បន្ទាប់មកនៅព្រឹកថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៧ ដដែល ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងសហការីបានបន្តអញ្ជើញចុះពិនិត្យ សកម្មភាពផលិតស្រូវពូជរបស់សហគមន៍ផលិតស្រូវពូជភ្នំតូចរស្មីសាមគ្គីដែលផលិតពូជស្រូវរាំងជ័យ ផ្ការំដួលនិងសែនពិដោរ។
គម្រោងបាន បង្កើតឡើងនៅឆ្នាំ២០១០ ដោយបានការជួយឧបត្ថម្ភពីអង្គការ JICA។ កន្លងមកគម្រោង បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសផលិតកម្មដំណាំស្រូវតាមគោលការណ៍ធម្មជាតិ។
ដោយបានអនុវត្តបច្ចេកទេសបានត្រឹមត្រូវអាចទទួល បានទិន្នផល ៤-៥ តោនក្នុង១ហិចតា លក់បាន ២៥០០រៀលក្នុង១គីឡូក្រាម។ តាមរយការផលិត ស្រូវពូជនេះធ្វើអោយប្រជាសហគមន៍មានជីវភាពធូធារ កាត់បន្ថយចំណាកស្រុក។ ក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ ដល់សហគមន៍អោយខិតខំបន្តទៀត ទាំងការងារ បច្ចេកទេស ផ្សព្វផ្សាយនិងការងារទីផ្សារ ធ្វើយ៉ាងណាផលិតធានាបានគុណភាព និងពង្រីកទីផ្សារ ហើយនិងត្រូវអនុវត្តបច្ចេកទេសអោយបានត្រឹមត្រូវទើបបរិមាណកើនលើផ្ទៃដីដដែល ខណពេលសមាជិកគ្រួសារចេះតែកើនឡើង។