ស្រុកកោះអណ្តែតធ្វើស្រូវប្រាំងលើសផែនការ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4135

កាលពី​ថ្ងៃទី១៣ ខែមករា ឯកឧត្តម​រដ្ឋមន្ត្រី រួម​ដំណើរ​ជាមួយ​មន្ត្រី​ជំនាញ​បាន​អញ្ជើញ​ចុះទៅពិនិត្យ​ស្រូវប្រាំង និង​ជួប​សំណេះសំណាល​ជាមួយ​កសិករ ១៥០ នាក់ នៅ​ភូមិ​ទួល​បែក​ចាន ឃុំ​ព្រៃខ្លា ស្រុក​កោះអណ្តែត។ តាម​ការបញ្ជាក់​របស់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ឲ្យ​ដឹងថា ស្រុក​មាន​ផែនការ​ធ្វើស្រែ​ប្រាំង​លើ​ផ្ទៃដី​ជាង ១១ ពាន់​ហិច​តា សម្រាប់​ឆ្នាំ ២០១២ ប៉ុន្តែ​មកទល់​បច្ចុប្បន្ន​ទូទាំង​ស្រុក​ធ្វើបាន​ជាង ២១ ពាន់​ហិច​តា ដោយសារ​បញ្ហា​ផ្ទៃដី​កើនឡើង​ធ្វើ​ឲ្យ​ការផ្គត់ផ្គង់​ទឹក​មាន​បញ្ហា។

មានមតិ​លើកឡើង​នៅពេលនោះ​បងប្អូន​ប្រជាកសិករ​បានបញ្ជាក់​ថា ដោយ សារព័ត៌មាន​បញ្ជាក់ថា​ឆ្នាំរោង​ទឹកធំ ធ្វើ​ឲ្យ​បងប្អូន​យើង​ស្ទើរ​គ្រប់គ្នា​បន្ថយ​ដៃ​ធ្វើ​ស្រែវស្សា​ព្រោះ​ខ្លាច​ទឹក​លិច​គាប់​ជួន​ស្រុក​នេះ​មាន ប្រពៃណី​លិច​ទឹក​រៀងរាល់ឆ្នាំ​ផង។

ដល់ពេល​ទឹក​ស្រកម្នាក់ៗសម្រុក​ធ្វើ​ប្រាំងគ្រប់ៗគ្នា​ធ្វើ​ឲ្យ​ខ្វះខាត​ទឹក​ក្នុងនោះ ផ្ទៃដី​ចំនួន ៣១០ហ​ត កំពុងតែ​ប្រឈម។ ធ្វើបាន​ហើយ​ខ្វះខាត​ទឹក បងប្អូន​បានស្នើ​សុំ​ឯកឧត្តម​រដ្ឋមន្ត្រី​ជួយ​ដោះស្រាយ ប្រេង ម៉ាស៊ីនបូមទឹក និង​ស្តារ​ប្រឡាយ​ដើម្បី​ដោះស្រាយ​បញ្ហា យ៉ាងហោចណាស់​បាន​ត្រឹម​ទុក​ពូជ​វិញ សល់​ទុក​ហូបចុក​ខ្លះ។ ចូលរួម​ដោះស្រាយ​បញ្ហា​នេះ​លោក ចាន់ សា​រុ​ទ្ធ ប្រធាន​នាយកដ្ឋាន​ គ្រឿងយន្ត​កសិកម្ម បាន​ណែនាំ​ឲ្យ​បងប្អូន​ប្រើប្រាស់​ទឹក​សន្សំសំចៃ ដាក់​វេន​គ្នា​បូក​ទឹក​ដាក់​ស្រែ​រវាង​ដើមទី និង​ចុង​ទី ជាពិសេស​អ្នក​ដើមទី​ប្រើ​ឲ្យ​បាន​សមស្រប​ចៀសវាង​បូម​បង្ហារទឹក​ចោល​ឥតប្រយោជន៍។

នាឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​លោក​ប្រធាន​មន្ទីរ​ធ្វើការ​កំណត់​ផ្ទៃដី​ស្រែប្រាំង ​ឲ្យ​បានច្បាស់លាស់​ដើម្បី​ងាយ​គ្រប់គ្រង​ការប្រើប្រាស់​ទឹក​ឲ្យ​បាន​ត្រឹមត្រូវ​សម្រាប់​ឆ្នាំក្រោយ ជាពិសេស​ការបង្កើន​ផ្ទៃដី​ក៏ត្រូវ​ពិនិត្យ លទ្ធភាព​ស្រោចស្រព​ទឹក​ឲ្យ​បាន​សមស្រប។ មន្ទីរ​ត្រូវ​ជ្រើសរើស​កសិករ​គំរូ​រួច​ចែក​ពូជស្រូវ​ជលសារ ឬ​សែន​ពី​ដោរ​ជូន​ពួកគាត់​ធ្វើ​បង្ហាញ ក៏ដូចជា​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នៅ​ទូទាំង​ស្រុក ជាពិសេស​ប្រ ធាន​មន្ទីរ​ត្រូវ​បែងចែក​ឲ្យ​អនុប្រធាន​ទទួលខុសត្រូវ​ស្រុកនីមួយៗលើ​ការងារ​ផ្សព្វផ្សាយ​ពូជ​ទាំង ១០ របស់​ក្រសួង ខេត្តតាកែវ​ត្រូវធ្វើ​គំរូ​មុនគេ​ក្នុង​ការងារ​ផ្សព្វផ្សាយ​ពូជស្រូវ ដោយ​អនុប្រធាន​មន្ទីរ​ត្រូវ​ក្តាប់​ឲ្យ​បាន​ពី​ទិន្នន័យ​ស្រូវពូជ​ដែល​កសិករ​កំពុង​ធ្វើ​មានពូជ​ស្រូវ​អ្វីខ្លះ ប្រើប្រាស់​លើ​ផ្ទៃដី​ប៉ុន្មាន​ហិច​តា មាន​ប្រភពពី​ណា? ហើយ​ក្រុមហ៊ុន​ណាខ្លះ អង្គការ​ណាខ្លះ​ធ្វើ​ការលក់ ឬ​ផ្សព្វផ្សាយ​ពូជ​នេះ? ទីផ្សារ​ត្រូវការ​ពូជ​អ្វីខ្លះ តើ​មាន​ប៉ុន្មាន​ភាគរយ​ហើយ​កសិករ​ទទួលយក​ពូជស្រូវ​ទាំង ១០ របស់​ក្រសួង​ទៅប្រើ ជាពិសេស​ការផ្សព្វផ្សាយ​របស់​យើង​មាន​ចំណុចខ្លាំង ខ្សោយ ហើយ​ត្រូវ​កែលម្អ​អ្វីខ្លះ? ការងារ​នេះ​មិនមែន​សម្រាប់តែ​មន្ទីរ​ក​សិ​កម្ម​ខេត្តតាកែវ​ទេ គឺ​គ្រប់​មន្ទីរ​កសិកម្ម​ទាំងអស់​ត្រូវតែ​អនុវត្ត​សម្រាប់​ឆ្នាំ ២០១។

តាម​ការពិនិត្យ​ជាក់ស្តែង ឃើញថា​ការប្រមូល​ផល​ដោយ​ប្រើ​គ្រឿងចក្រ​មានការ​បាត់បង់​ច្រើន (ជ្រុះ​ច្រើន) នេះ​ជាការ​បាត់បង់​ក្រោយពេល​ប្រមូល​ផល។ បញ្ហា​នេះ​លោក​បាន​ណែ​នា​ដល់​នាយកដ្ឋាន​គ្រឿងយន្ត​ឲ្យ​រៀបចំ​កិច្ចប្រជុំ​ជាបន្ទាន់​មួយ ដោយ​អញ្ជើញ​ក្រុមហ៊ុន KUBOTA អ្នកពាក់ព័ន្ធសំខាន់ៗ មក​ប្រជុំពិភាក្សា​ថា​តើ​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​យ៉ាងដូចម្តេច? បើ​ចាំបាច់​អ្នកបញ្ជា​គ្រឿងយន្ត​ត្រូវមាន​ការបណ្តុះបណ្តាល​ជំនាញ ដោយ​នាយកដ្ឋាន​គ្រឿងយន្ត​កសិកម្ម ធ្វើយ៉ាងណា​ឲ្យ​មាន​ភាព​ទទួលខុសត្រូវ​ចំពោះ​ការបាត់បង់​ក្រោយពេល​ប្រមូល​ផល​នេះ ពីព្រោះ​បញ្ហា​នេះ​ក៏​ជា​ចំណែក​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោលនយោបាយ​នៃ​ការនាំចេញ​អង្ក ១ លាន​តោន នា​ឆ្នាំ ២០១៥ របស់​រាជរដ្ឋាភិបាល​ផងដែរ ពីព្រោះ​គ្រាន់តែ​ចាប់ផ្តើម​ប្រមូល​ផល​យើង​បាត់​អស់ពី ២០-៣០ ភាគរយ​ទៅហើយ។

ចំពោះ​បញ្ហា​លក់​ស្រូវ​បាន​ថោក លោក​បាន​ជម្រាប​កសិករ​ថា ត្រូវ​ប្តូរ​ពូជ​ចេញ ប្រើ​ពូជ​ដែល​ទីផ្សារ​គេ​ពេញនិយម​ដូចជា​ពូជ​សែន​ពិដោរ ពូជ​ជលសារ ផ្ការំដួល។ល។ កុំ​ប្រញាប់​លក់​ស្រូវ​ពេក​រក្សាទុក​ដល់​ខែ​ស្រូវ​បាន​ថ្លៃ ចំពោះ បញ្ហា​ជំពាក់​បុល​គេ លោក​សុំ​ឲ្យ​កាត់បន្ថយ​បី​គឺ​ការប្រើ​ពូជ ជី និង​ថ្នាំ​គីមី ហើយ​ត្រូវ​មើលថែទាំ​ស្រូវ​ឲ្យ​បានល្អ​នោះ​ទិន្នផល​ស្រូវ​នឹង​កើន។ ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះ​មុន​លោក​បាន​ជួយឧបត្ថម្ភ​ប្រេង​ចំនួន ៥០០ L។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 170

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញជាអធិបតីភាព ក្នុងកិច្ច​ប្រជុំ​បូកសរុបលទ្ធផល និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី រដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជា​អធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 169

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ASEAN Business Council)

នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ASEAN...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 163

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះ​ពិនិត្យ​ការ​ប្រមូលផលមៀនប៉ៃលិន និងស្វាយកែវល្មៀត នៅក្រុង​ប៉ៃលិន ខេត្តប៉ៃលិន

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ​បច្ចេកទេស ដែលមានការចូលរួមពី ឯកឧត្តម សុខ...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 224

លោក យឿន សារិទ្ធ ជាមន្រ្តីកសិកម្មសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបរាប់ពីសក្តានុពល និងបញ្ហាប្រឈមវិស័យកសិកម្មក្នុងសង្កាត់វត្តគរ

លោក យឿន សារិទ្ធ ជាមន្រ្តីកសិកម្មសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបរាប់ពីសក្តានុពល និងបញ្ហាប្រឈមវិស័យកសិកម្មក្នុងសង្កាត់វត្តគរ ដែលខ្លួនទទួលបន្ទុកការងារសព្វថ្ងៃ៕...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 223

តើការបង្កើត «សួនបន្លែ» នៅតាមមណ្ឌលសុវត្ថិភាពមានសារៈសំខាន់យ៉ាងណាខ្លះ?

តើការបង្កើត «សួនបន្លែ» នៅតាមមណ្ឌលសុវត្ថិភាពមានសារៈសំខាន់យ៉ាងណាខ្លះ? ហើយមន្ទីរកសិកម្មបានដើរតួនាទីយ៉ាងដូចម្តេចក្នុងការជ្រោមជ្រែងក្នុងការដាំដុះបន្លែទាំងនោះ?...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 241

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំអង្គភាពជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យបូកសរុបលទ្ធផលប្រចាំឆ្នាំ នៃកាអនុវត្តកម្មវិធីទី១ (ការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មកសិកម្ម)

នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលនៃការអនុវត្តកម្មវិធីទី១...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 250

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យការប្រមូល​ផល​មៀនប៉ៃលិន និងស្វាយចន្ទី នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ ដែលមានការចូលរួមពីឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ៣ មីនា ២០២៦ 305

អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦

អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 320

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាកសិកម្មកម្ពុជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងអ្នកជំនាញកសិកម្ម

នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាកសិកម្មកម្ពុជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ...
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 395

ចម្ការកូនឈើប្រណិតនៅ ភ្នំតាម៉ៅ កំពុងបង្ហាញពីវឌ្ឍនភាពជាក់ស្តែង

ចម្ការកូនឈើប្រណិតនៅ ភ្នំតាម៉ៅ កំពុងបង្ហាញពីវឌ្ឍនភាពជាក់ស្តែង 🌱 ផ្ទុយពីការយល់ច្រលំ និងការអះអាងមិនពិត វិធីសាស្ត្រកសិ-រុក្ខកម្ម ដាំស្មៅក្រោមកូនឈើ បានជួយពង្រឹងការលូតលាស់...
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 398

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារ​ជំនាញ ចុះពិនិត្យការប្រើឧបករណ៍នេសាទ ក្នុងរដូវបើកនេសាទ ស្ថិត​ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញ​ចុះត្រួតពិនិត្យការនេសាទ...
ចេញ​ផ្សាយ​ ២៨ កុម្ភៈ ២០២៦ 565

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតី​ភាព ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្មវៃឆ្លាតគិតគូរពីអាហារូបត្ថម្ភ និងរបបអាហារសុខភាព» នៅខេត្តកំពត

នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការហេលែខេលល័រអន្តរជាតិ គាំទ្រ​ដល់គម្រោង INAS បានបើកវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្ម​វៃឆ្លាតគិតគូរពីអាហារូបត្ថម្ភ និងរបបអាហារសុខភាព»...