លទ្ធផលចុងក្រោយនៃជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣

ចេញ​ផ្សាយ​ ១៦ សីហា ២០២៥ 760

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជាតំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធឡើងនៅ សណ្ឋាគារកាំបូឌីយ៉ាណា។
ស្ថានភាពគ្រួសារប្រកបមុខរបរកសិកម្មនៅកម្ពុជា មានការប្រែប្រួលរចនាសម្ព័ន្ធក្នុងវិស័យកសិកម្ម មកនៅត្រឹមអត្រា ៥៤,៥% នៅឆ្នាំ២០២៣ ខណៈដែលអត្រានេះមានប្រមាណជិត ៨២% នៅឆ្នាំ២០១៣ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ។ គួរបញ្ជាក់ថា លទ្ធផលចុងក្រោយនៃជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣ បានបង្ហាញថា គ្រួសារសរុបចំនួនជាង ៣,៤លានគ្រួសារ ក្នុងនោះបានរកឃើញគ្រួសារកាន់កាប់កសិកម្មចំនួន ១,៨៥លានគ្រួសារ ដែលត្រូវបានសម្ភាសន៍និងកត់ត្រាទិន្នន័យជំរឿនកសិកម្ម។ ចំនួនគ្រួសារកាន់កាប់កសិកម្មនៅឆ្នាំ២០២៣ មានការថយចុះចំនួនប្រមាណ ២៨ ម៉ឺន គ្រួសារ ស្មើនឹង ១៣% បើប្រៀបធៀបនឹងលទ្ធផលនៃជំរឿនកសិកម្មនៅ ឆ្នាំ២០១៣។ ស្ថានភាពគ្រួសារប្រកបមុខរបរកសិកម្មនៅកម្ពុជា មានការប្រែប្រួលរចនាសម្ព័ន្ធក្នុងវិស័យកសិកម្ម មកនៅត្រឹមអត្រា ៥៤,៥% នៅឆ្នាំ២០២៣ ខណៈដែលអត្រានេះមានប្រមាណជិត ៨២% នៅឆ្នាំ២០១៣។ ក្នុងចំណោមគ្រួសារកាន់កាប់កសិកម្មទាំងអស់នៅឆ្នាំ២០២៣ (១,៨៥លានគ្រួសារ) គឺមានក្បាលដីកសិកម្មសរុបចំនួន ៣,៦ លានក្បាលដី (រួមទាំងដីជុំវិញលំនៅឋាន) និងមានផ្ទៃដីសរុបប្រមាណ ៣,២ លានហិកតា។ ផលិតភាពដាំដំណាំស្រូវនៅទូទាំងប្រទេស គិតជាមធ្យមស្មើនឹង ៣,៤ តោន ក្នុង១ហិកតា។ មានប្រសាសន៍ផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលបានគាំទ្រថវិកាទាំងស្រុងសម្រាប់ការអនុវត្តការងារជំរឿនកសិកម្មឆ្នាំ២០២៣ នេះ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ដែលជាដៃគូអភិវឌ្ឍដ៏សំខាន់ បានផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសក្នុងការអនុវត្តជំរឿនកសិកម្មនៅឆ្នាំ២០២៣ រហូតសម្រេចបានជោគជ័យ។
ក្នុងពិធី ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជាតំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទិន្នន័យជំរឿនកសិកម្ម ពិតជាមានសារៈសំខាន់ សម្រាប់អ្នករៀបចំគោលនយោបាយ និងផែនការ ព្រមទំាងភាគីពាក់ព័ន្ធ ឱ្យមើលឃើញស៊ីជម្រៅនៃរចនាសម្ព័ន្ធ, ជវភាព, និងសមិទ្ធកម្ម នៃសកម្មភាពសេដ្ឋកិច្ចនីមួយៗ ជាពិសេសវិស័យកសិកម្ម តាមរយៈការវិភាគ ដែលប្រែក្លាយទិន្នន័យទៅជាព័ត៌មាន និងចំណេះដឹង។ ទិន្នន័យជំរឿនកសិកម្ម ក៏ជួយដល់ដំណើរការរៀបចំគោលនយោបាយ អភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ការបែងចែកធនធាន, ការធ្វើផែនការកម្មវិធីធុរកិច្ច និងការយល់ដឹងពីនិន្នាការទីផ្សារកសិកម្ម និងការវិនិយោគ និងការជំរុញឱ្យមានការធ្វើការសម្រេចចិត្តដោយផ្អែកលើព័ត៌មាន ការគណនា កំណើនសេដ្ឋកិច្ច និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន និងសង្គម សន្តិសុខស្បៀងរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយផ្សេងៗទៀតរបស់ក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ។ របាយការណ៍លទ្ធផលនៃជំរឿនកសិកម្ម ឆ្នាំ២០២៣ បានបង្ហាញអំពីស្ថានភាពកសិកម្មនៅកម្ពុជា ត្រូវបានផ្លាស់ប្តូរដល់របត់មួយគួរឱ្យកត់សម្គាល់តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់ផលិតភាពកសិកម្ម និងជីវភាពរស់នៅរបស់កសិករ ជាពិសេស គឺជាប្រភពទិន្នន័យមិនអាចខ្វះបាន សម្រាប់ការអនុវត្តយន្តការតាមដានត្រួតពិនិត្យ និងវាយតម្លៃ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា, ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ, និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍តាមវិស័យ។
មានប្រសាសន៍ក្នុងពិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់មួយចំនួនដូចខាងក្រោម៖
ទី១. ការប្រើបា្រស់ទិន្នន័យជំរឿនកសិកម្ម ដើម្បីជាប្រយោជន៍ដល់ការធ្វើធុរកិច្ច និងទាក់ទាញការវិនិយោគ សំដៅជំរុញឱ្យមានកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាបន្ន តាមរយៈការរៀបចំគោលនយោបាយដោយផ្អែកលើភស្តុតាង, ការគំាទ្រវិស័យគោលដៅ, ការបែងចែកធនធានប្រកបដោយប្រសិទ្ធភាព ការវិភាគទីផ្សារនិងលទ្ធភាពទទួលបានទីផ្សារ តាមដានត្រួតពិនិត្យនិងការវាយតម្លៃ ភាពជាដៃគូរវាងរដ្ឋនិងឯកជន និងការកសាងសមត្ថភាពស្ថាប័ន ក៏ដូចជាសមត្ថភាពមន្រ្តី។
ទី២. ក្រសួងផែនការ ជាពិសេសវិទ្យាស្ថានជាតិស្ថិតិ ត្រូវបន្តលើកកម្ពស់ការងារជំរឿនកសិកម្ម ឬអង្កេតផ្សេងៗ ដើម្បីជាប្រយោជន៍ដល់ការផលិតទិន្នន័យស្ថិតិប្រកបដោយគុណភាព ដែលអាចជឿទុកចិត្តបាន កាន់តែគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា តាមរយៈការពង្រឹងបច្ចេកទេសប្រមូលទិន្នន័យ, ការធានាឱ្យមានសង្គតិភាព និងស្តង់ដាអំពីនិយមន័យ ចំណាត់ថ្នាក់ និងវិធីសាស្ត្រ, ពង្រឹងវិធានការត្រួតពិនិត្យគុណភាព, លើកកម្ពស់សមត្ថភាពស្ថាប័ននិងមន្ត្រីជំរឿន, ជំរុញឱ្យមានតម្លាភាពនិងគណនេយ្យភាពក្នុងដំណើរការជំរឿន ឬអង្កេត, បង្កើតយន្តការទទួលយកមតិ និងសំណូមពរពីអ្នកពាក់ព័ន្ធ។
ទី៣. ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការជាមួយនឹងវិទ្យាស្ថានជាតិស្ថិតិ ដើម្បីលើកកម្ពស់ការងារជំរឿនកសិកម្ម និងការងារស្ថិតិផ្លូវការដែលបានចាត់តាំង។
ទី៤. ក្រសួង ស្ថាប័នពាក់ព័ន្ធ គួរពិនិត្យលទ្ធភាពបែងចែកប្រភពធនធានថវិកាសម្រាប់វិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្ស និងការប្រើប្រាស់នូវបរិក្ខារបច្ចេកវិទ្យាទំនើបលើការអនុវត្តការងារក្នុងវិស័យស្ថិតិនៅតាមក្រសួង ស្ថាប័នរបស់ខ្លួន ដើម្បីធានាបាននិរន្តរភាពការងារផលិតទិន្នន័យស្ថិតិផ្លូវការប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។

វគ្គបណ្តុះបណ្តាលទូទៅស្តីពីវិធីសាស្រ្តព្យាករទិន្នផលស្រូវនៃគម្រោងស្តីពីការបង្កើតប្រព័ន្ធព័ត៌មានសន្តិសុខស្បៀងអាស៊ាន និងការអភិវឌ្ឍធនធានមនុស្ស (ដំណាក់កាលទី៣)
នាព្រឹកថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវថ្ងៃទី២៤...
កិច្ចពិភាក្សាកម្មវិធី INAHOR(International Asian Harvest Monitoring System for Rice)ជាមួយភាគីជប៉ុន
រសៀលថ្ងៃទី៧ សីហា ឆ្នាំ២០២៥ ឯកឧត្តមរស់ សូដែន រដ្ឋលេខាធិការក្រសួងកសិកម្ម...
សិក្ខាសាលាពិគ្រោះយោបល់ ដោយមានការអញ្ជើញចូលរួមអង្គភាពជំនាញ និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត និងខេត្តព្រៃវែង
ថ្ងៃពុធ ១២កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែសីហា...
វឌ្ឃន៍ភាពនៃការអនុវត្តគម្រោងស្តីពីការបង្កើតប្រព័ន្ធព័ត៌មានសន្តិសុខស្បៀងអាស៊ាន និងការអភិវឌ្ឍធនធានមនុស្ស(ដំណាក់កាលទី១ ២ និងទី៣)
នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ លោកប្រធាននាយកដ្ឋានផែនការនិងស្ថិតិ បានចូលរួមពិភាក្សាស្តីពីវឌ្ឍន៍ភាពនៃការអនុវត្តគម្រោងស្តីពីការបង្កើតប្រព័ន្ធព័ត៌មានសន្តិសុខស្បៀងអាស៊ាន...
ពិធីប្រកាសបើកដំណើរការអនុវត្តគម្រោង ស្តីពីការបង្កើតប្រព័ន្ធព័ត៌មានសន្តិសុខស្បៀងអាស៊ាន និងការអភិវឌ្ឍធនធានមនុស្ស(ដំណាក់កាលទី៣)
ឯកឧត្តមរដ្ឋលេខាធិការ រស់ សូដែន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លទ្ធផលចុងក្រោយនៃជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ...
ពិភាក្សាការងារជាមួយអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP)
នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម...
កិច្ចប្រជុំពិនិត្យពិភាក្សាលើលទ្ធផលការអនុវត្តការងារ
នៅរសៀលថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា...
វគ្គបណ្តុះបណ្តាល ស្តីពីការប្រមូល ចងក្រង និងប្រើប្រាស់ទិន្នន័យកសិកម្ម
ថ្ងៃចន្ទ ១២កើត ដល់ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០-១៤...
សិក្ខាសាលា ស្ដីពីការៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ២០២៤-២០២៨
ឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជេីញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា...
វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពលើការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម
ថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤...
ការពង្រឹងសម្ថភាពលើការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម
ថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤...
សិក្ខាសាលាផ្សព្វផ្សាយស្តីពីសកម្មភាពគាំទ្រដល់កម្មវិធីផ្តល់អាហារតាមសាលារៀន
ថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤...
ផ្សព្វផ្សាយក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជាឆ្នាំ២០២៤-២០៣០
ថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤...
កិច្ចប្រជុំពិភាក្សារៀបចំរបាយការណ៍ពាក់កណ្តាល
កិច្ចប្រជុំពិភាក្សារៀបចំរបាយការណ៍ពាក់កណ្តាលអាណត្តិ ២០១៦-២០២៣ និងផែនការ...