Other News
ដោយមានឯកភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស បានបើកការប្រជុំស្តីពី "ការគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធព័ត៌មានវិទ្យា" ក្រោមការសម្របសម្រួលដោយលោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស និងមានការចូលរួមពីអង្គភាពក្រោមឱវាទក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្តផងដែរ។ គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីណែនាំឲ្យគ្រប់អង្គភាពពន្លឿនបញ្ចូលទិន្នន័យឲ្យបានគ្រប់ចំនួន ធ្វើបច្ចុប្បន្នភាពស្ថិតិមន្ត្រី និងលើកឡើងពីបញ្ហាដែលកើតឡើងក្នុងពេលបញ្ចូល នៃប្រព័ន្ធHRMIS។