ការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ សហការជាមួយគម្រោង iDE-Csmart បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តកសិកម្មល្អ (GAP)ដល់កសិករគោលដៅរបស់គម្រោង ក្រោមអធិបតីភាព លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមសរុបចំនួន១៥នាក់ ស្ត្រី១នាក់។
ក្នុងវគ្គបណ្ដុះបណ្ដាលនោះមានការអញ្ជើញចូលរួមពីគ្រូឧទ្ទេសជាមន្ត្រីការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្មចំនួន៤នាក់ គឺ កញ្ញា ភឹម សំណាង លោក អៀង ថងអ៊ុន លោក ងឿន រតនៈ និងលោកយ៉ាង ចាន់តូ។ គោលបំណងនៃវគ្គបណ្ដុះបណ្ដាលគឺ៖ (១)បង្កើនចំណេះដឹងដល់កសិករអំពីគ្រោះថ្នាក់ក្នុងសុវត្ថិភាពចំណីអាហារ (២)បច្ចេកទេសនៃការអនុវត្តកសិកម្មល្អ (៣)ការកត់កំណត់ត្រាអនុវត្តកសិកម្មល្អ និង(៤) ជំរុញ និងជួយគាំទ្រកសិករដើម្បីទទួលបានវិញ្ញាបនបត្រ នៃការអនុវត្តកសិកម្មល្អ៕