ព្រឹកថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី រួមជាមួយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករ ដេប៉ូលក់ដុំ.លក់រាយ ថ្នាំកសិកម្ម និងជីកសិកម្មក្រោមការរៀបចំរបស់ការិយាល័យនីតិកម្មកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម សហការជាមួយនាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលមានអាជីវករចូលរួមប្រមាណ៥០នាក់ ដើម្បីផ្សព្វផ្សាយពីនីតិវិធី និងវិធានបច្ចេកទេសក្នុងការធ្វើអាជីវកម្ម ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងថ្ឋាំកសិកម្ម ជីកសិកម្ម នៃព្រះរាជាណាចក្រកម្ពុជា ។