ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការវាយតម្លៃហានិភ័យរួមគ្នាលើជំងឺផ្តាសាយបក្សី»

ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 240

នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្របសម្រួលសុខភាពតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី «ការវាយតម្លៃហានិភ័យរួមគ្នាលើជំងឺផ្តាសាយបក្សី» នៅខេត្តសៀមរាប។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីតំណាងក្រសួងសុខាភិបាល​ ក្រសួងបរិស្ថាន ស្ថាប័នសិក្សាស្រាវជ្រាវ អង្គការដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិ ព្រមទាំងតំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក​ អង្គការសុខភាពពិភពលោក(WHO) និងអង្គការសុខភាពសត្វពិភពលោក។
ឯកឧត្ដមរដ្ឋលេខាធិការ បានកោតសរសើរពីភាគជោគជ័យកន្លងមកដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងគ្រប់ភាគីពាក់ព័ន្ធក្រោមក្របខណ្ឌសុខភាពតែមួយ ហើយសម្រាប់ប្រទេសកម្ពុជា បទពិសោធន៍ពីជំងឺផ្តាសាយបក្សី(A/H5N1) បានបញ្ជាក់យ៉ាងច្បាស់ពីសារសំខាន់និងភាពរឹងមាំនៃការរក្សាប្រព័ន្ធតាមដានជំងឺ ការរាយការណ៍ទាន់ពេលវេលា និងយន្តការឆ្លើយតបរហ័សពេលមានជំងឺផ្ទុះ។
បើតាមឯកឧត្ដមរដ្ឋលេខាធិការ ឧបករណ៍វាយតម្លៃហានិភ័យរួម(Joint Risk Assessment Operational Tool) ដែលបង្កើតឡើងដោយអង្គការ(FAO, WHO &WOAH) នឹងផ្តល់នូវភាពជាក់ស្តែងសម្រាប់វាយតម្លៃហានិភ័យដែលបណ្តាលមកពីជំងឺឆ្លងរវាងសត្វ និងមនុស្ស។ ឧបករណ៍នេះ ត្រូវបានអនុវត្តដោយជោគជ័យនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ហើយជាឱកាសដ៏ល្អសម្រាប់កម្ពុជា ក្នុងការដាក់បញ្ចូលដំណើរការវាយតម្លៃហានិភ័យរួម ឱ្យទៅជាយន្តការប្រកបដោយចីរភាព។
ជាទីបញ្ចប់​ ឯកឧត្ដមរដ្ឋលេខាធិការ​ បានគូសបញ្ជាក់ថា​ ឧបករណ៍វាយតម្លៃហានិភ័យរួមនេះ គឺជាមូលដ្ឋានសម្រាប់កំណត់អាទិភាព និងការរៀបចំផែនការយុទ្ធសាស្ត្រ ជាពិសេសការរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិសុខភាពតែមួយ និងការពង្រឹងសន្តិសុខសុខភាពជាតិ ការត្រៀមខ្លួនសម្រាប់ការទប់ស្កាត់និងឆ្លើយតបចំពោះហានិភ័យជំងឺផ្តាសាយបក្សី និង​ជំងឺឆ្លងផ្សេងៗទៀតនាពេលអនាគត៕

 

Other News
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 36

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យការដំឡើងទ្រុងមាន់ និងផ្ទះសំណាញ់ ពីគម្រោងលេីកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដេីម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​ (EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំក្រុងរុនតាឯកតេជោសែន...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 45

លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះលេខ៣២ រួមជាមួយសូចនាករលេខ៣០ ក្នុងចំណោមសូចនាករទាំង៣៩ ក្នុងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (M&E PSI)»

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦​ លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 241

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការវាយតម្លៃហានិភ័យរួមគ្នាលើជំងឺផ្តាសាយបក្សី»

នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្របសម្រួលសុខភាពតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 369

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា នឹងយាងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជា (CAFE26) ឆ្នាំនេះផងដែរ!

នេះឱកាសល្អមួយមិនអាចរំលងបាន សូមចូលរួមព្រឹត្តិការណ៍កសិកម្ម CAFE26 នៅកោះពេជ្រ ជាមួយ ទ្រង់តូច នរោត្តម ជេនណា! ចូលរួមដោយសេរី ពីថ្ងៃទី ២៣-២៥ តុលា ខាងមុខនេះដើម្បី៖ — ស្វែងយល់ពីបច្ចេកវិទ្យាកសិកម្ម...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 554

លោកជំទាវ អ៊ឹម រចនា លើកទឹកចិត្តប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ឱ្យផ្សព្វផ្សាយសមិទ្ធផល និងសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រធានប្រតិភូយុវជន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 551

ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 548

ឯកឧត្តមរដ្ឋមន្ត្រី ឌិត​ ទីណា​ អញ្ជើញជួបជាមួយ​ លោកជំទាវ Annie Genevard ក្នុងជំនួបពិភាក្សាការងារទ្វេភាគី

នាព្រឹកថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ព្រមទាំងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបជាមួយ​ លោកជំទាវ...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 608

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការប្រើប្រាស់បញ្ញាសប្បនិម្មិត(AI) ដើម្បីបង្កើនប្រសិទ្ធភាពការងារ» ជូនថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 609

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងលោកជំទាវ ចម និម្មល អញ្ជើញទស្សនកិច្ច «ពន្លាជាតិកម្ពុជា (Cambodia Pavilion)» ក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ SIAL PARIS 2026 នៅរដ្ឋធានីប៉ារីស សាធារណរដ្ឋបារាំង

នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងប្រតិភូកិត្តិយស...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 669

ឯកឧត្តម ឃឹម ហ្វីណង់៖🚨👏🌾🇰🇭 ដំណឹងដ៏គួរជាទីមោទនៈសម្រាប់កម្ពុជា! យើងបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រនៃការនាំចេញអង្ករជាស្ថាពរហើយនៅក្នុងថ្ងៃនេះ!

ឯកឧត្តម ឃឹម ហ្វីណង់៖🚨👏🌾🇰🇭 ដំណឹងដ៏គួរជាទីមោទនៈសម្រាប់កម្ពុជា! យើងបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រនៃការនាំចេញអង្ករជាស្ថាពរហើយនៅក្នុងថ្ងៃនេះ! គិតត្រឹមថ្ងៃទី១៩...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 632

សារជូនពរ៖ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សារជូនពរ៖ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្នុងនាមរូបខ្ញុំបាទផ្ទាល់ ក្នុងឱកាសដ៏ឧត្តុង្គឧត្តម ពោរពេញដោយក្តីសោមនស្សរីករាយ...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 698

វីរនារី ១រូប ក្នុងចំណោម ១០០រូប ជុំវិញពិភពលោក

មោទកភាពកម្ពុជា! លោកស្រី សេត ហាច កសិករកម្ពុជា ត្រូវបានអង្គការ FAO ប្រកាសទទួលស្គាល់ជា «វីរនារី ១រូប ក្នុងចំណោម ១០០រូប ជុំវិញពិភពលោក» ប្រចាំឆ្នាំ២០២៦