Other News
ក្នុងបេសកកម្ម៤ថ្ងៃ ឆ្លងកាត់ខេត្តគោលដៅ ចំនួន៦ ក្រុមការងារអន្តរក្រសួងត្រី-វិស័យ បានចុះពិនិត្យវឌ្ឍនភាពការងារដែលកើតចេញពីការអនុវត្តគោលនយោបាយអាទិភាពរួមគ្នានៃសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ក្នុងរយៈពេលជិត២ឆ្នាំកន្លងមកក្រោមរូបភាពជវភាពនៃប្រព័ន្ធតួអង្គតែមួយ។ កិច្ចសហប្រតិបត្តិការ កសិកម្ម + ធនធានទឹក + អភិវឌ្ឍន៍ជនបទ គឺជាសសរស្តម្ភដ៏រឹងមាំក្នុងការជំរុញសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។ ជំនួយបច្ចេកទេសកសិកម្ម ប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធជនបទ កំពុងដើរទន្ទឹមគ្នាដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូនកសិករយើង៕