ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្តល់អាហារូបករណ៍មូលនិធិស្រាវជ្រាវដល់និស្សិត និងពិនិត្យសមិទ្ធផលរបស់មជ្ឈមណ្ឌលឧត្តមភាពប្រពលវប្បកម្មកសិកម្មនិរន្តភាពនិងអាហារូបត្ថម្ភ

ចេញ​ផ្សាយ​ ៦ មីនា ២០១៨ 3731

នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មនាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ បានរៀបចំពិធីផ្តល់អាហារូបករណ៍មូលនិធិស្រាវជ្រាវដល់និស្សិត និងពិនិត្យសមិទ្ធផលរបស់មជ្ឈមណ្ឌលឧត្តមភាពប្រពលវប្បកម្មកសិកម្មនិរន្តភាពនិងអាហារូបត្ថម្ភ ក្រោមអធិបតីភាពរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ និងនិស្សិត ភ្ញៀវជាតិនិងអន្តរជាតិប្រមាណ២០០ នាក់។ សូមរំលឹកជូនថាមជ្ឈមណ្ឌលនេះ បានបង្កើតឡើងក្នុងឆ្នាំ២០១៦ ដោយទទួលបានជំនួយឧបត្ថម្ភហិរញ្ញវត្ថុពីទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) សម្រាប់រយពេល ៥ឆ្នាំ(២០១៦-២០២១) ក្នុងគោលបំណងទី១ បង្កើនអនុភាពប្រពលវប្បកម្មនិរន្តរភាព ការងារមន្ទីរ ពិសោធន៍ នវានុវត្តន៍ និងអាហារូបត្ថម្ភ ទី២ អភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងស្ថាប័នសាកលវិទ្យាល័យ និងទី៣ បង្កើតឧទ្យានបច្ចេកវិទ្យាកសិកម្មដើម្បីផ្សព្វផ្សាយ។ ឆ្លៀតក្នុងឪកាសនេះក្នុងនាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តមផ្ទាល់សូមសម្ដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ សាស្រ្តាចារ្យ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មនិងអង្គការ USAID ដែលបានបន្តកិច្ចសហការនិងគាំទ្រលើការអនុវត្តគម្រោងដោយទទួលបានលទ្ធផលជាផ្លែផ្កា។ ជាសក្ខីភាពនៅថ្ងៃនេះ សាកលវិទ្យាល័យនិងមជ្ឈមណ្ឌល (Center of Excellence on Sustainable Agricultural Intensification and Nutrition,CE SAIN) បានប្រកាសផ្តល់អាហារូបករណ៍ដល់មន្រ្តីសាស្រ្តាចារ្យនៃសាកល វិទ្យាល័យភូមិន្ទកសិកម្មសម្រាប់បន្តការសិក្សាថ្នាក់បរិញ្ញាជាន់ខ្ពស់ចំនួន៤រូប ថ្នាក់បណ្ឌិតចំនួន៥រូប និងមូលនិធិស្រាវជ្រាវចំនួន៦គម្រោង និងផ្តល់មូលនិធិសម្រាប់ការស្រាវជ្រាវ បច្ចេកទេសវិទ្យាសាស្រ្ត កសិកម្ម ដែលជាសមិទ្ធផលថ្មីមួយបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយអង្គការ USAID លើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្ម។ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តម William A.Heidt បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យា ល័យភូមិន្ទកសិកម្មជាមួយ USAID ក្នុងការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលឧត្តមភាពប្រពលវប្បកម្មកសិកម្ម និរន្តរភាពនិងអាហារូបត្ថម្ភ (CE SAIN) ហើយនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តមរដ្ឋមន្រ្តីនិងលោកស្រី Polly Dunford នាយិកា USAID បានចូលរួមជាគណៈ អធិបតី ក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់នូវឧទ្យានបច្ចេកវិទ្យាកសិកម្មនៃមជ្ឈមណ្ឌល ឧត្តមភាពCE-SAIN នេះក្នុងខេត្តបាត់ដំបង។ ឯកឧត្តម William A.Heidt បានជម្រាបជូនអង្គពិធីពីតួនាទីនិងសារប្រយោជន៍នៃមជ្ឈមណ្ឌលដែល បានសង្កត់ធ្ងន់ លើការងារបណ្តុះបណ្តាល ស្រាវជ្រាវ ផ្សព្វផ្សាយ និងអនុវត្តបង្ហាញផ្ទាល់ ធ្វើយ៉ាងណាឲ្យប្រជាកសិករ អាចទទួលយកទៅអនុវត្ត បានសមស្របទៅនឹងស្ថានភាពដី ទឹក អាកាសធាតុ និងទីផ្សារ។

មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌលនេះជាកន្លែងជួបជុំអ្នកវិទ្យាសាស្រ្ត អ្នកស្រាវជ្រាវ សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ សិស្សនិង ប្រជាកសិករ ដោះដូរ ចែករំលែកផ្ទេរចំណេះដឹងនិងបទ ពិសោធន៍ ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវផលិតផលកសិកម្ម ធានាបានទាំងបរិមាណ គុណភាព និងសុវត្ថិភាព សមស្របតាម និន្នាការទីផ្សារពេលបច្ចុប្បន្ន។ ឯកអគ្គរដ្ឋទូតសង្ឈឹមនិងជឿជាក់ថានិស្សិតដែលទទួលបានអាហារូបករណ៍នាថ្ងៃនេះនឹងខិតខំរៀនសូត្រ ស្រាវជ្រាវ ចែករំលែកបទពិសោធន៍ និងផ្សព្វផ្សាយរាល់ចំណេះដឹង ចំណេះធ្វើដែលខ្លួនទទួលបានដល់យុវជនជំនាន់ក្រោយដែលមានសក្តានុពលក្នុងការកសាងប្រទេសជាតិ ធានាឲ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងនវានុវត្តន៍។ ក៏ពិតថាកម្ពុជាជាប្រទេសផលិតស្រូវនាំមុខគេក្នុងចំណោមប្រទេសផ្សេងៗក្នុងតំបន់និងក្នុងពិភពលោក តែកម្ពុជាបាននឹងកំពុងនាំចូលផលិតផលបន្លែនិងផ្លែឈើពីប្រទេសជិតខាងរាប់រយលានដុល្លាក្នុងមួយឆ្នាំៗ។ នេះគឺជាឪកាសសម្រាប់និស្សិតដែលទទួលបានអាហារូបករណ៍នាថ្ងៃនេះត្រូវក្តាប់យកឪកាសនេះប្តេជ្ញាចិត្តខិតខំរៀនសូត្រដើម្បីអភិវឌ្ឍកសិកម្ម ឲ្យមានការីកចម្រើនសមស្របតាមស្ថានភាពសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងការប្រកួតប្រជែងទីផ្សារ។

មានមតិនាឪកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីក្នុងនាមឲ្យសាកលវិទ្យាល័យ ក្រសួង និងរដ្ឋាភិបានលោកសូមថ្លែងអំណរគុណ យ៉ាងអនេកជូនចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈឯកអគ្គរដ្ឋទូត និងអង្គការ USAID ដែលបានជួយឧបត្ថម្ភទាំងហិរញ្ញវត្ថុ និងបច្ចេកទេស ធ្វើឲ្យមជ្ឈមណ្ឌលលេចចេញជារូបរាងឡើង ថែមទាំងបានផ្តល់អាហារូបករណ៍ដល់និស្សិត និងមន្រ្តីឲ្យបានបន្តការសិក្សាទៅតាមជំនាញ។ ដោយសារចំនួនប្រជាជនមានការកើន ឡើងជាហេតុធ្វើឲ្យសេចក្តីត្រូវការស្បៀងអាហារក៏កើនឡើងផងដែរ ស្របពេលដែលទំហំដីបង្កបង្កើនផលនៅដដែល ការប្រើប្រាស់ដីមិនទាន់មានប្រសិទ្ធភាព និងជាពិសេសការអនុវត្តបច្ចេកវិទ្យាកសិកម្មនៅមានកម្រិត។ ហេតុផលនេះ ការបណ្តុះបណ្តាលធនធានមនុស្ស សិក្សាស្រាវជ្រាវ ផ្សព្វផ្សាយ ផ្ទេរបច្ចេកវិទ្យាឲ្យដល់ដៃប្រជាកសិករ ផ្ទាល់ ដើម្បីធានាបាននូវការផលិតផលិតផលទាំងបរិមាណ គុណភាពនិងសុវត្ថិភាពឆ្លើយតបបានតាម តម្រូវការទីផ្សារ ដែលជាដើមចមនៃថាមពលសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិ។ ក្រសួងមានភារកិច្ចជាច្រើនដែលត្រូវធ្វើ ទាមទាឲ្យថ្នាក់ដឹកនាំ ដៃគូពាក់ព័ន្ធ វិស័យឯកជន ចូលរួមចែករំលែកទាំងចំណេះ ដឹងនិងថវិកាដើម្បីសម្រេចឲ្យបាន និងដើរឲ្យដល់គោលដៅដែលប្រជាពលរដ្ឋចង់បានគឺកសិផលមានទីផ្សារ តម្លៃអាចទទួលយកបាន ពលរដ្ឋមានការងារធ្វើ កាត់បន្ថយចំណាកស្រុកនិងឈានទៅសម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៣។

Other News
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 460

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 552

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 583

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 501

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 737

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 740

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 670

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 701

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 713

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 729

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្កា»

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 742

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...