ជួបជាមួយសមាជិកសហគមន៍ព្រៃឈើក្បាលក្របី

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 3948

កាលពី​ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១២ នេះ ឯកឧត្តម ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​រួមមាន ឯ.ឧ​ទីប្រឹក្សា​ក្រសួង អនុប្រធាន​រដ្ឋបាល​ព្រៃឈើ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន កសិកម្ម ថ្នាក់ដឹកនាំ​អង្គភាព និង​មន្ត្រី​ជំនាញ ចុះ​ពិនិត្យមើល​ព្រៃ​អង់​តែ​ន​ជប៉ុន និង​ជួប​ជាមួយ​មន្ត្រី​សង្កាត់រដ្ឋបាល ព្រៃឈើ​ក្រយា ហើយ​បន្ត​ចុះ​ពិនិត្យមើល​ស្រូវ​នៅ​តំបន់​ប្រព័ន្ធ​ស្រោចស្រព​ស្ទឹង​ជី​និ​ត នៅ​ឃុំ​បឹងល្វា ស្រុក​សន្ទុក និង បាន​ពិនិត្យ​សហគមន៍​ព្រៃឈើ​ក្បាល​ក្របី រួច​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សហគម​ន៍​និង​កសិករ​ចំនួន ១០០ គ្រួសារ នៅ​ភូមិ​ក្បាល​ក្របី ឃុំ​ក្បាល​ទីពោ​ធិ៍ ស្រុក​សន្ទុក ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​អាជ្ញាធរ​ស្រុក ឃុំ ភូមិ​ផងដែរ។

យោងតាម​ការលើកឡើង​របស់​តំណាង​សហគមន៍​ព្រៃឈើ​ក្បាល​បី ប្រជាជន​ដែល​រស់នៅ​តំបន់​ព្រៃ​សហគមន៍​គឺ​ច្រើន ពឹងផ្អែក​ជីវភាព​លើ​តែ​ផល អនុផល​ព្រៃឈើ និង​ការធ្វើ​ស្រែចំការ​បន្តិចបន្តួច។ លោក អ៊ុង សំអាត អនុប្រធាន​រដ្ឋបាល ព្រៃឈើ​បាន​ឲ្យ​ដឹងថា​សហគមន៍​ព្រៃឈើ​នេះ​បានប្រកាស​ទទួលស្គាល់​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តាម ប្រកា​សលេខ ៤៨៩ ប្រក.កសក ចុះ​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៨ ដែលមាន​ផ្ទៃដី ៧៦០,៨៦ហិកតា និង​សមាជិក សហគមន៍​មាន​ចំនួន​សរុប ១២០គ្រួសារ។ ក្រោម​ការជួយ​គាំទ្រ​ពី​អង្គការ GTZ (២០០៣ ដល់ ២០០៦) អង្គការ RECOFT (២០០៩ ដល់២០១២)និង​អង្គការ ITTO សហគមន៍​ព្រៃឈើ​ក្បាល​ក្របី​នេះ​បាន​បោះបង្គោល​ព្រំប្រទល់ ព្រៃ​សហគមន៍​ចំនួន ៦០បង្គោល សា្ល​ក​សញ្ញា​តូច ២០ និង​ស្លាក​សញ្ញា​ធំ២ និង​ទទួល​នូវ​បណ្តុះបណ្តាល​នូវ​កម្មវិធី ផ្សេងៗដូចជា​គណនេយ្យភាព គម្រោង​ប​ន្ស៉ាំ​និង​ការប្រែប្រួល​អាកាសធាតុ​ជាដើម។

នាឱកាស​នោះ​ឯ.ឧ​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​កសិករ​ចាប់យក​មុខរ​បរ​បន្ថែម​តាមរយៈ​ការធ្វើ​កសិកម្ម​ចំរុះ ដូចជា​ការចិញ្ចឹម សត្វ ការដាំ​បន្លែ ការប្រើប្រាស់​ឡ​ជីវឧស្ម័ន​ជាដើម ដោយ​កុំ​រស់​ពឹងផ្អែក​តែ​លើ​ព្រៃឈើ​តែមួយ​មុខ។ បន្ថែម​លើស​នោះ លោក​បាន​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ត្រូវ​សហការ​ជាមួយ​មន្ទីរ​កសិកម្ម ជ្រើសរើស​កសិករ និង​សមាជិក​សហគមន៍​ដែល​ស្ម័គ្រ ចិត្ត​ដើម្បី​ទៅធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ខេត្តសៀមរាប​ដោយ​ជ្រើស​យក​សហគមន៍​ព្រៃឈើ​ត្បែង​លិច​ជា​គំរូ ដើម្បី​ធ្វើ​ឲ្យ សហគមន៍​អាច​ពង្រឹងសមត្ថភាព​និង​អាច​ដំណើរការបាន​ដោយ​ខ្លួនឯង​នៅពេលណា​ដែល​គំរោងផ្សេងៗត្រូវបាន​បញ្ចប់​ដោយ​កុំ​រស់​មិន​ខ្លាំង ហើយ​ខ្សោយ​មិន​ស្លាប់។  លោក​ក៏បាន​ជម្រាបជូន​បងប្អូន​សមា​ជិ​ក​សហគមន៍ និង​កសិករ​ទាំងអស់ អំពី​ពូជស្រូវ​ទាំង១០ពូជ​ដែល​រដ្ឋាភិបាល​បាន​ដាក់ចេញ​កាលពីពេលថ្មីៗដើម្បី​អាច​ឲ្យ​កសិករ​យើង​ធ្វើការ​ជ្រើសរើស​ពូជ​ដែល​ក្នុងនោះ​ពូជស្រូវ​ស្រាល​មិន ប្រកាន់​រដូវ​មាន ពូជ​សែន​ពិ​សោរ ជលសារ និង​ពូជ​អ៊ី​អ៊ែ៦៦ ពូជស្រូវ​កណ្តាល​មាន ពូជ​ផ្ការំដួល ផ្កា​រំដេង ផ្កា​រមៀត​និង​ផ្កា​ច័ន្ទ​សែន​សរ ពូជស្រូវ​ធ្ងន់​មានពូជ​រាំង​ជ័យ ខា៤ និង​ពូជ​ខា។

តាម​ការលើកឡើង​រប​ស់លោក​បណ្ឌិត អ៊ុក ម៉ា​កា​រ៉ា នាយក​វិទ្យាស្ថាន​អភិវឌ្ឍន៍​ពូជ​កសិកម្ម​នៅ​កម្ពុជា ទាក់ទង​ទៅនឹង បញ្ហា​ពូជ ក៏​សូម​ឲ្យ​ប្រជាជន​ចេះ​ជ្រើសរើស​ពូជ​សុទ្ធ និង​អនុវត្ត​បច្ចេកទេស​ប.វ.ស​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ទិន្នផល​កាន់តែ ខ្ពស់ និង​មាន​គុណភាព ហើយ​ការប្រើប្រាស់​ពូជ​សុទ្ធ​មាន​រយៈពេល​តែ៣ឆ្នាំ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 200

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញជាអធិបតីភាព ក្នុងកិច្ច​ប្រជុំ​បូកសរុបលទ្ធផល និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី រដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជា​អធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 203

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ASEAN Business Council)

នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ASEAN...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 191

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះ​ពិនិត្យ​ការ​ប្រមូលផលមៀនប៉ៃលិន និងស្វាយកែវល្មៀត នៅក្រុង​ប៉ៃលិន ខេត្តប៉ៃលិន

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ​បច្ចេកទេស ដែលមានការចូលរួមពី ឯកឧត្តម សុខ...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 245

លោក យឿន សារិទ្ធ ជាមន្រ្តីកសិកម្មសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបរាប់ពីសក្តានុពល និងបញ្ហាប្រឈមវិស័យកសិកម្មក្នុងសង្កាត់វត្តគរ

លោក យឿន សារិទ្ធ ជាមន្រ្តីកសិកម្មសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបរាប់ពីសក្តានុពល និងបញ្ហាប្រឈមវិស័យកសិកម្មក្នុងសង្កាត់វត្តគរ ដែលខ្លួនទទួលបន្ទុកការងារសព្វថ្ងៃ៕...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 238

តើការបង្កើត «សួនបន្លែ» នៅតាមមណ្ឌលសុវត្ថិភាពមានសារៈសំខាន់យ៉ាងណាខ្លះ?

តើការបង្កើត «សួនបន្លែ» នៅតាមមណ្ឌលសុវត្ថិភាពមានសារៈសំខាន់យ៉ាងណាខ្លះ? ហើយមន្ទីរកសិកម្មបានដើរតួនាទីយ៉ាងដូចម្តេចក្នុងការជ្រោមជ្រែងក្នុងការដាំដុះបន្លែទាំងនោះ?...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 256

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំអង្គភាពជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យបូកសរុបលទ្ធផលប្រចាំឆ្នាំ នៃកាអនុវត្តកម្មវិធីទី១ (ការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មកសិកម្ម)

នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលនៃការអនុវត្តកម្មវិធីទី១...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 261

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យការប្រមូល​ផល​មៀនប៉ៃលិន និងស្វាយចន្ទី នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ ដែលមានការចូលរួមពីឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ៣ មីនា ២០២៦ 317

អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦

អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 331

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាកសិកម្មកម្ពុជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងអ្នកជំនាញកសិកម្ម

នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាកសិកម្មកម្ពុជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ...
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 421

ចម្ការកូនឈើប្រណិតនៅ ភ្នំតាម៉ៅ កំពុងបង្ហាញពីវឌ្ឍនភាពជាក់ស្តែង

ចម្ការកូនឈើប្រណិតនៅ ភ្នំតាម៉ៅ កំពុងបង្ហាញពីវឌ្ឍនភាពជាក់ស្តែង 🌱 ផ្ទុយពីការយល់ច្រលំ និងការអះអាងមិនពិត វិធីសាស្ត្រកសិ-រុក្ខកម្ម ដាំស្មៅក្រោមកូនឈើ បានជួយពង្រឹងការលូតលាស់...
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 430

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារ​ជំនាញ ចុះពិនិត្យការប្រើឧបករណ៍នេសាទ ក្នុងរដូវបើកនេសាទ ស្ថិត​ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញ​ចុះត្រួតពិនិត្យការនេសាទ...
ចេញ​ផ្សាយ​ ២៨ កុម្ភៈ ២០២៦ 574

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតី​ភាព ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្មវៃឆ្លាតគិតគូរពីអាហារូបត្ថម្ភ និងរបបអាហារសុខភាព» នៅខេត្តកំពត

នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការហេលែខេលល័រអន្តរជាតិ គាំទ្រ​ដល់គម្រោង INAS បានបើកវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្ម​វៃឆ្លាតគិតគូរពីអាហារូបត្ថម្ភ និងរបបអាហារសុខភាព»...