ព័ត៌មានផ្សេងៗទៀត
នារសៀលថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ដឹកនាំប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងាររវាងគណៈកម្មការផែនការ វិនិយោគកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៅវិមានរដ្ឋសភា ដើម្បីរាយការណ៍ពីវឌ្ឍនភាពការងារ បញ្ហាប្រឈមនានា និងទិសដៅអនុវត្តបន្តរបស់ក្រសួង ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា (គណៈកម្មការទី៣)។