ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារវិស័យជលផលប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២

ចេញ​ផ្សាយ​ ២៥ មករា ២០២២ 5537

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:០០ រសៀលថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ ទី២៤ ខែមករា ឆ្នាំ២០២២ មានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបការងារវិស័យជលផលប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងមានការអញ្ជើញជាកិត្តិយសពីសំណាក់ថ្នាក់ដឹកនាំក្រសួង ឯកឧត្តមថ្នាក់ដឹកនាំស្ថាប័នក្រោមឱវាទក្រសួង ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល មន្រ្តីរាជ ការ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ភ្ញៀវជាតិ វិស័យឯកជន សមាគមវារីវប្បករកម្ពុជា និងដៃគូអភិវឌ្ឍមួយចំនួនទៀត។  
ជាបឋម ឯកឧត្តមប្រតិភូ បានអានមតិស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំស្ថាប័នក្រោមឱវាទ មន្រ្តីរាជការ និងភាគីពាក់ព័ន្ធមួយចំនួនទៀតដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីដ៏មានអត្ថន័យនេះ។ ឯកឧត្តមប្រតិភូបានរាយការណ៍ជូនអង្គពិធីបានជ្រាបអំពីសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២១ ជាពិសេសលទ្ធផលនៃការអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ២០២១ ឱ្យទប់ស្កាត់ បង្រ្កាបការទន្ទ្រានឈូសឆាយ និងដក ហូតដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប។ ជាក់ស្តែងគិតត្រឹមថ្ងៃទី២៣ ខែមករានេះមានប្រជាពល រដ្ឋ ១៤ ៤៩០គ្រួសារ បានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញក្នុងទំហំ ៦០ ៣៦០,៤ហ.ត បានដាំកូនឈើព្រៃលិចទឹកចំរុះបានចំនួន ៣៤ ៩១១ដើម ឬស្សីចំនួន ៧ ៦៨៩ដើម កូនត្នោតចំនួន ៣៣៩ដើម និងកប់គ្រាប់ត្នោតចំនួន ២០៥ ៣៨៥គ្រាប់។ ព្រមជាមួយគ្នានេះ ឯកឧត្តមប្រតិភូ បានចង្អុលបង្ហាញអំពីផែនការសកម្មភាព និងទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២២ ផងដែរ។ 
ថ្លែងទៅកាន់អង្គពិធី ក្នុងនាមថ្នាក់ដឹកនាំក្រសួង និងខ្លួនលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្ត្រីបានកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីយកចិត្តទុកដាក់ ទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលជលផលក្នុងការអនុវត្តគោលនយោបាយ ផែនការអភិវឌ្ឍ ការងារគ្រប់គ្រប់ ស្រាវជ្រាវ បណ្តុះបណ្តាល ផ្សព្វផ្សាយ ការការពារ និងអភិរក្សធនធានធម្មជាតិ កិច្ចសហប្រតិបត្តិការអន្តរជាតិ ការងារទប់ ស្កាត់ និងបង្រ្គាបបទល្មើសជលផល ការកាប់ទន្ទ្រានព្រៃលិចទឹក និងព្រៃកោងកាងយកធ្វើជាកម្មសិទ្ធិ ការអភិវឌ្ឍវិស័យវារីវប្បកម្មទឹកសាប និងសមុទ្រ និងការអភិវឌ្ឍសហគមន៍នេសាទ ក្នុង រយៈពេល១ឆ្នាំកន្លងមកនេះ សម្រេចបានលទ្ធផលគួរជាទីមោទន។ សមិទ្ធផលទាំងអស់នេះ ពិតជាបានចូលរួមចំណែកអភិវឌ្ឍវិស័យជលផលឱ្យមានការរីកចម្រើនទាំងពេលបច្ចុប្បន្ន និងអនាគត។ ដោយឡែក កិច្ចប្រជុំរយ:ពេលពីរថ្ងៃនេះ យោងតាមរបាយការណ៍របស់ឯកឧត្តមប្រតិភូ បានបង្ហាញថាគ្រប់តួអង្គពាក់ព័ន្ធ បានយកចិត្តទុកដាក់ចូលរួមពិភាក្សា ចែករំលែកទស្សនៈ និងផ្តល់នូវធាតុចូលថ្មីៗជាច្រើនបន្ថែមទៀត និងបានវាយតម្លៃលទ្ធផលការងារសម្រេចបាន កាលា   នុវត្តភាព និងបញ្ហាប្រឈមផ្សេងៗ ដែលយើងជួបប្រទះក្នុងស្ថានភាពនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ មិនតែប៉ុណ្ណោះ នេះជាឱកាសសម្រាប់យើងកំណត់យកសកម្មភាពជាអាទិភាពដើម្បីកែលម្អ និងដោះស្រាយ ឈានឆ្ពោះទៅរកការអភិវឌ្ឍវិស័យជលផលឲ្យចំទិសដៅ ប្រកបដោយចីរភាព ឆ្លើយតបទៅនឹងយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទនៃជំងឺ ឆ្លងកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០។ 
យោងលើរបាយការណ៍របស់ឯកឧត្តមប្រតិភូ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការលំបាកស្មុគស្មាញក្នុងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តមួយចំនួន បច្ចេកទេស បទបញ្ជា និងជាពិសេសបញ្ហានៃការរីករាលដាលជំងឺកូវីថ-១៩ ទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រីនៅតែ សង្ឃឹម និងជឿជាក់ថាក្នុងឆ្នាំ២០២២នេះ ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់តួអង្គពាក់ព័ន្ធ រដ្ឋបាលជលផលនឹងទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត។ ឆ្លៀតយកឱកាសនេះ ដើម្បីឈានទៅសម្រេចបានជោគជ័យទៅតាមផែនការដែលបានគ្រោងទុក ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗទុកជាធាតុចូល ជាពុទ្ធិ និងជាត្រីវិស័យចង្អុលបង្ហាញ និងបំភ្លឺបន្ថែមដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរដ្ឋបាលជលផលគ្រប់ជាន់ថ្នាក់យកទៅដោះស្រាយ កែលម្អ សម្របសម្រួល សហការ និងអនុវត្តភារកិច្ចរបស់ខ្លួនឲ្យចំទិសដៅ ទាន់សភាពការណ៍ មានប្រសិទ្ធភាព  និងទទួលបានប្រសិទ្ធផលខ្ពស់ ស្របតាមផែនការយុទ្ធសាស្រ្តនៃការអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាព និរន្តរភាព បរិយាប័ន្ន និងការប្រែ ប្រួលអាកាសធាតុ។ អ្វីដែលសំខាន់គឺត្រូវបន្តខិតខំយកចិត្តទុកដាក់ពង្រឹងការអនុវត្តអនុសាសន៍ឆ្នាំ២០២១ ឲ្យកាន់តែល្អប្រសើរថែមទៀត ធ្វើយ៉ាងណាឲ្យស្របទៅនឹងបរិបទនៃស្ថានភាពសេដ្ឋកិច្ច និងសង្គមជាតិយើងនាពេលបច្ចុប្បន្ន។ ដោយឡែក សម្រាប់ឆ្នាំថ្មី២០២២ នេះ រឿងសំខាន់ដែលគួរផ្តល់អាទិភាពខ្ពស់យកមកគិតគូដោះស្រាយ និងចាប់ផ្តើមអនុវត្តជាបន្ទាប់នោះគឺ៖ - ថ្នាក់ដឹកនាំរដ្ឋបាលជលផលត្រូវខិតខំគិតគូ ដោះស្រាយជាមួយសហភាពអឺរ៉ុនអំពីបញ្ហា "កាតក្រហម" - បន្តយកចិត្តទុកដាក់ គាំទ្រ និងលើក ទឹកចិត្តឲ្យប្រជានេសាទនាំទូកនេសាទគ្រប់ប្រភេទមកចុះបញ្ជីដើម្បីងាយធ្វើការគ្រប់គ្រងទាំងជាលក្ខណ:ច្បាប់ និងលក្ខណ:បច្ចេកទេស - សិក្សាអំពីការពង្រីកទីតាំងធ្វើវារីវប្បកម្មទាំងទឹកសាប និងសមុទ្រ ដោយធ្វើការកៀរគរ និងសហការជាមួយវិស័យឯកជនទាំងក្នុង និងក្រៅប្រទេស - សិក្សាពីលទ្ធភាពស្តារបឹងទន្លេឆ្មាដើម្បីធ្វើវារីវប្បកម្ម ឬហ៊ុំព័ទ្ធជាកន្លែងអភិរក្សាពូជត្រីរបស់ជាតិ - ជំរុញការស្រាវជ្រាវពូជត្រីទាំងត្រីទឹកសាប និងទឹកប្រៃនៅតាមគ្រប់ស្ថានីយ និងមជ្ឈមណ្ឌលស្រាវជ្រាវបង្កាត់ពូជត្រីរបស់រដ្ឋ និងឯកជន - ត្រូវបន្តជំរុញ គាំទ្រ និងលើកទឹកចិត្តឲ្យវារីវប្បករចងក្រងបណ្តាញ  ឬបណ្តុំវារីវប្បកម្ម ដើម្បីធានាបាននូវបរិមាណផ្គត់ផ្គង់ គុណភាព ទីផ្សារ តម្លៃ និងឥណទាន។  ឯកឧត្តមរដ្ឋមន្ត្រីក៏មិនភ្លេចផ្តាំផ្ញើឲ្យថ្នាក់ដឹកនាំ មន្រ្តីជំនាញគ្រប់ជាន់ថ្នាក់ត្រូវប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងខ្ពស់ ទប់ស្កាត់រាល់សកម្មភាពបំបែកបំបាក់ផ្ទៃក្នុង និងការគ្រប់គ្រងលើមន្ត្រីរាជការប្រកបដោយសមធម៌ យុត្តិធម៌ និងប្រសិទ្ធភាពតាមក្រមសីលធម៌មន្ត្រីរាជការ។
យោងលើរបាយការណ៍របស់រដ្ឋបាលជលផលបង្ហាញថាក្នុងឆ្នាំ២០២១ ការងារសម្រេចបាន ៖ 
- ផលវារីវប្បកម្មបាន ៣៤៨ ៣៥០តោន ផលិតកូនត្រីពូជបាន ៣២៤លានក្បាល ចិញ្ចឹមក្រពើបាន ២៩២ ១០០ក្បាល បង្កើតបណ្តុំវារីវប្បករចំនួន ៣២៦កន្លែង មានសមាជិកចំនួន ១១ ០០០នាក់។ 
- ធ្វើអធិការកិច្ចទីតាំងកែច្នៃបានចំនួន ១៣៤កន្លែង ក្នុងខេត្តចំនួន១៧ ផ្តល់វិញ្ញាបនបត្របញ្ជាក់ការអនុវត្តអនាម័យល្អចំនួន ៥ច្បាប់ និងវិញ្ញាបនបត្រសុខភាពចំនួន ៦៧ច្បាប់។ 
- កន្លែងអភិរក្សសរុបចំនួន ៦៨២កន្លែង បោះបង្គោលបេតុងព្រំប្រទល់កន្លែងអភិរក្សចំនួន ១៨៥ ដើម បង្គោលឈើចំនួន ២ ៧៥០ដើម ទម្លាក់ប្រអប់បេតុងចំនួន ២៥០ នៅតំបន់ឆ្នេរ បានការពារតំបន់ផ្កាថ្ម និងស្មៅសមុទ្រទំហំ ៧ ០០០ហ.ត  ដាំព្រៃលិចទឹកចំនួន ១៥០ហ.ត និងសាងសង់ស្នាក់ការល្បាតចំនួន ៤ខ្នង។ 
- សហគមន៍នេសាទសរុបចំនួន ៥១៦ (ទឹកសាប ៤៧៥ សមុទ្រ ៤១) មានសមាជិកសរុបចំនួន ១៤៧ ៥១៨គ្រួសារ ស្មើនឹង ៣៣២ ១៦៨នាក់ ចុះបញ្ជីសហគមន៍នេសាទចំនួន ៤៣៥  និងបានផ្តល់ថវិកាគាំទ្រដល់សហគមន៍ចំនួន ១៥០ (៤លានរៀល/សហគមន៍) ដាក់ស្លាកសញ្ញាកន្លែងអភិរក្សសហគមន៍ចំនួន ១១០ស្លាក ទម្លាក់ប្រអប់បេតុងចំនួន១៥០ និងបោះបង្គោលការពារស្មៅសមុទ្រក្នុងកន្លែងសហគមន៍ចំនួន ២០០ដើម។ 
- បានបោះបង្គោលព្រំប្រទល់ការពារព្រៃលិចទឹកចំនួន ១៣៦ដើម នៅខេត្តជុំវិញបឹងទន្លេសាប បូកយោងសរុបចំនួន ១ ០២១ដើម។
- បង្រ្កាបបទល្មើសជលផលបានចំនួន ៣២៣១ករណី បំផ្លាញចោលវត្ថុតាង ២៩៦២ករណី ពិន័យអន្តរការណ៍ ៧៩ករណី បញ្ជូនទៅតុលាការ ១៩០ករណី និងបានផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តចំនួន ១៤០វគ្គ អ្នកចូលរួម ១ ៤៥០នាក់។
- សិក្សាស្រាវជ្រាវ ជីវសាស្រ្តវារីសត្វ តាមដានប្រភេទកូនត្រី ការធ្វើចរាចរណ៍ត្រី និងការពងកូនរបស់ត្រីនៅតាមដងទន្លេ សិក្សា DNAត្រី សិក្សាស្រាវជ្រាវការបង្កាត់ភ្ញាស់ត្រីគ្រំ ត្រីខ្យា ត្រីខ្ជឹង ត្រីកន្ធរមាស និងតាមដានផលនេសាទដាយត្រី។
- ការនាំចេញផលនេសាទបានចំនួន ៣ ៤៦៩តោន។
- ការប្រមូលចំណូល អនុវត្តបានចំនួន ៦២១ ៩១២ ៩៧៦ រៀល។
-  ផលនេសាទសរុបសម្រេចបានចំនួន ៨៥៦ ៤០០តោន ក្នុងនេះ ផលនេសាទទឹកសាបសម្រេចបានចំនួន  ៣៨៣ ០៥០តោន សមុទ្រចំនួន ១២៥ ០០០តោន និងផលវារីវប្បកម្មសម្រេចបានចំនួន ៣៤៨ ៣៥០តោន ដែលគិតសរុបជាប្រាក់ស្មើនឹង ១៧១២ ៨០០ ០០០ដុល្លារ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ មិថុនា ២០២៦ 401

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបពិភាក្សាជាមួយតំណាងសមាគមអភិវឌ្ឍន៍​ពាណិជ្ជកម្ម ខេត្តជើជាំង ដើម្បីពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការ​វិស័យ​កសិកម្ម

នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខា​ធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២១ មិថុនា ២០២៦ 419

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំកិច្ចប្រជុំ​ជាមួយ​មន្ត្រី​កសិកម្ម​ឃុំ-សង្កាត់នៅខេត្តតាកែវ ដើម្បីតម្រង់ទិសលើការងារផ្សព្វផ្សាយ និង​ស្ថិតិកសិកម្ម

នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំជាមួយ​មន្ត្រី​កសិកម្មឃុំ-សង្កាត់ចំនួន១០០នាក់...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 732

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 850

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 815

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 768

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 1040

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 1041

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 955

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 1002

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 973

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...