លទ្ធផលរំពឹងទុក

១. បង្កើនចំណេះដឹង និងលើកកម្ពស់ការយល់ដឹង៖ ទទួលបាននូវការយល់ដឹងកាន់តែស៊ីជម្រៅអំពី និន្នាការបច្ចុប្បន្ន ក៏ដូចជាបញ្ហាប្រឈម និងកាលានុវត្តភាពនានាក្នុងខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា។

២. បង្កើនការវិនិយោគ៖ ស្វែងយល់អំពីតម្រូវការវិនិយោគតាមខ្សែច្រវាក់តម្លៃនីមួយៗ ដែលនឹងរួមចំណែកជាព័ត៌មានសម្រាប់កម្មវិធីពង្រីកបណ្ដាញវិនិយោគ ។

៣. ដោះស្រាយកង្វះចន្លោះលើផ្នែកសមត្ថភាព៖ ស្វែងយល់បន្ថែមអំពីបញ្ហាខ្វះចន្លោះផ្នែកសមត្ថភាព ដែលនឹងរួមចំណែកជាព័ត៌មានសម្រាប់កម្មវិធីអភិវឌ្ឍន៍ស្បៀង។

អ្នកចូលរួម

ពិធីបើកវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) និងកិច្ចសន្ទនារវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្មនេះនឹងមានភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករប្រមាណ៥០០នាក់ ជាពិសេសសមាសភាព ដែលពាក់ព័ន្ធនឹងប្រភេទទំនិញកសិផលទាំង៩មុខ រួមមាន មន្ត្រីរាជរដ្ឋាភិបាល អ្នកតាក់តែងគោលនយោបាយ និងតំណាងមកពីវិស័យឯកជន សមាគមធុរកិច្ច វិនិយោគិន ស្ថាប័នហិរញ្ញវត្ថុ ស្ថានទូត អង្គការពាណិជ្ជកម្ម ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល សហគមន៍កសិកម្ម ស្ថាប័នស្រាវជ្រាវ និងផ្នែកសិក្សាធិការនានា។

វិធីសាស្រ្តសម្រាប់ដំណើរការកិច្ចពិភាក្សាវិនិយោគ

កិច្ចសន្ទនារវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម នឹងត្រូវចាប់ផ្ដើមដោយមានការធ្វើបទបង្ហាញផ្សេងៗ ដូចជា៖

  • ការៀបចំត្រៀមមុនកម្មវិធីពិភាក្សា
    • ប្រមូលរបាយការណ៍ និងទិន្នន័យពាក់ព័ន្ធនឹងទីផ្សារ
    • កំណត់ភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីចូលរួម
    • ប្រមូលគំរូលម្អិតទាក់ទងនឹងប្រភេទទំនិញកសិផល ដែលកំពុងត្រូវបានយកចិត្តទុកដាក់
    • រៀបចំធ្វើបច្ចុប្បន្នភាពរាល់គោលនយោបាយសំខាន់ៗរបស់ក្រសួង ដែលផ្តោតលើកិច្ចជំរុញនិងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស។
  • ការពិភាក្សា ដើម្បីកំណត់អំពីតម្រូវការវិនិយោគជាក់លាក់លើកសិផលដូចខាងក្រោម៖
      -   ស្រូវអង្ករ                           -   បន្លែ
      -   ស្វាយចន្ទី                          -   វារីវប្បកម្ម
      -   កៅស៊ូ                               -   ម្រេច
      -   ដំឡូងមី                             -   ផលិតផលឈើ
      -   ស្វាយ។
  • កម្មវិធីកិច្ចសន្ទនារវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្មចំនួន៩ នឹងប្រព្រឹត្តទៅដំណាលគ្នា និងមានសមាសភាពអ្នកចូលរួមដូចខាងក្រោម ៖
    • អ្នកជំនាញផ្នែកខ្សែច្រវាក់តម្លៃ
    • សហព័ន្ធផ្នែកឯកជន (ប្រសិនបើអាច)
    • តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកជំនាញលើមុខទំនិញកសិផលនីមួយៗ
    • តំណាងសហគមន៍កសិកម្មទំនើប  (ប្រសិនបើអាច)
    • តំណាងដៃគូអភិវឌ្ឍន៍នានា
    • តំណាងវិស័យឯកជន
    • អ្នកសម្របសម្រួល
    • អ្នកអង្កេតដែលជាបុគ្គលិកអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) (ជាអ្នកប្រមូលព័ត៌មាន/កត់ត្រា/រក្សាទុកព័ត៌មានផ្សេងៗពីការសួរសំណួរនានា)
    • អ្នកបកប្រែ  (ប្រសិនបើអាច)។
  • រចនាសម្ព័ន្ធនៃកម្មវិធី (ប្រមាណ ៦ម៉ោង)៖
    • កម្មវិធីបើក (៣០នាទី)៖ ការរៀបចំ និងវត្ថុបំណង
    • ទិដ្ឋភាពទីផ្សារទូទៅ (៤៥នាទី)៖ ស្ថានភាព និងនិន្នាការបច្ចុប្បន្ន
    • កិច្ចពិភាក្សាស៊ីជម្រៅ (១ម៉ោង ១៥នាទី)៖ ការធ្វើវិភាគចំណុចខ្លាំង ខ្សោយ ឱកាស និងការគំរាមកំហែង (SWOT) លើមុខទំនិញកសិផលនីមួយៗ
    • កិច្ចពិភាក្សាស៊ីជម្រៅអំពីខ្សែច្រវាក់តម្លៃ (១ម៉ោង ៣០នាទី)៖ របកគំហើញពីការធ្វើវិភាគ SWOT ការផ្គត់ផ្គង់ តម្រូវការ និងការវិភាគអំពីភាពខ្វះចន្លោះ
    • តម្រូវការវិនិយោគ (១ម៉ោង ៣០នាទី)៖ ការទទួលបាន និងការប្រើប្រាស់មូលនិធិ
    • បូកសរុប (៣០នាទី)៖ ជំហានបន្ទាប់ និងការទទួលខុសត្រូវ។
  • កត្តាជោគជ័យសំខាន់ៗ៖
    • ត្រូវបញ្ចូលពិពិធកម្មទស្សនៈ និងគោលគំនិតសំខាន់ៗ
    • រៀបចំកិច្ចពិភាក្សា ផ្អែកលើទិន្នន័យដែលត្រូវការចាំបាច់
    • ផ្តោតលើលទ្ធផល ដែលស្ដែងចេញពីសកម្មភាពដែលអាចអនុវត្តបាន
    • រៀបចំជំហានបន្ទាប់ឱ្យបានច្បាស់លាស់។