ព័ត៌មានផ្សេងៗទៀត
លោក ប៉ូល ច័ន្ទរិទ្ធី អ្នកបណ្តុះបណ្តាលកម្មវិធី CAO Farmbook App បានពន្យល់ថា កម្មវិធីនេះជាឧបករណ៍សម្រាប់ជួយ មន្រ្តីកសិកម្មឃុំ ដើម្បីអនុវត្តការប្រមូល និងគ្រប់គ្រងទិន្នន័យកសិកម្មឱ្យមានប្រសិទ្ធភាព ក៏ដូចជាផ្សារភ្ជាប់ទំនាក់ទំនងរវាង កសិករ អ្នកផ្គត់ផ្គង់ និងទីផ្សារ តាមទិសដៅនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងបរិបទបច្ចេកវិទ្យាទំនើប កម្មវិធីនេះត្រូវបានគេចាត់ទុកថាជាឧបករណ៍ជួយសម្រួលការងាររបស់មន្រ្តីកសិកម្មឃុំឱ្យមានភាពទាន់សម័យ និងមានប្រសិទ្ធភាពកាន់តែខ្ពស់។ ការលើកឡើងនេះ នៅក្នុងពិធីប្រកាសប្រើប្រាស់ជាផ្លូវការ Farmbook App និងពិធីប្រគល់ កុំព្យូទ័របន្ទះ (Tablet) ដល់មន្រ្តីកសិកម្មឃុំ–សង្កាត់ ដែលប្រព្រឹត្តនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ថ្ងៃទី១៣ តុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕