ជប៉ុនមានបំណងនាំពូជត្រីល្បីឈ្មោះម្យ៉ាងម្មកបង្កាត់និងផ្សព្វផ្សាយនៅកម្ពុជា

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4434

សមាគមន៍​ចិញ្ចឹម​ត្រី ​របស់​ជនជាតិ​ជប៉ុន ​បានបង្ហាញ​ពី​បំណង ​ដើម្បី​នាំយក​ពូជ​ត្រី​ទឹកសាប​ម្យ៉ាង ​ដែលមាន​ឈ្មោះថា នី​ស៊ី​គី​ក​យ (Nishiki-KOI) យកមក​បង្កាត់ និង​ផ្សព្វផ្សាយ​នៅ​ប្រទេស​កម្ពុជា។ គោលបំណង​នេះ ​បាន​ធ្វើឡើង​ខណៈដែល​ប្រតិភូ​មួយក្រុម ​របស់​ជប៉ុន​ចូលរួម​ពិភាក្សា ​ជាមួយ​ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ​កាលពី​រសៀល​ថ្ងៃទី១៩ ខែមករា​នា​ទីស្ដីការក្រសួង ។

មន្ដ្រី​ខុទ្ទកាល័យ​ បាន​ប្រាប់​ឱ្យដឹងថា ប្រតិភូ​ដែលមាន៨រូប ​ដឹកនាំ​ដោយ​លោក​តូ​ស៊ី​យូគី ម៉ា​អេ​ហា​រ៉ា ​បាន​ជួប​ជាមួយ​ឯកឧត្ដម​រដ្ឋមន្ដ្រី ដើម្បី​ពិភាក្សា​លើ​គម្រោង​ចិញ្ចឹម​ត្រី​ពូជ​ជប៉ុន។ ត្រី​នោះ​មាន​ឈ្មោះថា នី​ស៊ី​គី​ក​យ ជា​ពូជ​ត្រី ​ដែល​បាន​បង្កើតឡើង ​ដោយ​ការ​បង្កាត់​ពូជ ​តាមបែប​វិទ្យាសាស្ដ្រ​ឌី​អិន​អេ (DNA) ទំនើប។ ពូជ​ត្រី​នេះ​ក៏​ជំនួយ​ដល់​សុខភាព​ផងដែរ ។

ម​ន្រី្ដ​រូបនេះ​ បាន​បន្ដទៀតថា ​គណៈប្រតិភូ​សមាគម​ចិញ្ចឹម​ត្រី​ជប៉ុន ​មានបំណង​នាំយក​ពូជ​ត្រី​នេះ​ មក​បង្កាត់ ​និង​ផ្សព្វផ្សាយ ​នៅ​ប្រទេស​កម្ពុជា​យើង​ ប្រសិនជា​មានការ​អនុញ្ញាតិ។

ប៉ុន្ដែ​ប្រការ​សំខាន់​នោះ ប្រសិនជា​កម្ពុជា​អនុញ្ញាត ​សម្រាប់​ការនាំយក​ពូជ​ត្រី​នេះ មក​បង្កាត់ និង​ផ្សព្វផ្សាយ គឺ​កម្ពុជា​ជា​ប្រទេស​ទី១ ដែល​ជប៉ុន​បានជ្រើសរើស ​សម្រាប់​ការនាំ​ពូជ​ត្រី​នេះ ​ចេញ​ក្រៅប្រទេស​របស់ខ្លួន។ ជប៉ុន​គិតថា នេះ​ក៏​ជាការ​ភ្ជាប់​ទំនាក់ទំនង ​ឱ្យ​កាន់តែ​មុតមាំ​ថែមទៀត​រវាង​កម្ពុជា​ជប៉ុន ។ ម្យ៉ាងទៀត​ពូជ​ត្រី​លូតលាស់​លឿន ​ងាយស្រួល​ក្នុងការ​ចិញ្ចឹម ។

ឯកឧត្ដម​រដ្ឋមន្ដ្រី​ បាន​សម្ដែង​នូវ​ការគាំទ្រ ​ចំពោះ​គោលបំណង​ដ៏​ល្អ​នេះ។ ឯកឧត្ដម​បាន​រំពឹងថា ពូជ​ត្រី​នេះ​អាច​នឹងមាន​វត្ដ​មាននៅ​កម្ពុជា ប្រសិនជា​ការពិភាក្សា និង​ការពិនិត្យ​បច្ចេកទេស ​មាន​លទ្ធផល​វិជ្ជមាន។ ឯកឧត្ដម​រដ្ឋមន្ដ្រី​ បាន​ណែនាំ​ឱ្យមាន​ការពិភាក្សា​ ជាមួយ​ផ្នែក​រដ្ឋបាល​ជល​ផល​អំពី​បញ្ហា​បច្ចេកទេស ។

គួររំលឹកថា ពូជ​ត្រី​នេះ​មាន​រយៈកាល៥០០ឆ្នាំ​មកហើយ។ នី​ស៊ី​គី​ក​យ​ជា​ពូជ​បង្កាត់​ចុងក្រោយ​នៃ​អម្បូរ​ត្រី​ដ៏​ចំណាស់​មួយ​នេះ ៕

Other News
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 437

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 493

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 551

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 473

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 659

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 681

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 620

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 638

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 665

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 675

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្កា»

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 703

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...