ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតអោយ លោកស្រី ដាសា សេដឌុន អ្នកសម្របសម្របគម្រោង និងលោក យូហ្គូ បាគ្រេស្វិន នាយកគម្រោង និងជាតំណាងក្រុមហ៊ុន Fortune Chin នៃធុរកិច្ចពិភពលោក ចូលជួបសម្តែងការគួរសម

ចេញ​ផ្សាយ​ ១៦ កុម្ភៈ ២០១៨ 3886

នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី១១ ខែវិច្ជិកា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតអោយ លោកស្រី ដាសា សេដឌុន អ្នកសម្របសម្របគម្រោង និងលោក យូហ្គូ បាគ្រេស្វិន នាយកគម្រោង និងជាតំណាងក្រុមហ៊ុន Fortune China នៃធុរកិច្ចពិភពលោក ចូលជួបសម្តែងការគួរសម និងពិគ្រោះយោបល់លើចក្ខុវិស័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៏ និងថ្លែងអំណរគុណចំពោះតំណាងក្រុមហ៊ុន Fortune China ដែលបានចាប់អារម្មណ៏លើវិស័យកសិកម្មនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសថា វិស័យកសិកម្ម នៅកម្ពុជានៅតែជាវិស័យអាទិភាព ក្នុងការជំរុញសេដ្ឋកិច្ចជាតិ។ ដោយឡែកការវិវឌ្ឍន៏នៃវិស័យកសិកម្មនៅកម្ពុជា នៅពុំទាន់អាចឆ្លើយតបទៅនឹងសភាពការណ៏ជាក់ស្តែង នៃការវិវឌ្ឍន៏សេដ្ឋកិច្ចក្នុងតំបន់នៅឡើយ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថាបច្ចុប្បន្នវិស័យកសិកម្មនៅកម្ពុជាកំពុងជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដូចជា ការគ្រប់គ្រងតុល្យ ភាពទីផ្សារ ការគ្រប់គ្រងគុណភាពនិងសុវត្ថិភាពចំណីអាហារ ចំណេះដឹងផ្អែកបច្ចេកទេសនិងទំនើបកម្មបច្ចេកវិទ្យាកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ភាពប្រកួត ប្រជែងនៃតំលៃ ផលិតកម្ម និងការគ្រប់គ្រងប្រព័ន្ធនៃការដឹកជញ្ជូន។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថាកម្ពុជាកំពុងជំរុញ និងលើកទឹកចិត្តដល់វិស័យឯកជន ក្នុងការមកវិនិយោគ លើការផលិតជីចំណីសត្វ និងថ្នាំកសិកម្ម ដើម្បីជួយកាត់បន្ថយចំណាយរបស់ប្រជាកសិករ។ លោកស្រី ដាសា សេដឌុន បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី នូវសកម្មភាពនៃ Fortune China ដែលផ្សារភ្ជាប់ទៅនឹងធុរកិច្ចពិភពលោក។ លោកស្រី បានបញ្ជាក់ថាគោលបំណងដែលលោកស្រី និងតំណាងក្រុមហ៊ុនចូលជួបសម្តែងការគួរសមគឺ ដើម្បីស្វែងយល់នូវ បញ្ហាប្រឈម និងឱកាសវិនិយោគនៅកម្ពុជា ដើម្បីក្រុមហ៊ុនមានមូលដ្ឋានក្នុងការផ្សព្វផ្សាយ និងចែកចាយនូវព័ត៌មាន ក្នុងគោលដៅទាក់ទាញអ្នកវិនិយោគទុន នៅលើពិភពលោក អោយងាកមកចាប់អារម្មណ៏លើការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ លោក យូហ្គូ បាគ្រេស្វិន បានមានប្រសាសថា នៅក្នុងឆ្នាំ២០១៧ ខាងមុខកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុង ការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក ហើយក្រុមហ៊ុនរបស់លោកបានចាប់អារម្មណ៏លើចំណុចមួយចំនួនដូចជា ការធានាសន្តិសុខស្បៀងអាហារនៅក្នុងតំបន់អាស៊ាន ការទាក់ទាញ វិនិយោគទុនក្នុងវិស័យកសិកម្ម និងការផ្ទេរចំណេះដឹងអំពីបច្ចេកទេស និងបច្ចេកវិទ្យាកសិកម្មពីប្រទេសចិនមកកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៏ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាមានទិសដៅជំរុញផលិតភាពកសិកម្ម តាមរយៈការបញ្ជូលនូវបច្ចេកវិទ្យាទំនើប ស្រាវជ្រាវនូវបច្ចេកទេសថ្មី និងបន្ថែមការសាងសង់ ហេដ្ឋា រចនាសម្ព័ន្ធកសិកម្ម ដើម្បីបង្កើនបរិមាណទិន្នផលនាពេលខាងមុខដើម្បីរួមចំណែកក្នុងការធានានូវសន្តិសុខស្បៀង។ចំពោះយុទ្ធសាស្រ្តនៃការទាក់ទាញអ្នកវិនិយោគ ក្រសួងបាននិងកំពុងអនុវត្តនូវគោលនយោបាយភាពជាដៃគូ រវាងវិស័យឯកជននិងរដ្ឋ និងបន្តលើកទឹកចិត្តដល់វិស័យឯកជនក្នុងការវិនិយោគនៅក្នុងកម្ពុជាជាពិសេស ការវិនិយោគលើបច្ចេកវិទ្យាកសិកម្ម និងការផលិតជី ថ្នាំ និងចំណីសត្វ។ ទន្ទឹមនឹងនេះនាពេលថ្មីៗនេះ ក្រសួងបានទទួលការគាំទ្រពីរដ្ឋាភិបាល ចិនក្នុងការផ្តល់នូវវគ្គ បណ្តុះ បណ្តាលពីបច្ចេកទេស និងបច្ចេកវិទ្យាកសិកម្ម ទាំងការដំាដុះ និងចិញ្ចឹមសត្វ ដល់មន្រ្តីក្រសួង និងកសិករដើម្បីទៅបណ្តុះបណ្តាលនៅប្រទេសចិន។ ឯកឧត្តមរដ្ឋមន្រ្តី ក៏សង្ឃឹមផង ដែរ ថាវេទិកាសេដ្ឋកិច្ចពិភពលោក នឹងផ្តល់នូវឱកាសពិសេសសម្រាប់កម្ពុជាក្នុងការបង្ហាញពិភពលោកនូវសក្តានុពលវិស័យកសិកម្ម ដែលអាចឈានទៅធ្វើការប្រកួតប្រជែង លើទីផ្សារអន្តរជាតិ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 314

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 330

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 590

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 659

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 624

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 660

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 933

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 932

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 916

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1086

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1130

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1181

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...