Other News
នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញចូលរួមកិច្ចប្រជុំអន្តរក្រសួង ក្រោមអធិបតីភាពឯកឧត្តម ឡេង សេង រដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រីដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាម៉េរិក នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ហុង ណារិត បានផ្តល់មតិសម្រាប់វិស័យកសិកម្ម និងកែសម្រួលមួយចំនួនក្នុងអត្ថបទបកប្រែជាខេមរភាសានៃសេចក្តីព្រាងកិច្ចព្រមព្រៀង ដែលទាក់ទងនឹងផ្នែកកសិកម្ម ដើម្បីឱ្យមានលក្ខណៈត្រឹមត្រូវ និងសមស្រប៕