ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក Kong Xiang Jun ប្រធានក្រុមហ៊ុន ចូលជួបពិភាក្សាស្តីពីផែនការវិនិយោគ

ចេញ​ផ្សាយ​ ១១ មិថុនា ២០១៨ 3651

នៅរសៀល ថ្ងៃសុក្រ ១០រោច ខែជេស្ឋ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីបន្តផ្សាភ្ជាប់កិច្ចសហប្រតិបត្តិការល្អរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន Jiangsu Lianfa Group ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសវិស័យស្រូវអង្ករប្រកបដោយចីរភាព នៅទីស្តីការក្រសួង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក Kong Xiang Jun ប្រធានក្រុមហ៊ុន ចូលជួបពិភាក្សាស្តីពីផែនការវិនិយោគរបស់ក្រុមហ៊ុន និងជម្រាបជូនជ្រាបនូវវឌ្ឍនភាពដែលក្រុមហ៊ុនសម្រេចបានតាំងពីជំនួបជាមួយឯកឧត្តមរដ្ឋមន្ត្រី នាពេលឯកឧត្តមរដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការនៅខេត្តហ៊ូណាន ខែឧសភាកន្លងមកនេះ។

តាមការរាយការណ៍របស់លោកប្រធានក្រុមហ៊ុនបានឲ្យដឹងថា ដោយសម្លឹងឃើញថា ព្រះរាជជាណាចក្រកម្ពុជាមានសក្តានុពលខ្ពស់ ធនធានធម្មជាតិអំណោយផលល្អក្នុងការធ្វើកសិកម្ម បាននាំឲ្យគាត់សម្រេចចិត្តបោះទុនវិនិយោគលើការដាំដុះដំណាំស្រូវដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅប្រទេសចិន។ ក្រុមហ៊ុនរបស់លោកបានធ្វើការសិក្សា ស្វែងយល់ និងវាយតម្លៃយ៉ាងស៊ីជម្រៅចំពោះស្ថានភាព និងបញ្ហាប្រឈមក្នុងវិស័យកសិកម្ម ដែលក្នុងនោះគឺការខ្វះខាត និងមិនសូវស៊ីសង្វាក់គ្នាពេញលេញនៃខ្សែចង្វាក់ផលិតកម្មកសិកម្ម។ ចំពោះក្រុមហ៊ុនរបស់លោក គឺធ្វើយ៉ាងណាបំពេញខ្សែចង្វាក់ផលិតកម្មកសិកម្មឲ្យបានពេញ លេញ និងប្រសិទ្ធភាពតាមរយៈការកសាងហេដ្ឋារចនា សម្ព័ន្ធសមស្រប ប្រព័ន្ធធារាសាស្ត្រ ការធ្វើទំនើបកម្មកសិកម្ម ការធ្វើកសិកម្មតាមកិច្ចសន្យា ការកែច្នៃ និងវេចខ្ចប់ ក្នុងគោលបំណងលើកកម្ពស់ទិន្នផលនិងបង្កើនចំណូលរបស់ប្រជាកសិករ និងនាំចេញ។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុមហ៊ុនបានវិនិយោគលើផ្ទៃដីជាង ២០០ហត នៅខេត្តពោធិ៍សាត់ សម្រាប់ធ្វើការផ្សាំពូជស្រូវម្លិះហាយប្រីដនិងពូជស្រូវកន្តុល ការធ្វើស្រែបង្ហាញ និងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវពូជ និងផលិតពូជស្រូវផងដែរ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈ និងផែនការសកម្មភាពដែលលោកប្រធានក្រុមហ៊ុនដែលបានបង្ហាញជូន ហើយឯកឧត្តមរដ្ឋមន្ត្រីគាំទ្រ និងមានការពេញចិត្តចំពោះទស្សនៈរួមគ្នាក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងសន្យាថានឹងបន្តផ្តល់កិច្ច សហការល្អជាមួយក្រុមហ៊ុន ធ្វើយ៉ាងណាផលិតពូជស្រូវសុទ្ធល្អ មានទិន្នផលខ្ពស់ និងមានតម្រូវការទីផ្សារ ដើម្បីឈានទៅដល់ការបង្កើនផលិតកម្មដំណាំស្រូវ ប្រកបដោយទិន្នផលខ្ពស់ និងឈានទៅធ្វើការនាំចេញស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ផងដែរថា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរ ភាគីទាំងពីរបានឯកភាពគ្នារៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នា និងឯកឧត្តមរដ្ឋមន្ត្រីពិនិត្យលទ្ធភាពក្នុងការធ្វើទស្សនកិច្ចផ្លូវទៅទីតាំងវិនិយោគរបស់ក្រុមហ៊ុន និងខេត្តចាងស៊ូ ប្រទេសចិននាពេលអនាគត។

 

Other News
ចេញ​ផ្សាយ​ ១៣ មេសា ២០២៦ 299

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ...
ចេញ​ផ្សាយ​ ១២ មេសា ២០២៦ 370

កាកសំណល់សត្វជាប្រភពនៃការបង្កើតថាមពល និងជីធម្មជាតិ ដើម្បីកាត់បន្ថយការចំណាយក្នុងគ្រួសារ

តាមរយៈគម្រោងខ្សែរច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) គឺកសិករដែលចិញ្ចឹមសត្វអាចបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចតាមរយៈការប្រើប្រាស់ «ឡជីវឧស្ម័ន»។ នេះជាដំណោះស្រាយដែលជួយឱ្យជីវភាពកាន់តែប្រសើរឡើង...
ចេញ​ផ្សាយ​ ១២ មេសា ២០២៦ 349

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ថៃ វិឡាល័យ រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិមន្តព្រះសង្ឃរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទិ្ធពរជ័យ សិរីមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩​ និងទទួលអំណរឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ​ ២៥៧០

នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ថៃ វិឡាល័យ រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១២ មេសា ២០២៦ 366

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍​ ផូ​ ភួង​ ដែលត្រូវជាម្តាយបង្កេីតរបស់​ ឯកឧត្តមនាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ

នាល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍​...
ចេញ​ផ្សាយ​ ១២ មេសា ២០២៦ 353

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ៥០០គីឡូក្រាម និងស៊ុតទាចំនួន ៧៥០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកំលាំងយោធាការពារនៅទិសឧត្តរមានជ័យ

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ៥០០គីឡូក្រាម និងស៊ុតទាចំនួន ៧៥០គ្រាប់...
ចេញ​ផ្សាយ​ ៩ មេសា ២០២៦ 733

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពនាទីព្រៃកោងកាងនិងបញ្ហាប្រឈមនៅក្នុងខេត្តចំនួន២

នៅថ្ងៃទី៧-៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំក្រុមការងារជំនាញ...
ចេញ​ផ្សាយ​ ៩ មេសា ២០២៦ 714

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំ​ក្រុមការងារ បន្តចុះពិនិត្យស្ថានភាពផលិតកម្មដំណាំស្ពៃក្ដោប និងការ៉ុត នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានបន្តដឹកនាំក្រុមការងារអនុវត្តម្រោងថ្នាក់ខេត្តមណ្ឌលគិរី...
ចេញ​ផ្សាយ​ ៩ មេសា ២០២៦ 711

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំគណៈប្រតិភូ ជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នាយ ពលទាហានយោធភូមិភាគទី៥ នៅខេត្តបាត់ដំបង

នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ​តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំគណៈប្រតិភូ...
ចេញ​ផ្សាយ​ ៩ មេសា ២០២៦ 708

ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានដឹកនាំ ក្រុមការងារបច្ចេកទេសនាយកដ្ឋានបរិវត្តកម្មឌីជីថលជួបប្រជុំជាមួយក្រុមការងារបច្ចេកទេសនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ"

នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានដឹកនាំ ក្រុមការងារបច្ចេកទេសនាយកដ្ឋានបរិវត្តកម្មឌីជីថលជួបប្រជុំជាមួយក្រុមការងារបច្ចេកទេសនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី...
ចេញ​ផ្សាយ​ ៩ មេសា ២០២៦ 664

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ៥០០គីឡូក្រាម ស៊ុតទាចំនួន ៧៥០គ្រាប់ និងត្រីអណ្តែងចំនួន ៥០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ

នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ៥០០គីឡូក្រាម ស៊ុតទាចំនួន ៧៥០គ្រាប់...
ចេញ​ផ្សាយ​ ៨ មេសា ២០២៦ 915

តួនាទីរបស់និស្សិត និងយុវជន ក្នុងការបង្ការ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងការឆ្លងមេរោគអេដស៍

កម្មវិធីអប់រំអំពីគ្រឿងញៀន និងជំងឺអេដស៍ សហការរៀបចំដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍...
ចេញ​ផ្សាយ​ ៨ មេសា ២០២៦ 745

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ បានដឹកនាំកិច្ចប្រជុំវាយតម្លៃ និងបញ្ចេញពូជពោតអ៊ីប្រ៊ីដ ចំនួន២ ប្រភេទ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការបញ្ចេញពូជដំណាំ ដើម្បីពិនិត្យ...