គោលបំណង

កម្ពុជាជាប្រទេសមានសក្តានុពលខ្ពស់ក្នុងការប្រែក្លាយខ្លួនទៅជាតួអង្គដ៏សំខាន់នៅក្នុងទីផ្សារកសិកម្មពិភព​​​លោក។ ដើម្បីចាប់យកឱកាសពីសក្តានុពលមួយនេះទាមទារឱ្យមានការទាក់ទាញការវិនិយោគ​​ទាំងនៅថ្នាក់តំបន់ និងសកលលោក ព្រមជាមួយនឹងការពង្រឹងភាពជាដៃគូពាណិជ្ជកម្មដើម្បីសម្រេចបាននូវគោលដៅទាំងអស់នេះបានទាំងស្រុង។

វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) គឺជាបណ្ដុំនៃព្រឹត្តិការណ៍ប្រកបដោយកម្មវិធីជាច្រើន ដែល​នឹងត្រូវរៀបចំឡើងក្នុងឆ្នាំ២០២៥នេះ ក្រោមការដឹកនាំរៀបចំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមសហការពីសំណាក់ក្រសួងពាក់ព័ន្ធផ្សេងទៀត អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) ដៃគូអភិវឌ្ឍន៍ ក៏ដូចជាវិស័យឯកជននានា។

 បណ្ដុំព្រឹត្តិការណ៍នៃវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) មានដូចជា៖ 

  • ពិធីប្រកាសបើកកម្មវិធីជាផ្លូវការ៖ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥
  • កិច្ចសន្ទនារវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម តាមមុខទំនិញកសិផល៖ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥
  • ការស្វែងយល់ពីខ្សែច្រវាក់តម្លៃ៖ ខែឧសភា ឆ្នាំ២០២៥
  • ខែឧសភា-កញ្ញា ឆ្នាំ២០២៥៖ កម្មវិធីពង្រីកបណ្ដាញវិនិយោគ
  • ខែឧសភា-កញ្ញា ឆ្នាំ២០២៥៖ វេទិកាអភិវឌ្ឍន៍ធុរកិច្ចកសិកម្ម
  • ខែវិច្ឆិកា ឆ្នាំ២០២៥៖ ការរៀបចំពិធីជប់លៀងស្រមោលសរ អមដោយវេទិកាជជែកពិភាក្សារយៈពេល២ថ្ងៃ និងពិព័រណ៍រយៈពេល៤ថ្ងៃ

វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25)

គោលបំណងនៃវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) និងកិច្ចសន្ទនារវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម៖

១. ប្រកាសបើកជាផ្លូវការវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25)

២. បង្កើតវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) ដែលជាគំនិតផ្តួចផ្តើមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្វែងយល់និងប្រមូលផ្ដុំនវានុវត្តន៍ ការវិនិយោគ និងកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងវិស័យកសិកម្មនៅកម្ពុជា

៣. ផ្សព្វផ្សាយផែនទីបង្ហាញផ្លូវនៃកម្រងកម្មវិធីនានារបស់វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) ព្រមទាំងលើកទឹកចិត្តឲ្យមានការចូលរួម កិច្ចគាំទ្រ និងការរួមចំណែករបស់បណ្ដាក្រសួង ដៃគូអភិវឌ្ឍន៍ វិស័យ​ឯកជន និងភាគីពាក់ព័ន្ធផ្សេងៗ

៤. កំណត់ពីតម្រូវការវិនិយោគជាក់លាក់ សម្រាប់ប្រភេទមុខទំនិញកសិផលដូចខាងក្រោម៖

ក. ស្រូវអង្ករ                                             ច. បន្លែ

ខ. ស្វាយចន្ទី                                            ឆ. វារីវប្បកម្ម

គ. កៅស៊ូ                                                 ជ. ម្រេច

ឃ. ដំឡូងមី                                             ឈ. ផលិតផលឈើ។

ង. ស្វាយ