ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ អមដំណើរជាមួយដោយ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងសហការី បានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមគោយកសាច់

ចេញ​ផ្សាយ​ ៩ មីនា ២០២០ 4827

នៅរសៀលថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ អមដំណើរជាមួយដោយ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងសហការី បានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមគោយកសាច់របស់លោក ឡេង នីរូ នៅភូមិ ឃុំ ស្រុកកំពង់សៀម។

ក្រោយពីបានពិនិត្យឃើញសកម្មភាពរស់រវើកនៃផលិតកម្មចិញ្ចឹមគោយកសាច់ក្នុងកសិដ្ឋាន រួចមក ឯកឧត្តមរដ្ឋមន្ត្រីបានចូលរួមអបអរសាទរចំពោះភាពជោគជ័យរបស់កសិដ្ឋាន និងវាយតម្លៃខ្ពស់ចំពោះឆន្ទ:ខិតខំប្រឹងប្រែង តស៊ូពុះពារប្រកាន់យកអាជីពកសិកម្ម (ចិញ្ចឹមគោ) ជាមុខរបរស្នូលដើម្បីពង្រឹង និងពង្រីកសេដ្ឋកិច្ចគ្រួសារ រហូតសម្រេចទទួលបានជោគជ័យនៅថ្ងៃនេះ។ គ្រួសារមួយចិញ្ចឹមគោសាច់ ១៦០ក្បាល វាមិនមែនជារឿងងាយស្រួលទេ ដ៏រាបណាគ្មានការអំណត់អត់ធន់ ឧស្សាហ៍ព្យាយាម រួមទាំងមានគោលដៅ និងផែនការច្បាស់លាស់ និងជាពិសេស កិច្ចសហការជាមួយមន្រ្តីជំនាញនោះទេ។ ហេតុផលនេះ ដោយយកកសិដ្ឋាននេះជាអំណះ អំណាង លោករដ្ឋមន្រ្តី បានអំពាវនាវឱ្យកសិករ វិនិយោគិនខ្នាតតូច មធ្យម និងធំ បើចាប់យករបរ កសិកម្មជាដំណាំកសិ-ឧស្សាហកម្ម ឈើហូបផ្លែ បន្លែ សត្វ និងវារីវប្បកម្ម ទោះក្នុងកម្រិតណាក៏ ត្រូវមានគោលដៅច្បាស់លាស់ រៀបចំផែនការផលិតកម្ម ទុនវិនិយោគ និងបច្ចេកទេស ដោយសហការជាមួយមន្រ្តីជំនាញ ទើបយើងអាចឈានទៅសម្រេចបានជោគជ័យ។ ភាពជោគជ័យគឺសំដៅទៅលើនិរន្តរភាពផលិតកម្ម និងកំណើនប្រាក់ចំណូល។ ជាក់ស្តែងកសិដ្ឋាននេះ ចិញ្ចឹមគោសាច់ ជ្រូក ទាប៉េកាំងជាង ១៧ពាន់ក្បាល និងដំណាំស្វាយចន្ទី លើផ្ទៃដីជាង ៧០ហ.ត អាចរក ចំណូលបានជា ១២ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ហើយប្រាកដចំណូលនេះយើងអាចសម្រេចបានចក្ខុ វិស័យនាឆ្នាំ២០៣០ របស់សម្តេចតេជោ ហ៊ុន សែន រួចហើយ។

ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្រ្តីបានអំពាវនាវឱ្យអ្នកដែលមានលទ្ធភាពធ្វើការវិនិយោគលើការចិញ្ចឹមសត្វ ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ និងឈានទៅកាត់បន្ថយការនាំចូល បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រតាមរយ:បង្កើនផលិតភាពផលិតកម្មកសិកម្មប្រកបដោយចីរភាព និរន្តរភាព បរិយាប័ន និងការប្រែប្រួលអាកាសធាតុ និងជាពិសេសស្របតាមបរិបទនៃស្ថានភាពសេដ្ឋកិច្ចពិភពលោកដែលកំពុងមានវិបត្តិដោយសារជំងឺឆ្លងផ្លូវដង្ហើមធ្ងន់ធ្ងរ។ អគ្គនាយកដ្ឋាន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការគ្នាជំរុញការងារបង្កាត់ និងជ្រើសរើសពូជសត្វ ធ្វើយ៉ាងណាប្តូរពូជសត្វដែលខ្សោយខាងផលិតកម្ម រើសយកពូជល្អៗមានផលិតភាពផលិតកម្មខ្ពស់ ជាពិសេសពូជគោ។

Other News
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 111

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 106

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 115

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 115

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 121

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 290

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 262

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 274

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 299

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 314

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 339

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 418

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...