ព័ត៌មានផ្សេងៗទៀត
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យ ឯកឧត្តម Vu Quang Minh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំតំណាងសម្ព័ន្ធកៅស៊ូវៀតណាមនិងប្រធានក្លឹបវិនិយោគវៀតណាមប្រចាំនៅកម្ពុជា បានចូលជួប សំណេះសំណាលស្តីពី(១)លទ្ធផលសម្រេចបានពីការវិនិយោគ និងការទិញផលិតផលកសិកម្មពីកម្ពុជា (២) ការមានបំណងចង់ពង្រីកការបោះទុនលើការចញ្ចឹម និងកែច្នៃផលត្រីទឹកសាបនៅកម្ពុជាដើម្បីធ្វើការនាំចេញ (3) ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនៅកម្ពុជា (៤) ជូនពរឆ្នាំថ្មីប្រពៃណីជាតិកម្ពុជាដែលនឹងចូលមកដល់នាថ្ងៃទី១៤ ខែមេសា ខាងមុខនេះ ។