​ចំនួន ៤.៨៩២គ្រួសារ និងប្រជាពលរដ្ឋ ដែលទទួលផល​ពីប្រព័ន្ធធារា​សាស្ត្រ មានចំនួនសរុប៣០.៥៤៧នាក់។ ប្រព័ន្ធធារាសាស្ត្រ​តាំងក្រសាំង ដំណើរការ គ្រប់គ្រងថែទាំ ដោយសហគមន៍កសិករប្រើប្រាស់ទឹក តាំង​ក្រសាំង និងគាំទ្រដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ លើកិច្ច​ដំណើរការ និងការថែទាំ (O&M) ក្នុងឆ្នាំ២០២៥ ដោយមានការ​សហការ​ពីអាជ្ញាធរឃុំ ស្រុក៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 48

ថ្នាក់ដឹកនាំក្រសួង បានចុះត្រួតពិនិត្យនឹងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចអាងកំពីងពួយ...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 43

ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន ប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងកសិកម្ម បានអញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤...
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 557

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 650

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 636

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 648

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 651

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 677

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 643

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 640

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 682

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 674

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦