សិក្ខាសាលា ស្ដីពីការៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ២០២៤-២០២៨
ចេញផ្សាយ ១៦ សីហា ២០២៥
683
ឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជេីញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្ដីពីការៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ២០២៤-២០២៨។
======================
នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការក្រសួងកិសិកម្មរុក្ខាប្រមាញ់ នុិងនេសាទ អញ្ជេីញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្ដីពីការៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ២០២៤-២០២៨។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមបានសម្តែងនូវក្តីសោមនស្សរីករាយ និងមានកិត្តិយសដែលបានអញ្ជើញចូលរួមបើកកម្មវិធីនាថ្ងៃនេះ ព្រមជាមួយនឹងការផ្ដល់នូវអនុសាសន៍គន្លឹះៗ មួយចំនួនដើម្បីឱ្យសិក្ខាសាលាប្រព្រឹត្តទៅបានរលូនប្រកបដោយប្រសិទ្ធភាព ក្នុងគោលបំណងដើម្បីរៀបចំផែនការយុទ្ធសាស្រ្តអភិឌ្ឍន៍វិស័យកសិកម្ម ២០២៤-២០២៨ អនុលោមតាមយុទ្ធសាស្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងមានសង្គតិភាពជាមួយនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដែលត្រៀមនឹងចេញនាពេលខាងមុខនេះ។