ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមបើកកម្មវិធី អបអរសាទរសមិទ្ធផលនៃភាពជាដៃគូរវាង មជ្ឈមណ្ឌលឧត្តមភាពប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ (ស៊ីសេន)

ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៤ 2481

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៨ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមបើកកម្មវិធី អបអរសាទរសមិទ្ធផលនៃភាពជាដៃគូរវាង មជ្ឈមណ្ឌលឧត្តមភាពប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ (ស៊ីសេន) នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងដៃគូអនុវត្តសកម្មភាព។

នៅក្នុងអង្គពិធីឯកឧត្តម ចាន់ សុវុឌ្ឍ មានប្រសាសន៍ថា មជ្ឈមណ្ឌលឧត្តមភាព ស៊ីសេន ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដោយផ្ទាល់របស់ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយកិច្ចសហប្រតិបត្តិការនេះ ក៏បានពង្រីកដល់អង្គភាពផ្សេងទៀត។ មជ្ឈមណ្ឌលបាននឹងកំពុងចូលរួមជួយគាំទ្រយ៉ាងសកម្មដល់សកម្មភាពផ្សព្វផ្សាយកសិកម្ម របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម តាមរយៈការផ្សារភ្ជាប់ពីនវានុវត្តន៍កសិកម្មចេញពីការស្រាវជ្រាវ ជាមួយនឹងតម្រូវការគាំទ្របច្ចេកទេសរបស់កសិករ និងយន្តការជំរុញការចូលរួមរបស់និស្សិត ដើម្បីទទួលបានបទពិសោធន៍ជាក់ស្តែងក្នុងអំឡុងពេលសិក្សា។

ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា តាមរយៈការប្រឹក្សាពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន ក៏បានកៀរគរការគាំទ្រពីដៃគូអភិវឌ្ឍន៍ដទៃទៀត ដើម្បីចូលរួមជាមួយយន្តការមានស្រាប់របស់សាកលវិទ្យាល័យ ដែលគាំទ្រដោយ USAID និងបានសម្រេចនូវសមិទ្ធផលជាច្រើន ក្នុងការចូលរួមក្នុងដំណើរការអភិវឌ្ឍន៍វិស័យកសិកម្មនៅប្រទេសកម្ពុជាផងដែរ។

បន្ថែមពីនេះ ឯកឧត្តមក៏បានផ្តល់ជាអនុសាសន៍ណែនាំមួយចំនួនដល់សាកលវិទ្យាល័យភូមិន្ទកសិកម្មដូចជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម តាមរយៈមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន គួរតែពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយអង្គភាពក្រោមឱវាទក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាពីការបង្កើតគំរូផ្សព្វផ្សាយកសិកម្មតាមបរិបទខុសៗគ្នា គួរតែសិក្សាពីលទ្ធភាពបង្កើតយន្តការសម្របសម្រួលក្នុងការប្រមូល និងរក្សាទុកព័ត៌មាន និងទិន្នន័យពាក់ព័ន្ធនឹងបញ្ហាបច្ចេកទេសនានា ដោយសហការជាមួយមន្រ្តីកសិកម្មឃុំ ដើម្បីប្រើប្រាស់ជាធាតុចូល សម្រាប់ការរៀបចំប្រធានបទស្រាវជ្រាវអនុវត្ត និងផលិតចេញជាដំណោះស្រាយដែលនឹងត្រូវយកទៅប្រើប្រាស់។

ជាមួយគ្នានោះត្រូវបន្តកៀរគរការគាំទ្របន្ថែម ដើម្បីបង្កើតកម្មវិធីជួយដល់ការពង្រឹងសមត្ថភាពមន្រ្តីផ្សព្វផ្សាយកសិកម្មឃុំ ដែលជាភ្នាក់ងារផ្សព្វផ្សាយកសិកម្មដ៏សំខាន់នៅតាមមូលដ្ឋាន និងជួយផលិតធនធានមនុស្សលើជំនាញផ្សព្វផ្សាយកសិកម្ម ហើយគួរតែបង្កើតយន្តការ និងស្វែងរកការគាំទ្រហិរញ្ញវត្ថុក្នុងការដាក់ពង្រាយនិស្សិតដែលកំពុងសិក្សានៅតាមមូលដ្ឋានជាមួយមន្រ្តីកសិកម្ម ដើម្បីទទួលបានបទពិសោធន៍បំពេញការងារជាក់ស្តែងដែលនឹងជួយដល់ការកសាងទំនុកចិត្ត ការបញ្ចប់ការសិក្សាប្រកបដោយគុណភាពខ្ពស់ជាដើម៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 53

ថ្នាក់ដឹកនាំក្រសួង បានចុះត្រួតពិនិត្យនឹងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចអាងកំពីងពួយ...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 48

ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន ប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងកសិកម្ម បានអញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤...
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 557

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 650

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 636

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 648

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 651

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 677

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 643

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 640

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 682

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 674

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦