នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការរួមគ្នាកសាងវិទ្យាស្ថានវិស្វករឆ្នេីមកម្ពុជា-ចិន (China-Cambodia College for Excellent Engineers) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ចសង្គមសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក(អេស្កាប់) នៅខេត្តព្រះសីហនុ។
ពិធីនេះមានការចូលរួមពីលោក Ling Jiangjun ស្ថាបនិកក្រុមហ៊ុន Lingzhi Equipment Group និងត្រូវបានបង្កើតឡើងដោយមានការចូលរួមពីភាគីសាកលវិទ្យាល័យចិនពាក់ព័ន្ធចំនួន៥ សាកលវិទ្យាល័យភូមិន្ទកសិកម្ម(RUA) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) និងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ពិធីនេះ ជំរុញនូវការពង្រឹងកិច្ចសហប្រតិបត្តិការ «ខ្សែក្រវាត់និងផ្លូវ» ប្រកបដោយគុណភាពរវាងកម្ពុជា និងចិន លើវិស័យអប់រំ បច្ចេកវិទ្យា និងឧស្សាហកម្ម ជាពិសេសក្នុងគោលបំណងបណ្តុះបណ្តាលជំនាញវិស្វករខ្មែរកម្រិតខ្ពស់ ឆ្លើយតបនឹងការវិវត្តសេដ្ឋកិច្ច និងការត្រៀមចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតូច (LDC) របស់កម្ពុជានៅឆ្នាំ២០២៩៕