រសៀលថ្ងៃទី៧ សីហា ឆ្នាំ២០២៥ ឯកឧត្តមរស់ សូដែន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនាយកដ្ឋានផែនការ និងស្ថិតិ ព្រមទាំងសហការី បានជួបពិភាក្សាកម្មវិធី INAHOR(International Asian Harvest Monitoring System for Rice)ជាមួយភាគីជប៉ុន នៅសាលប្រជុំនាយកដ្ឋានផែនការ និងស្ថិតិ។