Other News
នៅថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារនាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស បានចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធព័ត៌មានវិទ្យានៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ក្រោមការដឹកនាំនិងសម្របសម្រួលដោយលោក ហេង ប៊ុននី អនុប្រធាននាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងគោលបំណង រកឲ្យឃើញនូវតម្រូវការបន្ថែមសម្រាប់ធ្វើការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពមន្ត្រីរាជការ ជំរុញនិងអភិវឌ្ឍន៍ជំនាញបច្ចេកទេសប្រព័ន្ធHRMIS ដែលកំពុងមានស្រាប់។